ថ្ងៃ សុក្រ ទី២២ ខែ កញ្ញា ឆ្នាំ២០២៣

 ព័ត៌មានថ្មី   
  • នាយឧត្តមសេនីយ៏ ទៀ សីហា៖ លំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាស៊ាន និងប្រទេសដៃគូ សិក្ខាកាមជាតិ និងអន្តរជាតិ មកពីថ្នាក់អាស៊ាននិងតំបន់ចំនួន ១៤ប្រទេស មានប្រទេសអូស្ត្រាលី ប្រ៊ុយណេ កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ ឡាវ ហ្វីលីពីន រុស្សី សិង្ហបុរី អាមេរិក និងវៀតណាម សរុបជាង ៥០០នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបោសសម្អាតមីន ដែលមានរយៈពេល៣សប្តាហ៍ ដោយជោគជ័យ ក្រោមប្រធានបទ “មាតុភូមិដ៍បវរ ឆ្នាំ២០២៣” បានរៀបចំដោយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ,ឯកឧត្តម ឧត្តមសេនីយ៍ទោ CHEN Liang មេបញ្ជាការរង កងទ័ពជើងគោក យោធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារ អគ្គបញ្ជាការ ព្រមអនុព័ន្ធយោធាប្រទេសជាមិត្តជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ CHEN […]
  • ហុងកុងស៊ើបអង្កេតការផ្លាស់ប្តូរគ្រីបតូ ដែលគាំទ្រដោយអ្នកមានឥទ្ធិពល ប៉ូលិសហុងកុង កំពុងស៊ើបអង្កេតការចោទប្រកាន់ ពីការក្លែងបន្លំប្រឆាំងនឹងវេទិកាជួញដូររូបិយប័ណ្ណគ្រីបតូ JPEX បន្ទាប់ពីអ្នកវិនិយោគបានត្អូញត្អែរអំពីការខាតបង់ចំនួន ១.៣ពាន់លានដុល្លារហុងកុង។ មនុស្ស១១នាក់ រួមទាំងអ្នកមានឥទ្ធិពលដ៏ពេញនិយមផងដែរ ត្រូវបានចាប់ខ្លួននៅសប្តាហ៍នេះ បន្ទាប់ពីពាក្យបណ្តឹងដែលដាក់ដោយមនុស្សចំនួន២ពាន់នាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ករណីនេះអាចជាករណីក្លែងបន្លំដ៏ធំបំផុតមួយរបស់ហុងកុង។ វាក៏ជាការសាកល្បងបទបញ្ញត្តិហិរញ្ញវត្ថុថ្មី នៅពេលដែលហុងកុងដាក់ខ្លួនជាមជ្ឈមណ្ឌលសកលសម្រាប់ទ្រព្យសកម្មនិម្មិត៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • សភាកូរ៉េខាងត្បូងអនុម័តញត្តិទាមទារឲ្យដកតំណែងនាយករដ្ឋមន្ត្រី យ៉ុនហាប់ បានរាយការណ៍ថា សភាជាតិកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍បានអនុម័តលើសំណើមួយ សម្រាប់ការបណ្តេញ លោក ហាន ឌុកស៊ូ (Han Duk-soo) នាយករដ្ឋមន្រ្តី។ សភាបានបោះឆ្នោតទម្លាក់នាយករដ្ឋមន្ត្រីចំពោះការបរាជ័យគោលនយោបាយ របស់រដ្ឋាភិបាលមួយចំនួន រួមទាំងការបរាជ័យការៀបចំនៃពិធីបុណ្យ Halloween និងការឆ្លើយតបមិនគ្រប់គ្រាន់ចំពោះភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ និងការៀបចំធ្វើជាម្ចាស់ផ្ទះសមាគមកាយរឹទ្ធិពិភពលោ កដែលត្រូវបានរិះគន់យ៉ាងខ្លាំង។ នេះជាលើកទីមួយហើយដែលការលើកឡើង ប្រឆាំងនឹងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ទោះបីជាវាមិនមានការជាប់គាំង ឬមានបញ្ហាក៏ដោយ។ ប្រធានាធិបតីកូរ៉េខាងត្បូង យ៉ុន សុក-យុល (Yoon Suk-yeol) ត្រូវបានគេរំពឹងថា នឹងប្រើអំណាចរបស់គាត់ដើម្បីបដិសេធសំណើរនេះផងដែរ៕ ប្រែសម្រួលដោយ រម៉ាម វ៉ុង
  • គ្រោះថ្នាក់នៃរថយន្តក្រុងរបស់សាលារៀននៅទីក្រុងញូវយ៉កបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ មនុស្សពីរនាក់បានស្លាប់ និង៥នាក់ផ្សេងទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍ នៃរថយន្តក្រុងរបស់សាលានៅទីក្រុងញូវយ៉ក។ មន្ត្រីបាននិយាយថា ករណីនេះទំនងជាបណ្តាលមកពីកង់ខាងមុខ នៃរថយន្តខូច ខណៈការស៊ើបអង្កេតគឺកំពុងដំណើរការ។ រថយន្តក្រុង បានដឹកសិស្សពីកោះឡុងទៅកាន់ជំរុំក្រុមតន្រ្តីមួយ នៅពេលធ្លាក់ចេញពីផ្លូវ ហើយក្រឡាប់ចូលទៅក្នុងប្រឡាយក្បែរក្រុង Wawayanda (វ៉ាវ៉ាយ៉ាន់ដា)។ ក្រុមមន្ត្រីបាននិយាយថា មនុស្សទាំងអស់ ៤៤ នាក់នៅលើឡានក្រុង ហើយពួកគេក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ចំនួន៦ ដើម្បីព្យាបាល។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោងប្រហែល១៣:១០ ម៉ោងក្នុងស្រុក នៅលើផ្លូវអ៊ិនធើស្តេត៨៤ ភាគខាងជើងនៃទីក្រុងញូវយ៉ក។ មន្ត្រីប៉ូលីសបានបិទផ្លូវហាយវ៉េ ដើម្បីអនុញ្ញាតឱ្យធ្វើប្រតិបត្តិការនៅកន្លែងកើតហេតុ៕ ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច
  • ព្រះអង្គម្ចាស់ Charles ថ្លែងសុន្ទរកថា ជាប្រវត្តិសាស្ត្រនៅព្រឹទ្ធសភាបារាំង ដោយទ្រង់បានសរសើរពីទំនាក់ទំនង មិនអាចខ្វះបាន របស់អង់គ្លេស-បារាំង ព្រះអង្គម្ចាស់ Charles III (ឆាលស៍ ទីបី) បានក្លាយជាព្រះមហាក្សត្រអង់គ្លេសដំបូងគេ ដែលបានថ្លែងសុន្ទរកថា នៅព្រឹទ្ធសភារបស់ប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ដោយសរសើរពី “ទំនាក់ទំនងដែលមិនអាចខ្វះបាន” រវាងចក្រភពអង់គ្លេស និងអ្នកជិតខាង ដែលព្រះអង្គបាននិយាយថា “រឹងមាំមិនធ្លាប់មាន” ។ ព្រះអង្គម្ចាស់ Charles និងមហេសីរបស់ព្រះអង្គ ម្ចាស់ក្សត្រី ខាមីឡា បានធ្វើព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ ទៅប្រទេសបារាំង ដោយទៅ ទស្សនាទីក្រុងប៉ារីស និងទីក្រុង Bordeaux (បរដូ) ដែលបញ្ចប់ទៅនៅថ្ងៃសុក្រនេះ។ ដំណើរទស្សនកិច្ចនេះត្រូវបានគ្រោងទុកលើកដំបូងសម្រាប់ខែមីនា ប៉ុន្តែត្រូវបានពន្យារពេលដោយសារមានបាតុកម្មយ៉ាងខ្លាំងនៅជុំវិញការផ្លាស់ប្តូរសោធននិវត្តន៍របស់ប្រធានាធិបតី Emmanuel Macron (អេម៉ានូអ៊ែល ម៉ាក្រុង)។ ព្រះមហាក្សត្រដែលមានព្រះជន្ម៧៤ឆ្នាំ ត្រូវបានស្វាគមន៍យ៉ាងសាទរចំពោះអង្គជំនុំជម្រះ ដោយទទួលបានការអបអរសាទរពីសមាជិកសភានៅពេលដែលទ្រង់យាងចូល។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ទ្រង់បានរក្សាទុកនូវពាក្យសម្តីមួយចំនួនរបស់ទ្រង់ ដោយបន្ទោសរុស្ស៊ីចំពោះការលុកលុយទៅលើអ៊ុយក្រែន ស្របពេលទ្រង់ក៏បានជំរុញឱ្យមានសកម្មភាពបន្ថែមទៀតដើម្បីដោះស្រាយវិបត្តិអាកាសធាតុផងដែរ៕ ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច
  • សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរ និងសំបូរព្រៃគុកនឹងរៀបចំនៅទីស្នាក់ការធំនៃអង្គការយូណេស្កូ នៅខែវិច្ឆិកាខាងមុខ សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរនិងសំបូរព្រៃគុកនឹងរៀបចំនៅទី ស្នាក់ការធំនៃអង្គការយូណេស្កូ ដើម្បីកំណត់នូវគោលនយោបាយ និងទិសដៅសកម្មភាពនានាសំដៅពង្រឹងប្រសិទ្ធភាព អភិបាលកិច្ចល្អនៃកិច្ចអភិរក្ស។ ឆ្លៀតក្នុងឱកាសដ៏មមាញឹកក្នុងកិច្ចប្រជុំលើកទី៤៥នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសសាអូឌីអារ៉ាប៊ីត ឯកឧត្ដម ហង់ ពៅអគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្ដម ផាន់ ណាឌី រួមជាមួយប្រតិភូដែលមានលេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក បានចូលជួបប្រជុំការងារជាមួយ ឯកឧត្ដម Lazare Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌនៃអង្គការយូណេស្កូ ដើម្បីពិភាក្សាអំពីការសម្របសម្រួលនានាក្នុងការត្រៀមរៀបចំសន្និសីទលើកទី៤នៃអន្តររដ្ឋាភិបាលអំពីអង្គរដែលនឹងប្រព្រឹត្តនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការធំរបស់អង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង។ សន្និសីទអន្តររដ្ឋាភិបាលនេះរៀបចំឡើងដើម្បីកំណត់នូវគោលនយោបាយ និងទិសដៅសកម្មភាពនានាសំដៅពង្រឹងប្រសិទ្ធភាព អភិបាលកិច្ចល្អនៃកិច្ចអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរនិងរមណីយដ្ឋានសំបូរព្រៃគុក។ សូមបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរត្រូវបានប្រារព្ធឡើងលើកទី១ នៅឆ្នាំ១៩៩៣ នាទីក្រុងតូក្យូ ប្រទេសជប៉ុន លើកទី២ នៅឆ្នាំ២០០៣ នាទីក្រុងប៉ារីស ប្រទេសបារាំង និងលើកទី៣ នៅឆ្នាំ២០១៣ ប្រទេសកម្ពុជា។ នៅឆ្នាំ២០១៩ គណៈកម្មាធិការនេះត្រូវបានពង្រីកសមត្ថកិច្ចបន្ថែមដល់រមណីយដ្ឋានសំបូរព្រៃគុក ដោយប្តូរឈ្មោះថា គណៈកម្មការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក៕
  • សម្តេច ឃួន សុដារី ៖ កិច្ចសហប្រតិបត្តិការ រវាងកាកបាទក្រហម និងអាស៊ាន នឹងជំរុញសកម្មភាពមនុស្សធម៌ឱ្យកាន់តែសកម្មលឿនរហ័ស MC៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៏ថា កិច្ចសហប្រតិបត្តិការ រវាងកាកបាទក្រហម និងអាស៊ាន នឹងជំរុញសកម្មភាពមនុស្សធម៌ឱ្យកាន់តែសកម្ម លឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបគ្រោះមហន្តរាយ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបើកកិច្ចប្រជុំវគ្គទី៥ ក្នុងថ្ងៃទី២ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចប្រធាន បានមានប្រសាសន៍គូសបញ្ជាក់ពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និងអាស៊ាន។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបកិច្ចប្រជុំថា កិច្ចសហប្រតិបត្តិការរវាង IFRC និងអាស៊ាន មានសារៈសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារមនុស្សធម៌។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ទំាងពីរនេះ មានសក្តានុពលក្នុងការជំរុញការបង្កើតថ្មី កំណើន និងការផ្លាស់ប្តូរ។ កិច្ចសហប្រតិបត្តិការនេះនឹងអនុញ្ញាតឱ្យមានការឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយធម្មជាតិ វិបត្តិសុខភាពសាធារណៈ និងភាពអាសន្នផ្នែកមនុស្សធម៌ផ្សេងទៀត ដោយធានាថាប្រជាជនក្នុងតំបន់ទទួលបានជំនួយទាន់ពេលវេលា។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាដោយមានតម្រូវការជាចាំបាច់លើកិច្ចសហប្រតិបត្តិកានេះ IFRC និងលេខាធិការអាស៊ាន ត្រូវមានកិច្ចប្រជុំពិគ្រោះយោបល់ពិសេស ដើម្បីបង្កើតការឯកភាពគ្នាលើវិធីសាស្រ្តយុទ្ធសាស្ត្រ […]
  • ចក្រភពអង់គ្លេស ត្រៀមកញ្ចប់ថវិកា គាំទ្រផែនការសកម្មភាពបោសសំអាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ សម្រាប់កម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានមានប្រ សាន៏ថា ចក្រភពអង់គ្លេសបានត្រៀមកញ្ចប់ថវិកា សម្រាប់គាំទ្រផែនការសកម្មភាពបោសសំអាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុង ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដោយផ្តោតលើភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានលើកឡើងអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដូចជាពាណិជ្ជកម្ម កិច្ចការបរទេស បរិស្ថាន អប់រំ និងសុខភាពជាដើម ព្រមទាំងបានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេសចំពោះការគាំទ្រ និងការផ្តល់ជំនួយដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងនោះរួមទាំងវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាផងដែរ។ ពាក់ព័ន្ធនឹងសកម្ម ភាពមីន ចក្រភពអង់គ្លេស បានចូលរួមជួយដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ ដែលរហូតមកដល់ពេលនេះ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជាង ១៦០គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ព្រមទាំងរកឃើញ និងកំទេចចោលគ្រាប់មីនចំនួន ៦៧.៥៩០គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតចំនួន ៤៧.៧៨៨ គ្រាប់។ ឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ចំពោះការគាំទ្រនេះ និងការតាំងចិត្តបន្តចូលរួមជួយដល់កម្ពុជាស្របតាមផែនការគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ហើយកម្ពុជានៅតែត្រូវការជាចាំបាច់ចំពោះការចូលរួមពីចក្រភពអង់គ្លេស និងបណ្តាដៃគូដទៃទៀត […]
  • អគ្គលេខាធិការអាស៊ាន អញ្ជើញថ្លែងសន្ទរកថាគន្លឹះ នៅក្នុងសម័យប្រជុំនៃកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហមអឌ្ឍចន្ទក្រហមអាស៊ីអាគ្នេយ៍លើកទី ២០ នៅព្រឹកថ្ងៃសុក្រ ៨ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បាន អញ្ជើញថ្លែងសន្ទរកថាគន្លឹះ នៅក្នុងសម័យប្រជុំនៃកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហមអឌ្ឍចន្ទក្រហមអាស៊ីអាគ្នេយ៍លើកទី ២០ ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈរបស់គាត់ ស្តីពីការខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការពង្រឹងភាពធន់នៅក្នុងសហគមន៍ ក្នុងបរិបទពង្រឹងការអនុវត្ត MoU រវាងអាស៊ាន និងសហព័ន្ធកាកបាទក្រហមអន្តរជាតិ។
  • ក្រសួងបរិស្ថាន និងបារាំង បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងជីវចម្រុះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ ឯកឧត្តម H.E Mr. Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានអបអរ សាទរចំពោះមុខតំណែងថ្មីរបស់ឯកឧត្តម ដោយឯកឧត្តមឯកអគ្គរដ្ឋទូត បានទទួលស្គាល់ថា ការគ្រប់គ្រងជីវចម្រុះ និងសំណល់ គឺជាបញ្ហាប្រឈមទូទៅទាំងប្រទេសបារាំង និងកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា ការផ្តោតលើការស្វែងរកមូលដ្ឋានរួម និងធ្វើការសហការគ្នា គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថាការខិតខំប្រឹងប្រែងរបស់កម្ពុជា យ៉ាងសកម្មក្នុងការគ្រប់គ្រង គឺជាទឡ្ហីកម្មក្នុងការដោះស្រាយបញ្ហាតំបន់ផ្សារភ្ជាប់ទៅនឹងសកលទាំងអស់គ្នា។ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះឱកាសសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា និងបានបង្ហាញពីអាទិភាពរបស់ក្រសួង ដោយផ្តោតលើការប្រយុទ្ធប្រឆាំង នឹងសំណល់រឹង ជាអាទិភាពទីមួយ ហើយបញ្ហាថង់ប្លាស្ទិកត្រូវតែដោះស្រាយ ទើបក្រសួងដាក់ចេញនូវយុទ្ធនាកាកាត់បន្ថយ នឹងឈានឆ្ពោះទៅបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក របស់សិស្សានុ សិស្សនៅតាមសាលារៀន ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះជាក់ស្តែងផងដែរ ហើយនឹងបន្តទៅម្ចាស់អាជីកម្ម ឬក្រុមហ៊ុនឯកជន ជាជំហ៊ានៗបន្តទៀត។ ជាលទ្ធផល ខេត្តមួយចំនួនបានប្តេជ្ញាចិត្តចំពោះគំនិតផ្តួចផ្តើមនេះ រួចហើយ […]
  • ក្រសួងបរិស្ថាន និងតំណាង JICA ប្រចាំនៅកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ លោក សានុយ កាហ៊្សុម៉ាសា (Sanui Kazumasa) ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ និងទទួលបានជោគជ័យ ដោយបានបញ្ចប់អំពីការតាមដាន និងត្រួពិនិត្យ លើផែនការសកម្មភាព ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ឆ្នាំ២០១៨-២០២២ នាពេលកន្លងមក។ ក្នុងនោះគម្រោងក៏បានបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់ឧទ្យាននុរក្ស លើភាពជាអ្នកដឹកនាំ ការអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន បច្ចេកវិទ្យាក្នុងការអភិរក្ស បច្ចេកទេសល្បាត និងការជួយសង្គ្រោះបឋមជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ប្រជាជនជប៉ុន រដ្ឋាភិបាលជប៉ុន តាមរយៈគម្រោងអភិវឌ្ឍរបស់ JICA ហើយឯកឧត្តមរដ្ឋមន្រ្តី ស្វាគមន៍ជានិច្ចចំពោះកិច្ច សហការទាំងអស់ ដែលបានផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា។ លើសពីនេះឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់លើការងារអាទិភាពរបស់ក្រសួង ដែលត្រឹមតែរយៈពេល ២១ថ្ងៃ នេះ […]
  • ក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាមប្តេជ្ញារួមសហការគ្នាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម ប្តេជ្ញារួមគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាន និងការផ្សព្វផ្សាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅក្នុងតំបន់អាស៊ាន និងផ្តល់ព័ត៌មានពិត ប្រកបដោយគុណភាព ព្រមទាំងលុបបំបាត់នូវព័ត៌មានក្លែងក្លាយ។ ការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រ តិបត្តិការនេះធ្វើឡើង ក្នុងអំឡុងនៃជំនួបទ្វេភាគីរវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងឯកឧត្តម ង្វៀន ម៉ាញ់ហុង (Nguyen Manh Hung) រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាំង ប្រទេសវៀតណាមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិបទនៃសង្គមឌីជីថល និន្នាការនៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះពីតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប គឺបណ្តាញទំនាក់ទំនងសង្គមជាពិសេសពីហ្វេសប៊ុកនិងតិកតុក។ ទន្ទឹមនឹងការផ្តល់នូវខ្លឹមសារសម្បូណ៌បែប និងមានល្បឿនលឿន បណ្តាញសង្គមក៏បានធ្វើឱ្យមានបញ្ហានៃការបំពុលព័ត៌មានតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយដែលមានចេតនាទុច្ចរិត។ ព័ត៌មានក្លែងក្លាយដែលឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថាបានធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់ដល់សង្គម ហើយពេលខ្លះបង្កើតជាបញ្ហាចលាចល និងបំផ្លាញកិត្តិយសបុគ្គល ឬធ្វើឱ្យមានការយល់ច្រឡំ និងបាត់បង់ជំនឿទុកចិត្តផងដែរ ហើយដែលយើងទាំងអស់គ្នាចាំបាច់ត្រូវសហការគ្នាក្នុងការបង្ការនិងទប់ស្កាត់ឱ្យខាងតែបាន។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសទាំងពីរក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន […]
  • សម្តេចធិបតី ដឹកនាំគណៈប្រតិភូទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នេះដើម្បីទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីនោះ។ ជើងយន្តហោះពិសេសនៃរាជរដ្ឋាភិបាលកម្ពុជាបានចាកចេញពីព្រលានយន្តហោះនៅម៉ោងប្រមាណ ៨ៈ២០នាទី ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ បើតាមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី ឯកឧត្តម មាស សោភ័ណ្ឌ ឲ្យដឹងថា ក្រៅពីឡើងថ្លែងនៅក្នុងមហាសន្និបាត សម្តេចនឹងជួបសំណេះសំណាលជាមួយអគ្គលេខាធិការ UN មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក អ្នកធុរកិច្ចអាមេរិក និងមន្ត្រីនៅប្រទេសមួយចំនួនបន្ថែមទៀតផងដែរ៕
  • កម្មកររោងច្រកធំៗនៅភ្នំពេញ ចេញអបអរសាទរការដាក់ «ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក កម្មករនិយោជិតតាមបណ្តារោងចក្រសហគ្រាសធំៗ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានជួបជុំគ្នានៅក្នុងបរិវេណរោងចក្រ សហគ្រាសរៀងៗខ្លួន អបអរសាទរចំពោះការដាក់បញ្ចូលប្រាសាទកោះកេររបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការចេញគាំទ្ររបស់រោងចក្រកាត់ដេរទាំងនេះ គឺធ្វើឡើងព្រមៗគ្នាជាមួយក្រសួង មន្ទីរ វត្តអារាម និងប្រជាជនខ្មែរទូទាំងប្រទេស ក៏ដូចជាប្រជាជនខ្មែរនៅទូទាំងពិភពលោកដែលប្រសាទដូនតារបស់ខ្លួនមួយទៀត ត្រូវចូលជាសម្បត្តិរបស់មនុស្សជាតិក្នុងលោក។ កម្មករនិយោជិតបាននាំគ្នាស្រែកព្រមៗគ្នាថា៖ «សូមអបអរ ! ប្រាសាទកោះកេរត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជ័យយោ ! ព្រះរាជណាចក្រកម្ពុជា »។ កម្មករនិយោជិតបាននាំគ្នាស្រែកហោយ៉ាងអឺងកង អ្នកខ្លះ គោះត្រដោក គោះធុង ដោយទឹកមុខសប្បាយរីករាយ និងបង្ហាញពីទឹកចិត្តមោទកភាពចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដែលរាជរដ្ឋាភិបាលសម្រេចបានយ៉ាងត្រចេះត្រចង់ចំពោះការចុះនូវសម្បត្តិវប្បធម៌ដែលដូនតាខ្មែរបន្សល់ទុក។ រោងចក្រទាំងនោះរួមមាន ក្រុមហ៊ុន W&D ស្ថិតនៅក្នុងខណ្ឌ មានជ័យ ក្រុមហ៊ុន ឌីឡាក់ ហ្គា ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ រោងចក្រ ត្រាកស៍ អឹ ឌី ស្ថិតនៅក្នុងសែនសុខ ក្រុមហ៊ុន អ៊ីស្តក្រោន ស្ថិតនៅក្នុងខណ្ឌមានជ័យ និង ក្រុមហ៊ុន លីឌីងស្តារ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងតាមបណ្តារោងចក្រសហគ្រាសផ្សេងទៀតផងដែរ។ សូមបញ្ជាក់ថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក […]
  • រដ្ឋមន្ត្រីក្រសួងការងារ៖ សូមឱ្យការចុះបញ្ជីប្រាសាទកោះកេរ ក្លាយជាស្មារតីជាតិតែមួយក្រោមម្លប់សន្តិភាព មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំប្រារព្ធពិធីគោះគង អបអរសាទរការចុះបញ្ជី«រមណីយដ្ឋានប្រាសាទកោះកេរ» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្នុងពិធីដែលមានមន្ត្រីរាជការ និងថ្នាក់ដឹកនាំរាប់រយនាក់ ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្មវិធីព្រឹកនេះ គឺជាមោទកភាពជាតិថ្មីបន្ថែមទៀតដែលមិនត្រឹមតែជាការអបអរសាទររបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលក្រោមម្លប់សន្តិសភាព។ ឯកឧត្តម គូសបញ្ជាក់ថា៖ “តាមរយៈការចុះបញ្ជីនេះ សូមឱ្យមានស្មារតីជាតិតែមួយរួមគ្នាកសាងព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាព ដើម្បីឲ្យកម្ពុជារុងរឿងឡើងវិញ ដូចសម័យបុរាណកាល ជាពិសេសសម័យអង្គរដ៏រុងរឿង”។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រៅពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានការអបអរសាទរនៅតាមបណ្ដារោងចក្រ នៅតាមសាលារៀនបណ្ដុះបណ្ដាលបច្ចេកទេស និងប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលចូលរួមអបអរសាទរចំពោះការចុះបញ្ជីនេះដែលជាមោទកភាពមួយបន្ថែមទៀតរបស់ជាតិក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ និងអាណត្តិទី៧ ដែលបានខ្នះខ្នែងចុះបញ្ជី«រមណីដ្ឋានប្រសាទកោះកេរ» រហូតបានទទួលជោគជ័យនាពេលនេះ។ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ (Riyadh) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ គួរំលឹកថា តំបន់ប្រាសាទកោះកេរ ជាតំបន់រមណីយដ្ឋានទី៤ហើយរបស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក បន្ទាប់ពីរមណីយដ្ឋានអង្គរ ចុះថ្ងៃទី ១៤ ខែធ្នូ […]

កាណាដា ផ្អាកបេសកកម្មពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា បន្ទាប់ពីភាពតានតឹងនៅកិច្ចប្រជុំ G2


កញ្ញា ១៦
១១:០៩:៣៩ ព្រឹក ២០២៣
  ២០ Views
ប្រទេសកាណាដា បានប្រកាសថា ខ្លួននឹងពន្យារពេលបេសកកម្មពាណិជ្ជកម្ម នៅខែតុលា ទៅកាន់ប្រទេសឥណ្ឌា ចំពេលទំនាក់ ទំនងដ៏តានតឹងរវាងប្រទេសទាំង ពីរ។
អ្នកនាំពាក្យ Shanti Cosentino បាននិយាយថា “នៅពេលនេះ យើងកំពុងពន្យារ ពេលបេសកកម្មពាណិជ្ជកម្មនាពេលខាងមុខ ទៅកាន់ប្រទេសឥណ្ឌា” ។
នៅព្រឹកថ្ងៃដដែល មន្ត្រីឥណ្ឌាអនាមិកក៏បានប្រាប់អ្នក សារព័ត៌មានថា ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយត្រូវបានផ្អាក ដោយសារការជំទាស់លើ “ការវិវឌ្ឍន៍នយោបាយនៅក្នុងប្រទេសកាណាដា”។ កាលពីខែ ឧសភា លោកស្រី Ng និងសមភាគីឥណ្ឌាលោកស្រី ភីយូស ហ្គូយាល់ (Piyush Goyal) បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយនិយាយថា ពួកគេសង្ឃឹមថា នឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរនៅចុងឆ្នាំនេះ។ ប៉ុន្តែកិច្ចពិភាក្សាទាំងនោះបានប៉ះពាល់ដល់ចំណុចខ្ពស់មួយចំនួន។
គួរបញ្ជាក់ថា ថ្មីៗនេះ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលី នាយករដ្ឋមន្រ្តីឥណ្ឌា ណារឹន ដ្រា ម៉ូឌី បានជ្រើស រើសមិនរៀបចំកិច្ចប្រជុំទ្វេភាគីជាផ្លូវការជាមួយមេដឹកនាំកាណាដា ចាស្ទីន ទ្រូដូ ដែលមនុស្សជាច្រើនយល់ថា ជាការសម្រេចចិត្តបែបមើល ងាយ។
ដោយកាលពីថ្ងៃអាទិត្យ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ បន្ទាប់ពីការជួបរបស់លោក Modi ជាមួយ Trudeau រដ្ឋាភិបាលឥណ្ឌា បានរំលឹកឡើងវិញនូវ “ការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនអំពីការបន្ត សកម្មភាពប្រឆាំងឥណ្ឌា”នៅក្នុងប្រទេសកាណាដា។សេចក្តីប្រកាសព័ត៌មាន បាននិយាយថា “ភាពជ្រុល និយម” នៅក្នុងប្រទេសនេះ គឺ “ញុះញង់ឱ្យមានអំពើហឹង្សាប្រឆាំងនឹងអ្នកការទូតឥណ្ឌា ធ្វើឱ្យខូចខាតដល់ កន្លែងការទូត និងគំរាមកំហែងសហគមន៍ឥណ្ឌានៅកាណាដា៕
ប្រែសម្រួលដោយ ប៊ុន សុភាព
ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                    

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)