
ឥណ្ឌូនេស៊ី ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និយាយថា ប្រទេសឥណ្ឌូនេស៊ី បានពន្យាបម្រាមរបស់ខ្លួនលើការមកដល់របស់ជនបរទេសរយៈពេល ១៤ ថ្ងៃបន្ថែមទៀត ក្នុងគោលបំណងដើម្បីគ្រប់គ្រងការឆ្លងមេរោគកូរ៉ូណា។
រដ្ឋាភិបាលបាននិយាយថាហេតុផលសម្រាប់វិធានការណ៍តឹងរ៉ឹងលើភ្ញៀវទេសចរអន្តរជាតិ ដែលត្រូវបានដាក់កាលពីថ្ងៃទី ១ មករា គឺព្យាយាមគ្រប់គ្រងជម្ងឺកូវិត -19 ថ្មី ដែលត្រូវបានរកឃើញដំបូងនៅប្រទេសអង់គ្លេស។
ប្រទេសឥណ្ឌូនេស៊ី កំពុងតែទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវិត-19 ដ៏ធុនធ្ងន់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយអាជ្ញាធរកំពុងពឹងផ្អែកលើវ៉ាក់សាំង ដើម្បីជួយកាត់បន្ថយបញ្ហាសុខភាព និងវិបត្តិសេដ្ឋកិច្ចដែលកំពុងរាលដាលនៅក្នុងប្រទេសនេះ។
ប្រទេសឥណ្ឌូនេស៊ី នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារជម្ងឺCovid-19 ទូទាំងប្រទេស នៅថ្ងៃទី ១៣ ខែមករា។
លោក Budi Gunadi Sadikin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាកម្មវិធីនេះនឹងចាប់ផ្តើមនៅទីក្រុងហ្សាកាតាដោយលោកប្រធានាធិបតី ចូកូ វីដូដូ គ្រោងនឹងចាក់ដំបូងគេ។
ប្រទេសឥណ្ឌូនេស៊ី ទទួលបានវ៉ាក់សាំង COVID-19 ចំនួន ៣២៩ លានដូស ដែលបានមកពីក្រុមហ៊ុន Pfizer និងដៃគូរបស់ក្រុមហ៊ុន គឺ BioNTech និង AstraZeneca ៕
ដោយ ៖ ប៊ុនថន
