
បុគ្គលិកនៃក្រុមហ៊ុនផលិតរថយន្តធំជាងគេ ចំនួនបីរបស់អាមេរិក បានរួបរួមគ្នាធ្វើកូដកម្ម មិនធ្លាប់មានពីមុនមក។ កម្មករជាង ១០ ០០០ នាក់បានចូលរួមគ្នាដើរ ចេញពីក្រុមហ៊ុន ក្នុងនោះបានផ្តោតលើរោងចក្រចំនួន ៣ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន General Motors (ជេនើរ៉ល ម៉ូតូ) (GM), Ford (ហ្វត) និង Stellantis (ស្តេលេនធីស)។
ក្រុមហ៊ុន និងសហជីព United Auto Workers (យូណៃធីត អូតូ វើកឃើស) កំពុងតស៊ូលើលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងការងារថ្មី។
កិច្ចសន្យាបច្ចុប្បន្ន ត្រូវបានផុតកំណត់កាលពីថ្ងៃព្រហស្បតិ៍ ប្រធានសហជីព លោក Shawn Fain (សន ហ្វេន) បានប្រាប់ BBC ថា.គេកំពុងអាស្រ័យលើក្រុមហ៊ុននានាក្នុងការដោះស្រាយជម្លោះនេះ។
លោកបានថ្លែងថា៖ “នៅពេលណាដែលពួកគេចាប់ផ្ដើមយកចិត្តទុកដាក់មើលថែកម្មកររបស់ពួកគេ បញ្ហាទាំងអស់វានឹងបញ្ចប់។
កូដកម្មនេះបានចាប់ផ្តើមនៅពាក់ កណ្តាលអធ្រាត្រនៅរោងចក្រ GM’s Wentzville (វេនស៊្វីល) រដ្ឋ Missouri រោងចក្រដឹកទំនិញធុនមធ្យម, រោងចក្រ Ford’s Bronco នៅរដ្ឋ Michigan និងរោងចក្រ Jeep (ហ៊្សីប) នៅ Toledo (តូលេដូ) រដ្ឋ Ohio (អូហាយអូ) ដែលជាកម្មសិទ្ធិរបស់ Stellantis (ស្តេលេនធីស) ។
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច


