
គណៈរដ្ឋមន្ត្រីរបស់ប្រទេសគុយវ៉ែ តបានលាលែងពីតំណែងកាលពីថ្ងៃចន្ទ បន្ទាប់ពីមានជម្លោះជាមួយសភាដឹកនាំដោយគណបក្សប្រឆាំង។ ទីភ្នាក់ងារសារព័ត៌មាន KUNA បាននិយាយថា នាយករដ្ឋមន្ត្រីលោក ស៊ីក អាម៉េត ណាវ៉ាហ្វ អាល់អាម៉េត អាល់សាបា (Sheikh Ahmed Nawaf al-Ahmed Al-Sabah) បានបញ្ជូនការលាលែងពីតំណែងរបស់គណៈរដ្ឋមន្ត្រី ទៅព្រះអង្គម្ចាស់ ស៊ីក មីសែល អាល់អាម៉េត អាល់ចាបឺ អាល់សាបា (Sheikh Meshal al-Ahmad al-Jaber Al-Sabah)។ ការលាលែងពីតំណែងនេះត្រូវបានបង្កឡើងដោយការជាប់គាំងរវាងនាយកប្រតិបត្តិ និងអាជ្ញាធរនីតិប្បញ្ញត្តិ KUNA បានដកស្រង់សេចក្តីថ្លែងការណ៍របស់គណៈរដ្ឋមន្ត្រី ដោយមិនបានបញ្ជាក់លម្អិតទេ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង
