
នៅវេលាម៉ោង ២០:០០ យប់ថ្ងៃសុក្រ ថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ នេះ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងជាប្រធានមុខព្រួញខេត្តកណ្តាល លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម និងក្រុមការងារបច្ចេកទេសក្រសួង បានចុះយកបាវខ្សាច់បិទពីលើសន្លឹកទ្វារទឹកនៅសំណង់ទ្វារទឹក១៥ ស្ថិតក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដើម្បីការពារលំហូរទឹកមានកម្ពស់ខ្ពស់ជាងទ្វារទឹក ហូរចូលមកប៉ែកខាងរាជធានីភ្នំពេញ ។
សូមជម្រាបជូនថា កម្ពស់ទឹកនៅទ្វារទឹកទំនប់៧មករា នាពេលនេះគឺមានកម្ពស់ ៨,១ ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត ៧,០០ ម៉ែត្រ។ ស្ថានភាពទឹកនៅទីតាំងប្រឈម បន្តស្ថិតនៅក្នុងសភាពប្រុងប្រយ័ត្នដដែល ដោយក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុ និយម នៅបន្តតាមដាន និងប្រចាំការ ២៤ម៉ោង តាំងពីថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០២០មក ដើម្បីអន្តរាគមនចំពោះជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោតនេះ ៕








