ថ្ងៃ អាទិត្យ ទី៣១ ខែ ឧសភា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • លេងធ្ងន់ៗណាស់មួយគូរនេះ លេងធ្ងន់ៗណាស់មួយគូរនេះ គូឯក រិទ្ធ ប៊ុនម៉ៅ 🇰🇭Vs🇰🇭សឿន ឆ្នើម ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ៣០ ០៥ ២០២០
  • មួយគូរនេះបោកសាហាវណាស់ មួយគូរនេះបោកសាហាវណាស់ គូពិសេស ឡុង ពិសិដ្ឋ 🇰🇭Vs🇰🇭ធន់ វិស្នុ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ៣០ ០៥ ២០២០
  • បែកធំណាស់ តែស៊ូរហូតដល់ឈ្នះ បែកធំណាស់ តែស៊ូរហូតដល់ឈ្នះ គូពិសេស សេក ចៅជូត 🇰🇭Vs🇰🇭ថន ភឿត ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ៣០ ០៥ ២០២០
  • មួយគូរនេះបោកសាហាវណាស់ មួយគូរនេះបោកសាហាវណាស់ គូពិសេស ឡុង ពិសិដ្ឋ 🇰🇭Vs🇰🇭ធន់ វិស្នុ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ៣០ ០៥ ២០២០
  • មន្ត្រីឧទ្យានុរក្សប្រទះឃើញដានសត្វប្រើស និងទន្សោងនៅជម្រកសត្វព្រៃព្រៃឡង់ មន្ត្រីឧទ្យានុរក្សប្រចាំការ នៅដែនជម្រកសត្វព្រៃ ”ព្រៃឡង់” កាលពីម្សិលម៉ិញ បានបែងចែកក្រុមចុះបំពេញការងារនៅតាមគោលដៅ រួមមាន នៅចំណុចស្រះបី ភូមិសាស្រ្តឃុំអ្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រុមការងារបានជួប ប្រទះដានសត្វប្រើស និងដានជើងសត្វទន្សោង ថែមទាំងបានបំផ្លាញអន្ទាក់សត្វព្រៃ ដែលត្រូវបានលួចដាក់នៅលើដើមឈើមួយកន្លែង និងនៅចំណុចកៀកនឹងព្រំប្រទល់ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ និងខេត្តក្រចេះ ក្រុមការងារបានសហការចុះពិនិត្យរួមគ្នាជាមួយមន្រ្តីអង្គការ Conservation International (CI) ចំពោះទីតាំងដែលត្រូវធ្វើស្នាក់ការដែនជម្រកសត្វព្រៃ ”ព្រៃឡង់” សៀមបូក ត្រង់ចំណុចភ្នំទទឹង ស្ថិតក្នុងភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕
  • គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលម៉ិញ សម្លាប់​មនុស្ស​៣​នាក់ របួស​២៩​នាក់​ ​ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​៣​នាក់​(​ស្រី​ម្នាក់​)​បាន​ស្លាប់ និង​របួសធ្ងន់​១៦​នាក់​(​ស្រី​៩​នាក់​) របួសស្រាល​១៣​នាក់​(​ស្រី​៩​នាក់​) នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរា ចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ​២០២០​នេះ ។ ​ តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​២៨ ឧសភា​នេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​៣២​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​៨​លើក ៕
  • ពូជស្រូវ Japonica ថ្មីកំពុងដាំសាកល្បង នៅខេត្តកំពង់ស្ពឺដើម្បីជំរុញការនាំចេញ ក្នុងគោលបំណងពង្រីកទីផ្សារអង្កររបស់កម្ពុជាទៅកាន់ទីផ្សា រពិភពលោក ក្រៅពីអង្ករក្រអូបរបស់កម្ពុជា លោកសាស្ត្រាចារ្យ HUANG MING AN បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំចូលប្រភេទពូជនស្រូវ Japonica ចំនួន១០ពូជ មកសាកល្បងដាំដុះក្នុងលក្ខខណ្ឌប្រទេសកម្ពុជា។ ក្រោយពីបានធ្វើការដាំដុះសាក ល្បងអស់រយៈពេល៦ឆ្នាំកន្លងមក ក្រុមហ៊ុនហ៊ុន CAMBODIAN HUANG MING AN VISION AGRICULTURAL TECHNOLOGY CO., LTD ស្ថិតនៅភូមិរស្មីសាមគ្គី ឃុំជុំកែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរកឃើញពូជស្រូវចំនួនពីរដែលមានលក្ខណៈសមស្រប ហើយក្រុមហ៊ុនគ្រោងស្នើសុំចុះបញ្ជីពូជស្រូវទាំងពីរប្រភេទនេះក្នុងប្រទេសកម្ពុជា។ ចំពោះមុខនេះ ក្រុមហ៊ុនកំពុងបន្តសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការវាយតម្លៃសម្តែងកម្មនៃពូជទាំងពីរនេះ ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានបំណង៖ (១) ពង្រីកការដាំដុះបន្ថែមទៀត នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង (២)បង្កើតរោងចក្រផលិតជី និងថ្នាំការពារដំណាំនៅកម្ពុជា (៣) បាននិងកំពុងពិនិត្យ និងរៀបចំគម្រោ ងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំកសិកម្មនៅកម្ពុជា (វិទ្យា ស្ថានដំណាំកសិកម្ម តេជោ ឡុងអាន) និង (៤) ក្រោយ […]
  • គម្រោងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចរង្វង់មូលព្រលានយន្តហោះខេត្តសៀមរាប រហូតដល់ស្រុកក្រឡាញ់សម្រេចបាន៩៤% ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សា ធារណការ និងដឹកជញ្ជូន បានបន្តបេសកកម្ម ដឹកនាំគណៈ ប្រតិភូក្រសួង និងក្រុមអ្នកជំនាញពាក់ព័ន្ធចុះពិនិត្យគម្រោងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៦។ គម្រោងជួសជុលថែទាំកំណាត់ផ្លូវនេះ មានប្រវែងសរុបចំនួន ៤៩,៨៨ គីឡូនម៉ែត្រ ចាប់ពីចំណុចរង្វង់មូលព្រលានយន្តហោះខេត្តសៀម រាប ដល់ស្រុកក្រឡាញ់ ក្រាលបេតុងកៅស៊ូ(AC)ចន្លោះពី៥ ទៅ ១០សង់ទីម៉ែត្រ ក្រោមឥណទានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ១០.៤២០.៥២២ ដុល្លារសហរដ្ឋ អាមេរិក ចំណាយរយៈពេល១៨ខែ ជួសជុលថែទាំដោយ ក្រុមហ៊ុនPoly Changda Engineering Co.,Ltd ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Korea Consultants International (KCI) បានចាប់ផ្ដើមអនុ វត្តគម្រោងតាំងពីខែធ្នូ ឆ្នាំ២០១៨ រហូតមកទល់ពេលនេះសម្រេចបាន៩៤%ហើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគួសបញ្ជាក់ថា៖ ក្រោយពីការត្រួតពិនិត្យរួចមកឃើញ ថា៖ ក្រុម ហ៊ុនបានអនុវត្តត្រឹមត្រូវអាចទទួលយកបាន ស្របតាមលក្ខ ណៈបច្ចេកទេស ដែលមានចែងក្នុងសៀវភៅបន្ទុក និងបទ ដ្ឋានដែលយើងចង់បាន។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះតាមដាន ត្រួតពិនិត្យការសាងសង់ជាប្រចាំលើអ្នកត្រួតពិនិត្យបច្ចេកទេស ទើបយើងអាច ធ្វើផ្លូវមានគុណភាពរឹងមាំ […]
  • ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៦លាននាក់ ស្លាប់ជាង ៣៦ម៉ឺននាក់ និងជាសះស្បើយជិត ២.៦ លាននាក់ សហរដ្ឋអាមេរិច នៅតែជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបំផុតលើពិភពលោក មានចំនួនជាង១.៧ លាននាក់ និងមានអ្នកបាត់បង់ជីវិតរហូតដល់ជាង ១០ ម៉ឺននាក់។ ប្រទេសប្រេស៊ីលបានហក់ទៅឈរលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងជាង៤៣ម៉ឺននាក់ ដឹងមានអ្នកស្លាប់ជាង២៦០០០នាក់។  
  • នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៃក្រសួងសុខាភិ បាលបានដឹងថា រហូតដល់ម៉ោង​ ៨:០០ព្រឹក​ ថ្ងៃទី​ ២៩​ ឧសភា​ ២០២០​ ពុំរកឃេីញជំងឺកូវីដ-១៩ ថ្មីទេ​ ចំនួនសរុបកូវីដ-១៩​ ១២៤នាក់ដដែល​ ចំនួនសំរាកពេទ្យ២នាក់​ ជាសះស្បេីយហេីយ​ចំនួន១២២​នាក់​ និងស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាត ឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
  • មានវីដេអូរ៖ ក្រុមសង្គ្រោះបន្ទាន់៧១១ចុះបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណមន្ទីរពេទ្យបង្អែកនិងផ្សារ ខេត្តកំពង់ស្ពឺ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២០)៖ ក្រុមការងារជំនាញ (ក្រុមសង្គ្រោះបន្ទាន់៧១១)បានចុះមកបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មណ្ឌលអភិវឌ្ឍន៍ កម្ពុជា-កូរ៉េ និងបរិវេណផ្សារកំពង់ស្ពឺកាលពី រសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០ម្សិលមិញ។ ហើយនៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ នេះ ឯកឧត្តម សាខុន បូរិន អគ្គលេខាធិការរងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានបន្តដឹកនាំក្រុមជំនាញការ នៃកងសង្គ្រោះបន្ទាន់៧១១ បានធ្វើការបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាល តំណាងមន្ទីរ អង្គភាពមួយចំនួនទៀត និងអង្គការដៃគូ អំពីរបៀបបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅសាលាខេត្តកំពង់ស្ពឺ។ ក្រុមការងារក៏បានបន្ត សកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនៅ តំបន់ទីតាំងសំខាន់ៗមួយចំនួនទៀតដូចជា បរិវេណសាលាខេត្តកំពង់ស្ពឺ ,មន្ទីរពេទ្យបង្អែក ស្រុកគងពិសី និងស្រុកបសេដ្ឋ។   សូមបញ្ជាក់ជូនផងដែរថា នៅក្នុងពិធីបទបង្ហាញតាមរយៈបញ្ចាំងស្លាយ និង ការបង្ហាញ ការអនុវត្តផ្ទាល់ដោយក្រុមជំនាញរួចមក ឯកឧត្តម សាខុន បូរិន បានគូសបញ្ជាក់ថា÷ ដើម្បីចូលរួមទប់ស្កាត់និងបង្ការជំងឺកូវីដ១៩ នៅកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ក្រុមអ្នកជំនាញការនៃអង្គការសង្គ្រោះមេឃពណ៌ខៀវ (BSR) […]
  • ពលរដ្ឋក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង កំពុងតែត្រូវប៉ាន់ ការរុករកផ្សិតប៉ក់ ឫផ្សិតផូងផាំង មកលក់ឱ្យឈ្មួញ ព្រោះមានតម្លៃ (ខេត្តពោធិ៍សាត់,ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០)៖ ផ្សិតប៉ក់ ឫផ្សិតផូងផាំង គឺជាប្រភេទផ្សិតភ្នំម្យ៉ាង ដែលសំបូរនៅស្រុកពីរប៉ុណ្ណោះ គឺស្រុកភ្នំក្រវាញ និងស្រុកវាលវែង ហើយជាប្រភេទផ្សិតដែលលក់បានថ្លៃ និងមានរសជាតិឆ្ងាញ់ប្លែកខុសពីផ្សិតធម្មតា។ ជាធម្មតា បងប្អូនប្រជាពលរដ្ឋខ្មែរ និយមយកផ្សិតប៉ក់ ឫផ្សិតផូងផាំងនេះ មកស្ងោរ រឺឆាក៏បាន ដោយវាមានរសជាតិឆ្ងាញ់ខុសប្លែកពីផ្សិតទូទៅ។ បើតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ផ្សិតប្រភេទនេះ កើតចេញពីផេះផង់ នៃភ្លើងឆេះព្រៃកន្លងមក លុះដើមរដូវវស្សានេះ ក៏កើតចេញជាផ្សិតនេះឡើងតែម្តង។ ផ្សិតប្រភេទនេះ គឺខុសពីផ្សិតធម្មតាត្រង់វាដុះនៅក្នុងដី ដែលមានរាងមូលដូចពងក្រួច ហើយគេអាចសម្គាល់បាន ដោយឃើញមានដីពើងប្រះឡើងលើ នៅតំបន់ដែលធ្លាប់មានភ្លើងឆេះព្រៃកន្លងមក។ ប្រជាពលរដ្ឋដែលមករកផ្សិតប៉ក់ ឫផ្សិតផូងផាំងនេះ បានធ្វើដំណើរមកពីគ្រប់ទិសទី ក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង។ ពួកគាត់បានវេចបាយម្ហូប ចេញទៅរកផ្សិតនេះតាំងពីព្រលឹម រហូតដល់ម៉ោង ៣ ទៅម៉ោង៤ រសៀល ទើបពួកគាត់ត្រលប់ទៅផ្ទះវិញ។ អ្នករុករកផ្សិតម្នាក់បានឱ្យដឹងថា គាត់អាចរកចំណូលពីផ្សិតប៉ក់នេះ ក្នុងមួយថ្ងៃ ចាប់ពី១៥ ទៅ ៣៥ម៉ឺនរៀល ហើយថ្ងៃខ្លះលើសនេះក៏មាន ចំណែកតម្លៃលក់ឱ្យឈ្មួញកណ្តាល គឺចាប់ពី ៣៥,០០០រៀល ឡើងទៅ ក្នុង១គីឡូក្រាម។ […]
  • ការដ្ឋានសាងសង់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង -សិរីសោភ័ណ) និងភាគខាងត្បង (កណ្តាល-កំពង់ឆ្នាំង- ពោធិ៍សាត់)  ត្រូវបានចុះខួងធ្វើតេស្តគុណភាពដោយមិនបានប្រាប់ជាមុន និងចុះពិនិត្យជាក់ស្តែង ដោយ ឯ.ឧ.ទេសរដ្ឋ មន្ត្រី ស៊ុន ចាន់ថុល ដើម្បីធានាការសាងសង់ស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក នាថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២០។ រាល់ការសាងសង់ផ្លូវ ត្រូវបានតាម ដាន និងត្រួតពិនិត្យជាប្រចាំ មិនរង់ចាំដល់ពេលក្រុមហ៊ុនបានសាងសង់ចប់សព្វគ្រប់ទាំងស្រុងនោះទេ៕
  • មណ្ឌលកីឡាហែលទឹក ឋិតក្នុងបរិវេណសាកលវិទ្យាល័យខេត្តបាត់ដំបងសម្រេចបាន ៦៩,៥%ហើយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មណ្ឌលកីឡាហែលទឹក ដែលមានទីតាំងឋិតនៅក្នុងបរិវេណនៃសាកលវិទ្យាល័យខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្ត្រី រាជការជុំវិញខេត្ត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងនិស្សិតនៃសាកលវិទ្យាល័យបាត់ ដំបង។ មណ្ឌលហែលទឹកនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃពុធ១៤កើត ខែស្រា ពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សាងសង់ឡើងតាមស្តង់អន្តរជាតិ គ្រោងចំណាយថវិកា ប្រមាណពីរលានដុល្លាសហរដ្ឋអាមេរិក គ្រោងចំណាយពេលសាងសង់ប្រមាណ២៤ខែ ហើយគិតរហូត មកដល់ពេលនេះការសាងសង់សម្រេចបានប្រមាណ ៦៩,៥ ភាគរយហើយ។   មណ្ឌលហែលទឹកនេះសាងសង់លើផ្ទៃដីទំហំ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ក្នុងនោះរួមមាន៖ អាង សម្រាប់ប្រកួតទំហំ២៥ម៉ែត្រ គុណនឹង ៥០ម៉ែត្រ ជម្រៅ២ម៉ែត្រ អាងលោតទឹកទំហំ២០ម៉ែត្រ គុណនឹង […]
  • គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស៣លើក ម្សិលម៉ិញសម្លាប់​មនុស្ស​២​នាក់ របួស៣​នាក់​ ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​២​នាក់​បាន​ស្លាប់ និង​របួសធ្ងន់​២នាក់​(​ស្រី​០​នាក់​) របួសស្រាល១នាក់​(​ស្រី​០​នាក់​) នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត ឡើងនៅទូទាំងប្រទេសថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០២០​នេះ ។ ​​យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​២៧ ឧសភា​នេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​៥​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​៣​លើក ៕  

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                

  016 67 85 11 / 012 678 511 / 090 22 42 24
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)