
ប៉ូលិសកាណាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ បណ្តាញសង្គមហ្វេសប៊ុក (Facebook) កាលពីថ្ងៃសុក្រថា មនុស្សប្រាំមួយនាក់ត្រូវបានគេរកឃើញថាស្លាប់កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់វាលភក់មួយនៅ ស៊ី ស្នាយ អាខ្វេសិន [ Tsi Snaihne (Snye) Akwesasne] ទីក្រុងកេបិច( Quebec) ។ តាមសេចក្តីរាយការណ៍បន្តថា កោសល្យវិច្ច័យកំពុងធ្វើឡើងដើម្បីកំណត់ពីមូលហេតុនៃការស្លាប់។
សេចក្តីថ្លែងការណ៍ក៏បានបន្ថែមថា ប៉ូលិសកំពុងព្យាយាមកំណត់អត្តសញ្ញាណអ្នកស្លាប់ផងដែរ ។ ចំពោះហេតុការណ៍នេះ មិនមានការគំរាមកំហែងដល់សាធារណជននោះឡើយ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
