ថ្ងៃ ព្រហស្បត៍ ទី០១ ខែ កុម្ភៈ ឆ្នាំ២០២៣

 ព័ត៌មានថ្មី   
  • អ្នកភូមិបង្កោង នៅតែរក្សាបានទំនៀមចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃឬឡើងអ្នកតា ជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា នៅរៀងរាល់ខែមាឃ តាមទម្លាប់ពីបុរាណមិនដែលអាក់ខានឡើយ។ ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយដែលអ្នកភូមិ រួមគ្នាអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេស ផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាមួយឆ្នាំម្តងក្នុងឱកាស ធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។ លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិលបានឱ្យដឹងថា ពិធីចាប់ត្រីឡើងមាឃ ឆ្នាំ២០២៣នេះ ត្រូវប្រារព្ធធ្វើឡើងនៅ ថ្ងៃទី០១ ខែកុម្ភៈ ត្រូវនឹងថ្ងៃ១១កើត ខែមាឃ ឆ្នាំនេះត្បិតទឹកនៅក្នុងបឹង មានច្រើន មិនទាន់ស្រកចុះ ប៉ុន្តែទិន្នផលត្រីក្នុងបឹងសម្បូរណាស់ ដូច្នេះលោករំពឹងថា ប្រជាពលរដ្ឋនឹងសប្បាយរីករាយ ក្នុងការចាប់ត្រី យកទៅធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកសម្រាប់ពិធីឡើងមាឃ ។ លោកបន្តថា នៅព្រឹកព្រលឹមស្រាងៗ ជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផង។ […]
  • លោក ខៀវ សំផន ត្រូវបានផ្ទេរ ទៅកាន់ពន្ធនាគារខេត្ត កណ្តាល ដើម្បីអនុវត្តទោសអស់មួយជីវិត សហព្រះរាជអាជ្ញា ជា លាង និង Fergal Gaynor ចេញសេចក្តីប្រកាសអំពីការផ្ទេរ ខៀវ សំផន ទៅកាន់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ដើម្បីបន្តអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត។ ការផ្ទេរនេះបានធ្វើឡើងតាមសំណើរបស់សហព្រះរាជអាជ្ញា សុំអនុវត្តទោសស្របតាមវិធាន ១១៣ នៃវិធានផ្ទៃក្នុង។ អ.វ.ត.ក គឺជាតុលាការជាតិនៅក្នុងប្រព័ន្ធច្បាប់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអាជ្ញាធរកម្ពុជាជាអ្នកទទួលខុសត្រូវចុងក្រោយចំពោះទោសជាប់ពន្ធនាគាររបស់បុគ្គលទាំងអស់ ដែលត្រូវបានសម្រេចឱ្យមានពិរុទ្ធភាព និងផ្តន្ទាទោសនៅ អ.វ.ត.ក ឱ្យជាប់ពន្ធនាគារតាមច្បាប់កំណត់។ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហា ផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងជូនសហព្រះរាជ អាជ្ញា។ អនុវត្តតាមកាតព្វកិច្ចរបស់ប្រទេសកម្ពុជាស្រប តាមច្បាប់ជាតិ និងអន្តរជាតិ សហព្រះរាជអាជ្ញា ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ បានចាត់វិធានការដើម្បីធានាថា លក្ខខណ្ឌនៃការឃុំខ្លួន ខៀវ សំផន មានលក្ខណៈសមរម្យសម្រាប់បុគ្គលជាមនុស្ស ចាស់ជរា ពិបាកចល័តទី និងមានបញ្ហាសុខភាព។ ដំណើរការផ្ទេរ បានឆ្លងកាត់ការពិភាក្សា និងក្រោយពីទទួលបានការបញ្ជាក់ធានាពីអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងពេលសហព្រះរាជអាជ្ញា បានចុះពិនិត្យពន្ធនាគារខេត្តកណ្តាលជាច្រើនលើកច្រើនសា។ សហព្រះរាជអាជ្ញាក៏បានដឹងផងដែរថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានធ្វើការចុះត្រួតពិនិត្យពន្ធនាគារទូទាំងប្រទេសកម្ពុជាជាទៀងទាត់ ក្នុងនោះរួមទាំងពន្ធនាគារខេត្តកណ្តាលផងដែរ។ សូមជម្រាបថា លោក […]
  • ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ បានដឹកនាំកិច្ច ប្រជុំពិភាក្សាស្ដីពីការត្រៀមរៀបចំពិធី បុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ដោយមានការ ចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តប្រមាណ ១២០ នាក់។ ពិធីបុណ្យទន្លេនឹងប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ ហើយសម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបុណ្យទន្លេ នាល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ ក្នុងពិធីបុណ្យទន្លេលើកទី៧នេះ នឹងមានព្រឹត្តិការណ៍ និងសកម្មភាពទាក់ទាញជាច្រើន ដូចជា៖ ការផ្សាយផ្ទាល់នូវការសម្ដែងទស្សនី យភាពសិល្បៈ និងការប្រគុំតន្រ្តី មហាស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា និងភេសជ្ជៈ ការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក សកម្មភាពកីឡាលើគោក និងលើទឹក។ ដើម្បីជំរុញដំណើរការរៀបចំបុណ្យទន្លេលើកទី៧នេះឲ្យបានរលូន និងទទួលបានជោគជ័យ រាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចមួយលេខ ០៩សសរ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ […]
  • រាជរដ្ឋាភិបាល សម្រេចមិនយកពន្ធគ្រឹះស្ថានអប់រំឯកជន រយៈពេល៥ឆ្នាំបន្ថែមទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនយកពន្ធពីគ្រឹះស្ថានអប់រំឯកជនរយៈ ពេល៥ឆ្នាំបន្តទៀត គឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៨ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ការសម្រេចរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី គឺតបទៅនឹងសំណើរបស់សមាគម គ្រឹះស្ថានឧត្តមសិក្សា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹក ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកគ្រឹះស្ថានអប់រំឯកជន គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ អាស្រ័យហេតុនេះសម្តេចតេជោ ហ៊ុន សែន តែងអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិកគ្រឹះស្ថាន ឧត្តមសិក្សាចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារអប់រំរៀង រាល់មួយឆ្នាំម្តង។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការសិក្សាអនឡាញកំលុងពេល កម្ពុជាជួបការរាតត្បាតជំងឺកូវីដ-១៩។ សម្តេចតេជោ ក៏បានថ្លែងអំណរ គុណចំពោះគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលបានចូល រួមយ៉ាងសកម្មក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស។ ជាពិសេសក្នុងពេលកម្ពុជាជួបវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន […]
  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការជាមួយក្រសួងអប់រំ ដេីម្បីផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិតតាមសាកលវិទ្យាទាំងអស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរ គមនាគមន៍ បញ្ជាក់ថា ក្រសួង នឹងសហការជាមួយក្រសួងអប់រំ យុវជន និង កីឡា ដេីម្បីផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិតតាមសាកលវិទ្យាទាំងអស់ឱ្យមានសមត្ថភាព ប្រើប្រាស់គ្រប់គ្រាន់ស្រប តាមបទដ្ឋានបច្ចេកទេស។ ក្នុងពិធីបាឋកថាស្ដីអំពី “ការវិវត្តនៃវិស័យទូរគមនាគមន៍នៅកម្ពុជា” ជូនដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្រសួងកំពុងរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាតាមបែបឌីជីថល ដើម្បីឱ្យសាកលវិទ្យាល័យទាំងអស់ភ្ជាប់គ្នា សម្របដល់ការគ្រប់គ្រងនិស្សិត​ និងផ្លាស់ប្ដូរទិន្នន័យតាមប្រព័ន្ធឌីជីថល។ លើសពីនេះ ក្រសួងនឹងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលជូនវិទ្យាល័យ​ និងសាកលវិទ្យាល័យដែលមានជំនាញបច្ចេកវិទ្យាគមនាគម ន៍និងព័ត៌មាន​ (ICT) និងជំនាញពាក់ព័ន្ធនឹងឌីជីថល។ ស្របជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នឹងជួយរៀបចំអង្គភាពបរិវត្តកម្មឌីជីថលនៅក្នុងសាកលវិទ្យាល័យ ដើម្បីជំរុញក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វេីបទឧទ្ទេសនាមស្ដីពី រចនា សម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច ក្រសួងប្រៃសណីយ៍និងទូរគមនាគ មន៍ ការធ្វេីកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារថ្មីមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបចេ្ចកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធិភាពការងារ។ បន្ថែមពីនេះទៀត ឯកឧត្ដមរដ្ឋ […]
  • ឯកឧត្តម ស៊ុន ចាន់ថុល ផ្តល់ម៉ូតូចំនួន១៤គ្រឿង ជារង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A ក្នុងស្រុកកោះធំ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីវិទ្យាល័យទាំង៤ នៅក្នុងស្រុកកោះធំ សរុបប្រមាណ៥៨០នាក់ និងបានផ្តល់រង្វាន់ម៉ូតូ Wave ចំនួន១៤គ្រឿង ដល់សិស្សដែលទទួលបាននិទ្ទេស A នាសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ។ ថ្លែងក្នុងជំនួបសំណេះសំណាលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងកោតសរសើចំពោះប្អូនៗសិស្សានុ សិស្សដែលមានអត្រាប្រឡងជាប់កើនដល់ ៧២% ក្នុងឆ្នាំ២០២២ បើធៀបទៅឆ្នាំ២០២១ អត្រាជាប់មានត្រឹម ៦១% ប៉ុណ្ណោះ មានន័យថាកើនឡើង ១១%។ ឯកឧត្តម មានប្រសាសន៍ជំរុញលើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្ស ទាំងអស់យកចិត្តទុកដាក់ខិតខំប្រឹងប្រែង ត្រូវខិតខំរៀនឱ្យចេះ រៀនឱ្យពូកែ ថែរក្សាសុខភាពឱ្យបានល្អ និងមានគោលដៅច្បាស់លាស់លើការជ្រើសរើសមុខវិជ្ជាជំនាញសិក្សានៅមហាវិទ្យាល័យ ហើយនៅពេលបញ្ចប់ការសិក្សាត្រូវយកចំណេះដែលមានមកជួយការងារសង្គម និងជួយអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់ប្អូនៗសិស្សា នុសិស្សយ៉ាងដូច្នេះថា៖ គ្មានអ្វីសំខាន់ជាងមានចំណេះដឹង ដើម្បីអាចយកមកអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀតនោះឡើយ ហើយក្នុងសម័យបច្ចុប្បន្នក្រោមការដឹកនាំដ៏ត្រឹមត្រូវ មានចក្ខុវិស័យច្បាស់លាស់ របស់សម្តេចតេជោ គឺត្រូវការអ្នកមានចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ផ្ទុយពីសម័យប៉ុលពត ដែលពួកគេមិនត្រូវការអ្នកមានចំណេះ វិជ្ជាឡើយ។ […]
  • អគារមន្ទីរពេទ្យតេជោសែនកោះធំ ឋិតនៅស្រុកកោះធំ សម្រេចបានប្រមាណ ៨០.៥១% ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព អគារមន្ទីរពេទ្យតេជោសែនកោះធំ នៅក្នុងស្រុកធំ ខេត្តកណ្ដាល។ ការចុះត្រួតពិនិត្យ អគារមន្ទីរពេទ្យតេជោសែនកោះធំ នាពេលនេះ គឺដើម្បីតាម ដានលើវឌ្ឍនភាព កិច្ចការងារសាងសង់ ធ្វើយ៉ាងណាឱ្យសម្រេចទៅតាមផែនកាគ្រោងទុក ប្រកប ដោយចីរភាព នឹងឈានដល់ការដាក់ដំណើជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ។ សូមបញ្ជាក់ជូនថា មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរ ពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ១០លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយទឹកប្រាក់ប្រមាណ ៦លាន ២សែនដុល្លារសហរដ្ឋ អាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារសហរដ្ឋអាមេ រិកថែម ទៀត។ បន្ថែមពីលើនោះមន្ទីរពេទ្យនេះត្រូវប្រសិទ្ធនាមថាមន្ទីរពេទ្យតេជោសែនកោះធំ ដែលនឹងក្លាយ ជាមន្ទីរ ពេទ្យមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។ ជាពិសេសចំពោះពលរដ្ឋអ្នកស្រុកកោះលែងមានផលលំបាកក្នុងការធ្វើដំណើឆ្ងាយឡើងមកពិនិត្យ ឬព្យាបាលសុខភាពនៅភ្នំពេញទៀតផង។ សូមជម្រាបជូនថា៖ គម្រោងសាងសង់អគារថ្មីនៃមន្ទីរ ពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន […]
  • សប្ដាហ៍ចុងខែមករា ទូទាំងប្រទេសទទួលបានភ្ញៀវ ៦០ម៉ឺននាក់ (ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៣-២៩ ខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប៦០៦,១៧៥នាក់ និងភ្ញៀវបរទេស៤៩,៥៩២នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ១៨៤,៩២៩នាក់ ខេត្តកំពត ៦៥,៧៨៧នាក់ ខេត្តបាត់ដំបង ៦១,៧៣៧នាក់ ខេត្ត សៀមរាប ៤៧,៦៧៦នាក់ ខេត្តកំពង់ចាម ៤២,០៤០នាក់ រាជធានីភ្នំពេញ ៣៩,០៧២នាក់ ខេត្តប៉ៃលិន ៣៣,០៦៥ នាក់ ខេត្តកែប ៣២,៧៤៦នាក់។ ចំនួនភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ក្នុងសប្តាហ៍កន្លង មកនេះ គឺបានមកពីចរន្តភ្ញៀវទេសចរដែលបានដើរកម្សាន្តនារយៈពេល២ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិន (ថ្ងៃចន្ទ និងអង្គារ) ខណៈដែលសម្រាប់រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិននេះ យើងទទួលភ្ញៀវសរុប្រមាណ១លាននាក់។ ជាមួយការបន្តកើនឡើងនៃចរន្តភ្ញៀវទេសចរក្នុងស្រុកនាដើមឆ្នាំ២០២៣នេះ ចរន្តភ្ញៀវទេសចរអន្តរជាតិក៏បាននិងកំពុងបង្ហាញសញ្ញាវិជ្ជមានជាមួយការមកដល់ជាបន្តបន្ទាប់នៃភ្ញៀវទេសចរអន្តរជាតិ។ ជាក់ស្តែង បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាស យានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជាមួយវត្តមានភ្ញៀវទេសចរចំនួន១០៤ នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ៦នាក់ទៀត សរុប១២០នាក់។ រីឯនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ និង១៧ កុម្ភៈ នឹងមានជើងហោះហើរពីទីក្រុងគួនមីង និងពីសៀងហៃ ប្រត្តិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ […]
  • ក្រសួងបរិស្ថាន និងស្ថានទូតឥណ្ឌា ដាំដើមផ្ការំដួល ចំនួន ៧០ដើម នាឱកាសរំលឹកខួបអនុស្សាវរីយលើកទី៧០ «ផ្ការំដួល»ចំនួន ៧០ដើម ត្រូវបានដាំរួមគ្នារវាងក្រសួង បរិស្ថាន និងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណានៅក្នុង ឱកាសរំលឹកខួបអនុស្សាវរីយលើកទី៧០ រវាងកម្ពុជា-ឥណ្ឌា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអាន ភ្នំគូលែន ភូមិសាស្រ្តខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សៅ សុខភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ Devayani Khobragade ឯកអគ្គរាជទូតឥណ្ឌាប្រចាំនៅកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ គណប្រតិភូស្ថានទូត តំណាងក្រសួងវប្បធម៌ ក្រសួងការបរទេស និងសហប្រតិ បត្តិការអន្រជាតិ មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស និងយុវជនសសយកខេត្ត ។ លោកជំទាវ ឯកអគ្គរាជទូត បានមានប្រសាសន៍ថា កម្ពុជា- ឥណ្ឌា ជាដៃគូរកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ ក្នុងក្របខណ្ឌតំបន់ ជាពិសេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។ នៅក្នុងកិច្ចសហប្រតិបត្តិទ្វេភាគី កម្ពុជា-ឥណ្ឌា មានទំនាក់ទំងគ្នាយ៉ាងល្អប្រសើរ ទាំងវិស័យការទូត វិស័យអប់រំ វប្បធម៌ ជាមួយគ្នា ជាពិសេសយើងមានទំនាក់ទំនង តាំងពីបុរាណកាលបន្តដល់បច្ចុប្បន្ន និងពេលអនាគត។ លោកជំទាវ […]
  • ខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស ៨ នាក់នៅអាហ្វ្រិកខាងត្បូង ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើមនុស្សមួយក្រុម ដែលប្រារព្ធពិធីខួបកំណើតកាលពីចុងសប្តាហ៍នៅក្នុងទីប្រជុំជនមួយក្នុងប្រទេសអាហ្រ្វិកខាងត្បូង ដោយបានសម្លាប់មនុស្សប្រាំបីនាក់ និងបីនាក់ទៀតរងរបួស។ ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ម្ចាស់ផ្ទះកំពុងប្រារព្ធពិធីខួបកំណើត នៅពេលដែលខ្មាន់កាំភ្លើងមិនស្គាល់មុខពីរនាក់បានចូលទៅក្នុងទីធ្លារផ្ទះ ហើយក៏បានចាប់ផ្តើមបាញ់ប្រហារទៅលើភ្ញៀវ កាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងទីក្រុងកំពង់ផែ ជីខ្ចេរប័រហា(Gqeberha) ភាគខាងត្បូងនៃអតីតកំពង់ផែ អេលីសាបេត។ ការតាមប្រមាញ់ជនសង្ស័យត្រូវបានចាប់ផ្តើម ខណៈដែលការស៊ើបអង្កេតលើការវាយប្រហារកំពុងតែប្រព្រឹត្តទៅ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • មនុស្ស ២៥ នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្ត ក្រុងប៉េរូ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស២៥ នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ នៅពេលរថយន្តក្រុងដឹកអ្នកដំ ណើរ៦០ នាក់ បានធ្លាក់ពីលើច្រាំងថ្មមួយនៅភាគពាយព្យនៃប្រទេសប៉េរូ។ ឡានក្រុងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ឃូរីអៀនកា ធួ (Qorianka Tours) បានចាកចេញពីទីក្រុង លីម៉ា ហើយកំពុងធ្វើដំណើរទៅកាន់ទីក្រុង ធើមបេ នៅជាប់ព្រំដែនជាមួយប្រទេស អេក្វាឌ័រ (ដោយមិនដឹងមូលហេតុ ហេតុអ្វីបានធ្លាក់ចេញពីផ្លូវនៅជិតទីក្រុងអរហ្សេនុស នេះបើយោងតាមប៉ូលីស។ ដោយប៉ូលិសបាននិយាយថាអ្នកដំ ណើរដែលរងរបួសមិនបានដឹងចំនួនច្បាស់នោះទេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ អែល អាល់តូ(El Alto) និងម៉ាន់កូរ៉ា។ ដោយអ្នកដំណើរជាច្រើននាក់ ត្រូវបានសង្រ្គោះចេញពីរថយន្តក្រុង ខណៈអ្នកផ្សេងទៀតជាប់នៅខាងក្នុង៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • មនុស្ស៣នាក់ស្លាប់ និង៤នាក់ទៀត រងរបួសក្នុងការបាញ់ ប្រហារ នៅរដ្ឋកាលីហ្វរញ៉ា យ៉ាងហោចណាស់មនុស្ស៣នាក់ បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារមួយនៅរដ្ឋកាលីហ្វរញ៉ា កាលពីព្រឹកថ្ងៃសៅរ៍។ លោក ហ្វ្រេង ប្រឆាដូ នៃនាយកដ្ឋានប៉ូលិស បានបញ្ជាក់ថាការបាញ់ប្រហារបានកើតឡើងបន្ទាប់ពីម៉ោង២ និង ៣០នាទីទៀបភ្លឺនៅក្នុង ប៊េវ័រលី ក្រេស(Beverly Crest) ដែលជាសង្កាត់ដ៏ធំនៃទីក្រុង LA ។ ក្នុងចំណោមមនុស្សប្រាំពីរនាក់ដែលត្រូវបានគេបាញ់នោះ មានបួននាក់កំពុងឈរនៅខាងក្រៅ ខណ:អ្នកទាំង ៣នាក់ ដែលបានស្លាប់នោះស្ថិតក្នុងរថយន្តមួយគ្រឿង។ ជនរងគ្រោះនិងអ្នកស្លាប់មិនត្រូវបានគេបញ្ចេញអត្ត សញ្ញាណឡើយ។ អ្នករងរបួសត្រូវបានគេយកទៅសង្គ្រោះនៅមន្ទីរពេទ្យហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោក ប្រេឆាដូ បានបន្ថែមថាគាត់មិនមានព័ត៌មានអំពីហេតុផលដែលនាំឱ្យមានការបាញ់ប្រហារនោះឡើយ។ ចំណែកព័ត៌មានក៏មិនបានបង្ហាញថាជនសង្ស័យ ត្រូវបានឃុំខ្លួនឬអត់នោះដែរ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • មនុស្សរាប់រយនាក់រងរបួស និង ៣នាក់បានស្លាប់ដោយសារការរញ្ជួយដី៥.៩ រ៉ិចទ័រ នៅប្រទេសអ៊ីរ៉ង់ អភិបាលខេត្តបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោច ណាស់មនុស្ស៣នាក់បានស្លាប់ និង ៨១៦ នាក់បានរងរបួសនៅក្នុងការរញ្ជួយដីកម្រិត៥.៦ រ៉ិចទ័រ ដែលបានវាយ ប្រហារខេត្ត អាស៊ែបៃហ្សង់ខាងលិច នៅភាគពាយព្យ នៃប្រទេសអ៊ីរ៉ង់កាលពីយប់ថ្ងៃសៅរ៍។ រញ្ជួយដីនេះបានកើត ឡើង នៅវេលាម៉ោង៩ និង៤៤នាទីយប់ នៅជម្រៅប្រាំពីរគីឡូម៉ែត្រ ជាមួយនឹងចំណុចកណ្តាល នៅឯតំបន់ខូយ (khoy)។ មជ្ឈមណ្ឌលរញ្ជួយដីអ៊ីរ៉ង់បាននិយាយថា ការរញ្ជួយដីជាច្រើនបានកើតឡើងបន្ទាប់ពីការរញ្ជួយដីដ៏ធំបំផុតមួយមានកម្រិត៤.២រ៉ិចទ័រ។ ការរញ្ជួយដីក៏បាននាំឲ្យ មានការដាច់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅក្នុងតំបន់ខូយផងដែរ។ យោងតាមរបាយការណ៍ពីតំបន់រងគ្រោះដោយរញ្ជួយដី ទំហំនៃការខូចខាតនៅតំបន់ជនបទត្រូវបានគេប៉ាន់ស្មានថាមានកម្រិតធ្ងន់ធ្ងរ។គួរបញ្ជាក់ថានេះជាការ រញ្ជួយដីដ៏ធំលើកទីពីររបស់ខេត្តក្នុងរយៈពេលពីរសប្តាហ៍ ។ គ្រោះរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានវាយប្រហារតំបន់ខូយ កាលពីថ្ងៃទី ១៩ ខែមករា បណ្តាលឲ្យមនុស្សជាង ១៩០ នាក់រងរបួស៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • មនុស្សជាង៥០នាក់ បានស្លាប់ក្នុងហេតុការណ៍ឡានក្រុងធ្លាក់ចូលជ្រោះ និងក្រឡាប់ទូក នៅក្នុងប្រទេសប៉ាគីស្ថាន រថយន្តក្រុងមួយគ្រឿង បានធ្លាក់ចូលទៅក្នុងជ្រោះ ហើយទូកដឹកសិស្សសាលាបានក្រឡាប់កាលពីថ្ងៃអាទិត្យ។ យ៉ាង ហោចណាស់មនុស្ស ៥១ នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា នៅក្នុងប្រទេសប៉ាគីស្ថាន។ រថយន្ត ក្រុងមួយគ្រឿង បានធ្លាក់ពីលើស្ពានកាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សចំនួន ៤១ នាក់ ខណៈកុមារចំនួន ១០ នាក់បានស្លាប់នៅពេលទូកមួយបានក្រឡាប់នៅក្នុងខេត្តឃីបឺរ ប៉ាក់តុងវ៉ា (Khyber Pakhtunkhwa) ។ ទន្ទឹមនឹងនេះ មនុស្សរហូតដល់៩នាក់ នៅតែបាត់ខ្លួនក្នុងទឹកជាមួយនឹងប្រតិបត្តិការជួយ សង្គ្រោះដែលកំពុងដំណើរការ បន្ទាប់ពីទូកដែលដឹកសិស្សពី ២៥ ទៅ ៣០នាក់ ក្នុងការធ្វើដំណើរដឹកសិស្សពីសាលាបានក្រឡាប់៕
  • ការនាំចេញទំនិញរបស់កម្ពុជា ឆ្នាំ២០២២ រក្សាកំណើនល្អប្រសើរ ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅតែរក្សាបាននូវកំណើនគួរឱ្យកត់សំគាល់ក្នុងឆ្នាំ២០២២នេះ ធៀបនឹងឆ្នាំ២០២១ ពោលគឺមានការកើនឡើងប្រមាណ ៩.១% ដោយសារកម្ពុជាបានបើកប្រទេសឡើងវិញលើគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គមចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបានចាក់វ៉ាក់សាំង Covid-19 ជូនប្រជាជនក្នុងអត្រាមួយខ្ពស់ជាងគេនៅក្នុងតំបន់ ហើយបានដកចេញនូវការរឹតត្បិត ឬហាមឃាត់នានាដែលជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម ផងដែរ។ ឯកឧត្តមថ្លែងបែបនេះនៅក្នុងពិធីបូកសរុបលទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី៣០ មករា ២០២៣នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ ឯកឧត្តមបានមានប្រសាសន៍ថា តាមរយៈទិសដៅការងារពាណិជ្ជកម្មដែលបានដាក់ចេញកាលពីដើមឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងដោយបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ ក្រសួងបានចូលរួមជំរុញឱ្យមានកំណើននៃការនាំចេញ តាមរយៈការប្រើប្រាស់ទីផ្សារអនុគ្រោះដែលមានស្រាប់ និងការធ្វើពិពិធកម្មទីផ្សារបន្ថែមដូចជា ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយដៃគូពាណិជ្ជកម្មនានា ដូចដែលបានលើកឡើងពីខាងដើម ធ្វើឱ្យទីផ្សារទំនិញ សេវាកម្ម និងវិនិយោគ កម្ពុជាកាន់តែទូលំទូលាយ។ ជាងនេះទៅទៀត ការការពារកម្មសិទ្ធិបញ្ញា កិច្ចការពារអ្នកប្រើប្រាស់ ការត្រួតពិនិត្យ ព្រមទាំងការបង្ក្រាបការក្លែងបន្លំនូវផលិតផលជាទំនិញ និងសេវាកម្មគ្រប់ប្រភេទ ក៏ត្រូវបានអនុវត្តដោយយកចិត្តទុកដាក់និងប្រកបដោយស្មារតីទទួលខុសត្រូវបំផុត ៕

កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន២ ជាប់ជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍យុវជនឈានមុខគេ


កញ្ញា ០៨
០៤:០៩:៣៥ ល្ងាច ២០២២
  ១៥២ Views
កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន២ពីស្ថាប័ន World Travel Awards ទីមួយគឺពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Culture Destination 2022) និងទី២ពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Youth Travel Destination 2022)។
ពិធីប្រគល់ពានរង្វាន់ទាំងនេះដែរត្រូវបានធ្វើឡើងនាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។
ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ជាអ្នកឡើងទទួលពានរង្វាន់ទាំងពីរនេះក្នុងនាមតំណាងរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។
គួរជម្រាបថា មុនឈានដល់ការទទួលបានពានរង្វាន់ទាំងពីរនេះ ភ្ញៀវទេសចរប្រមាណ២លាននាក់ជុំវិញពិភពលោក បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រទេសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២។
ឯកឧត្ដម ថោង រដ្ឋសក្តិ បានឱ្យដឹងថា តាមរយៈការអនុវត្តនូវផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង, វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣, ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ដំណាក់កាលទី២ (Recovery) និងឈរលើយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជាមានសន្ទុះចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើង៥៨០ភាគរយក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ ដែលមានចំនួនជិត១លាននាក់។
កត្តាទាំងនេះធ្វើឱ្យកម្ពុជាត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតពីអ្នកទេសចរជាង២លាននាក់ ក្លាយជាម្ចាស់ពានរង្វាន់ចំនួន២ ក្រោមប្រធានបទ «គោលដៅសម្រាប់ទ្វីបអាស៊ី» ទីមួយគឺគោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី២០២២ និងទីពីរគឺគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២។
ក្រៅពីកម្ពុជាក៏មានប្រទេសដទៃទៀតដែលទទួលបានពានរង្វាន់នេះដែរ ដូចជា ឥណ្ឌា ជប៉ុន ថៃ និង វៀតណាម និងប្រទេសដទៃទៀតសរុបចំនួន៣៥ប្រទេស។
ឯកឧត្ដម ថោង រដ្ឋសក្តិ បានបន្តថា អ្នកដំណើរអន្តរជាតិទាំងអស់មកទស្សនាកម្សាន្តនៅកម្ពុជា តាមរយៈការបើកឡើងវិញនូវ Visa-on-Arrival (Free Visa for ASEAN Travelers)។
ចំពោះភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងពេញលេញអាចចូលមកតាមច្រកចេញ/ចូលប្រទេសគ្រាន់តែបង្ហាញកាត/វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ១៩ រីឯភ្ញៀវទេសចរមិនបានចាក់វ៉ាក់សាំង គ្រាន់តែធ្វើតេស្តរហ័សតែប៉ុណ្ណោះ។ នេះសបញ្ជាក់ឱ្យឃើញថា «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង»។
សូមជម្រាបថា នេះគឺជាការប្រារព្ធខួបទី២៩ឆ្នាំរបស់ក្រុមហ៊ុនអន្តរជាតិ World Travel Awards ដែលបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ប្រទេស​វៀតណាម នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ស្របពេលព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 ក្រោមប្រធានបទ «ការរីកចម្រើនឆ្ពោះទៅមុខទាំងអស់គ្នា – Growing Forward Together»៕
+8
474
People reached
6
Engagements
Boost post
4
ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                    

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)