
ប៉ោយប៉ែត ៖ ក្មេងទំនើងមួយក្រុមបង្ករហិង្សា ទៅលើមន្ត្រីប៉ុស្ត៌នគរបាល និងប្រជាការពារ មានរបួសស្នាមត្រូវកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកព្រះនេតព្រះ ឃាត់ខ្លួនកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងវត្តទន្លាប់រាងំស្សីភូមិ/ឃំុប្រសាទ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។
នៅក្នុងប្រតិបត្តការបង្រ្កាបក្រុមក្មេងទំនើងនោះ ដឹកនាំបញ្ជាផ្ទាល់ដោយលោក មាស រិទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ រួមទាំងកម្លាំងក្រោមឱវាទ និងកម្លាំប្រជាការពារភូមិខាងលើ។
យោងតាមរបាយការរបស់សមត្ថកិច្ច មុនពេលកើតហេតុ មានទូកស្មាច់ពីគ្រឿង បើកបញ្ច្រាស់ទិសបានប៉ះទង្គិចគ្នា និងអូរក្បែរវត្តទន្លាប់រាំងសី បណ្ដាលឲ្យលិច តែករណីនោះមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។ ពេលឮដូចច្នេះ កម្លាំងប៉ុស្ដ៏ និងកម្លាំងប្រជាការពារភូមិ នៅនឹងវត្តបាននាំគ្នាចុះទៅមើល ខ្លាចមានគ្រោះថ្នាក់ដល់ពលរដ្ឋ។ ស្របពេលទៅដល់មិនឃើញគ្រោះថ្នាក់ ហើយម្ចាស់ទូកទាំងពីក៏សម្រួលគ្នារួចរាល់។
របាយការបញ្ជាក់ថា ម្ចាស់ទូកស្មាច់ឈ្មោះ ចាន់ ឈឿម បានបើកទូកស្មាច់ត្រលប់មកវិញ ក៏ជេរម៉ាក់ងាយសមត្ថកិច្ច ព្រមទាំងវាយបុរសម្នាក់ជាប្រជាការពារភូមិ ឈ្មោះ អ៊ុយ ពិ បណ្ដាលឲ្យរងរបួស ស្របពេលនោះ ក៏មានទូកស្មាច់ជាក្រុមបក្ខពួករបស់ជនសង្ស័យខាងលើ មកជេរប្រមាថ និងចុះពីលើទូកស្មាច់ មកវាយសមត្ថកិច្ចនឹងកៅអីបន្ថែម មិនតែប៉ុណ្ណោះ បក្ខពួកជនសង្ស័យខ្លះ កាន់ដំបង និងដុំឥដ្ឋព្រោងព្រាត តដៃសមត្ថកិច្ច។
ក្រោយពីធ្វើសកម្មភាពវាយតដៃទៅលើសមត្ថកិច្ច ក្រុមជនសង្ស័យ១ក្រុម ត្រូវកម្លាំងអធិការស្រុកព្រះនេតព្រះ ឃាត់ខ្លួនមួយចំនួនយកទៅសួរនាំ។ ជុំវិញករណីខាងលើនេះ លោកអធិការស្រុកព្រះនេតព្រះ មាស រិទ្ធី ប្រាប់តាមទូរស័ព្ទ រសៀលថ្ងៃទី១០ តុលា២០១៨ថា លោកកំពុងតែសួរនាំនិងធ្វើកំណត់ហេតុ៕ វណ្ណា