ថ្ងៃ អង្គារ ទី០៥ ខែ ធ្នូ ឆ្នាំ២០២៣

 ព័ត៌មានថ្មី   
  • គណៈកម្មាធិការយោធាមជ្ឈឹមបក្សចិន រំលេចថា ថ្នាក់ដឹកនាំចិន គាំទ្រកម្ពុជា និងរាជរដ្ឋាភិបាលអាណត្តិថ្មី ឯកឧត្តម នាយឧត្ដមសេនីយ៍ He Weidong អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឍឹមបក្សចិន បានបញ្ជាក់ជំហរថា ចិននៅតែបន្តគាំទ្រកម្ពុជា គ្រប់ពេល ដើម្បីជំរុញលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ព្រឹកថ្ងៃទី៤ ខែធ្នូ នេះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា របស់ប្រតិភូគណៈកម្មាធិ ការយោធាមជ្ឈឹមបក្សកុម្មុយនិស្តចិន សំដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ព នៃប្រទេសទាំងពីរ និងបង្ហាញអំពីភាពជិតស្និទ្ធដែលរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។ ឯកឧត្តម He Weidong បានបញ្ជាក់ថា សម្ដេចតេជោគឺជាថ្នាក់ដឹកនាំដ៏ល្អឯក របស់ប្រទេសកម្ពុជា ដែលបានដឹកនាំប្រទេសរយៈពេលកន្លងមក មានការរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងលើកកម្ពស់ជីវភាពប្រជាជនប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា កម្ពុជាគឺជាមិត្តដែកថែបរបស់ចិន ហើយកម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមក ទាំងនៅក្នុងតំបន់ និងអន្តរជាតិ។ […]
  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និង ទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ។ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថ្វាយនូវកតញ្ញូត្តាធម៌ ថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូន បងប្អូន និងក្មួយៗ មានពិការភាព ព្រមទាំងជនរួមជាតិទាំងអស់ ក្នុងឱកាសទិវាជនមានពិការភាពឆ្នាំ២០២៣ នេះ ។ សម្តេច ក៏បានរំឮកផងដែរថា ទិវាជនមានពិការភាព ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារនូវសិទ្ធិចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណជាង ១ប៊ីលាននាក់នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា, ញាណដឹង និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់លើសិទ្ធិជនមានពិការភាព និង ការធ្វើបរិយាប័ន្នលើគ្រប់សកម្មភាពនយោបាយ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌ ។ នៅកម្ពុជា, […]
  • សម្តេចធិបតី ជំរុញឲ្យបង្កើនការវិយោគលើជនមានពិការភាព ដើម្បីធានាថា ជនមានពិការភាពអាចរស់នៅក្នុងសង្គម ប្រកបដោយសមធម៌ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញឲ្យបង្កើនការធ្វើវិយោគលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត ដើម្បីធានាថា ជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។ ថ្លែងនាទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌» ថ្ងៃទី0៣ ខែធ្នូ ឆ្នាំ២០២៣ នៅ មជ្ឈមណ្ឌល និងសន្និបាតកោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៏ថា ការវិនិយោគ និងការកសាងធនធានជនមានពិការភាព រាប់ទាំង ការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក លើជនមាន ពិការភាព មានសារៈសំខាន់ណាស់ ដើម្បីធានាថា ជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។ ជនមានពិការភាព ត្រូវបានរាជរដ្ឋាភិបាល លើកកំពស់ និងផ្តល់ឱកាសកាន់តែច្រើន ជាមួយនឹងការយកចិត្តទុកដាក់បន្ថែម ពីគ្រប់ស្ថាប័នពាក់ព័ន្ធ។ សម្តេចធិបតី សង្កត់ធ្ងន់ថា គ្រប់ភាគីទាំងអស់ ត្រូវសហការគ្នាដើម្បីធានាថា […]
  • ឯកឧត្តមបណ្ឌិត លី ធុជ ៖ កម្ពុជា បានប្តេជ្ញាចិត្តដើម្បីធានា និងផ្តល់តាមការសន្យាដែលបានធ្វើចំពោះជនរងគ្រោះដោយសារមីន ក្នុងនាមកម្ពុជាជាប្រធាននៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ (ភ្នំពេញ) ក្នុងឱកាសអបអរសាទរទិវាជនពិការអន្តរជាតិ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) បានថ្លែងសារទៅកាន់ពិភពលោកថា កម្ពុជា បានប្តេជ្ញាចិត្តដើម្បីធានា និងផ្តល់តាមការសន្យាដែលបានធ្វើចំពោះជនរងគ្រោះដោយសារមីន ព្រមទាំងបន្តជំរុញភាពជាដៃគូជាមួយអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងតម្រឹមការខិតខំជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងសេចក្តីថ្លែងសាររបស់ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា “ក្នុងការរំលឹកទិវាជនពិការអន្តរជាតិ យើងមិនត្រឹមតែឆ្លុះបញ្ចាំងពីបញ្ហាប្រឈមរបស់ក្មេងស្រី ក្មេងប្រុស បុរស និងស្ត្រីពិការភាពចំនួន ១.៣ ពាន់លាននាក់ រួមទាំងអ្នករស់រានមានជីវិតពីមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរសាទរចំពោះការរួមចំណែកដ៏មានតម្លៃដែលពួកគេ បានធ្វើចំពោះសហគមន៍ពិភពលោកចម្រុះរបស់យើង។ ភាពរឹងមាំ និងភាពធន់របស់ពួកគេ ជាពិសេសនៅពេលប្រឈមមុខនឹងគ្រោះអាសន្ន និងវិបត្តិមនុស្សធម៌ សមនឹងទទួលបានការកោតសរសើរ និងទទួលស្គាល់។ ក្នុងនាមជាប្រធានកិច្ចប្រជុំពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ខ្ញុំមានកិត្តិយសក្នុងការប្រារព្ធទិវាដ៏មានសារៈសំខាន់នេះរួមគ្នាជាមួយអ្នកទាំងអស់គ្នា និងដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមរបស់យើងចំពោះការអនុវត្តពេញលេញនៃសិទ្ធិជនពិការ និងអ្នករស់រានមានជីវិតពីមីន។ យើងនឹងបន្តជំរុញភាពជាដៃគូជាមួយអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងតម្រឹមការខិតខំជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អស់រយៈពេលជាង ២៥ ឆ្នាំ រដ្ឋភាគីនៃអនុសញ្ញានេះរួមជាមួយ នឹងសង្គមស៊ីវិល […]
  • រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្ស ឱ្យមានចំណេះដឹងនិង សមត្ថភាពខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុជន និងកីឡា ចាត់ទុកការបើកបវេសន កាលឆ្នាំសិក្សាថ្មី គឺការឆ្នាំចាប់ផ្តើមដ៏ល្អមួយ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គមនិងកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ថ្លែងក្នុងពិធីបើកបវសនកាលឆ្នាំសិក្សា ២០២៣- ២០២៤ នៅវិទ្យាល័យឧដុង្គ ខេត្តកំពង់ស្ពឺ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា “ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំសិក្សា ២០២៣- ២០២៤ ជានិមិត្តរូប” ដែលកំពុងប្រារព្ធឡើងនៅក្នុងទឹកដី នៃខេត្តកំពង់ស្ពឺដ៏ត្រជាក់ត្រជុំ ស្របពេលដែលកម្ពុជា ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍនៅទូទាំងប្រទេស។ មកទល់ពេលនេះ យើងមានសាលា រៀនគ្រប់កម្រិតសិក្សា ស្ទើរតែគ្រប់ទីតាំងភូមិសាស្ត្រ ទូទាំងប្រទេស ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្ខិតសាលារៀនឱ្យទៅជិត លំនៅដ្ឋានរបស់ប្រជាជន។ ឯកឧត្តមបានបញ្ជាក់ថា ឆ្នាំសិក្សា២០២៣- ២០២៤ […]
  • អភិបាលរាជធានីភ្នំពេញ អំពាវនាវឱ្យក្មួយៗសិស្សានុសិស្ស ខិតខំរៀន កុំដើរលេងច្រើនជាងការរៀនសូត្រ ថ្លែងក្នុងពិធីបើកបវសនកាលឆ្នាំសិក្សា២០២៣- ២០២៤ និង ចែករង្វាន់ដល់សិស្សពូករាជធានីភ្នំពេញ នៅវិទ្យាល័យជាស៊ីម ឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី ០១ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យក្មួយៗសិស្សានុសិស្ស ខិតខំសិក្សារៀន សូត្រ កុំដើរលេងច្រើនជាងការរៀនសូត្រ នាំឲ្យសោកស្ដាយនៅពេល អនាគត ខណៈដែលក្មួយៗមានឱកាស ក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព។ ឯកឧត្តមអភិបាល សូមក្មួយៗសិស្សា នុសិស្សទាំងអស់ ព្យាយាមរៀនសូត្រកុំដើរលេងកម្សាន្តច្រើនជាងការរៀនសូត្រ នាំឲ្យសោកស្ដាយនៅពេលអនាគត ខណៈដែល ក្មួយៗមានឱកាសក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព ។ សម្ដេចបវរធិបតីហ៊ុន ម៉ាណែត បានដាក់ ចេញនូវនយោបាយបច្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្តោតយកវិស័យអប់រំជាអាទិភាពទី១ទៀតផង។ ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ គឺដើម្បីខ្លួនឯងផង ដើម្បីគ្រួសារផង និងពិសេសគឺដើម្បីសង្គមជាតិរបស់យើងទាំងមូល ដោយពេលនេះក្មួយៗមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ ពោលគឺក្មួយៗអាចរៀនសូត្របានតាមប្រព័ន្ធអ៊ីនធឺណែតថែមទៀតផង។ សម្រាប់ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតក្រុមតេឡេក្រាមមួយ ដោយភ្ជាប់គ្នារវាងសាលារៀនជាមួយនឹងអាជ្ញាធរ និងកង កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាអោយនៅតាមសាលារៀនមានសន្តិសុខល្អ […]
  • សម្តេចតេជោ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣) រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស […]
  • រាជរដ្ឋាភិបាល សម្រេចចាត់តាំងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខា ដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះ មូលដ្ឋានខេត្តត្បូងឃ្មុំ ដែលមាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជាប្រធាន អមដោយឯកឧត្តមចាយ បូរិន រដ្ឋមន្ត្រីក្រសួង ធម្មការ និងសាសនា និង រដ្ឋលេខាធិការចំនួន៤រូប ជាអនុប្រធាន ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ចំនួន៨៦រូបផ្សេង ទៀត ជាសមាជិក ។ ចំពោះប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងស្រុក នៃខេត្តត្បូងឃ្មុំ ត្រូវបានប្រគល់ភារកិច្ចជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ បើតាមសេចក្តីសម្រេចដដែល តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំ របស់រាជរដ្ឋាភិ បាល ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា […]
  • នៅល្ងាចថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាអបអរសាទរ ក្នុងពិធីជប់លៀងទិវាអាស៊ាន-កូរ៉េលើកទី ៥ ដែលរៀបចំដោយស្ថានបេសកកម្មនៃសាធារណរដ្ឋកូរ៉េប្រចាំអាស៊ាន។ នៅល្ងាចថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាអបអរសាទរ ក្នុងពិធីជប់លៀងទិវាអាស៊ាន-កូរ៉េលើកទី ៥ ដែលរៀបចំដោយស្ថានបេសកកម្មនៃសាធារណរដ្ឋកូរ៉េប្រចាំអាស៊ាន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងកូរ៉េ ក្នុងរយៈពេល ៣៤ ឆ្នាំ កន្លងទៅ និងបានថ្លែងអំណរគុណសាធារណរដ្ឋកូរ៉េ ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋកូរ៉េ ដើម្បីបង្កើនទំនាក់ទំនង ស្របពេលដែលភាគីទាំងពីរនឹងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២៤ ស្របគ្នាជាមួយខួបអនុស្សាវរីយ៍ ៣៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ។
  • អគ្គលេខាធិការអាស៊ាន ផ្តល់សន្ទរកថាគន្លឹះ នៅក្នុងវេទិកាហិរញ្ញវត្ថុប្រកបដោយចីរភាព និងពិធីដាក់ដំណើរការគោល ការណ៍វិនិយោគបៃតងអាស៊ាន នៅព្រឹកថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាគន្លឹះ នៅក្នុងវេទិកាហិរញ្ញវត្ថុប្រកបដោយចីរភាព និងពិធីដាក់ដំណើរការគោលការណ៍វិនិយោគបៃតងអាស៊ាន។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព នៅក្នុងតំបន់ និងបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនរបស់អាស៊ាន។
  • រាជរដ្ឋាភិបាល អនុម័តសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ ២០២៤-២០២៨ ត្រូវបានកិច្ចប្រជុំពេញអង្គរក្សរដ្ឋមន្ត្រីក្រោមអធិបតីភាពសម្ដេចមហាបវរសិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តទាំងស្រុងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នេះ។ សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ មានចក្ខុវិស័យអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម ឆ្លើយតបនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងចូលរួមចំណែកក្នុងការ សម្រេចបាននូវចក្ខុវិស័យ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០៥០។ បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទលទ្ធផលនៃកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី នៅព្រឹកមិញនេះ បានឲ្យដឹងថា សេចក្តីព្រាងគោលនយោបាយនេះ ត្រូវបានតាក់តែងឡើង ដោយឆ្លងកាត់កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញាចំនួន ៨លើក និងកិច្ចប្រជុំពិគ្រោះយោបល់ចំនួន ១លើក ដោយមានការចូលរួមពីតំណាងសមាគមសហគ្រាសធុនតូច និងមធ្យម សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សភាពាណិជ្ជកម្ម និងសាកលវិទ្យាល័យ វិទ្យាសាស្រ្តស្រាវជ្រាវ។ សេចក្តីព្រាងគោល នយោបាយ នេះ មានគោលដៅសំខាន់ ៣ រួមមាន ៖ ទី១-រៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញាឱ្យស្របតាមបទដ្ឋានអន្តរជាតិ និងពង្រឹង ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា […]
  • បេក្ខជនជាង ១០០ នាក់ទទួលបានលទ្ធផលល្អក្នុងវេទិកាការងាររបស់ NEA ម្សិលមិញ វេទិកាការងាររបស់ NEA សហការជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ម្សិលមិញ ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ៣២៣ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារ។ ជាលទ្ធផល អ្នកដាក់ពាក្យចំនួន ១២៩ នាក់ទទួលបានលទ្ធផលល្អពីកិច្ចសម្ភាស ក្នុងនោះមានអ្នកសម្ភាសជាប់ស្ថាពរមានចំនួន ៤នាក់ និង ១២៥ នាក់ផ្សេងទៀតសម្ភាសជាប់បឋម ហើយនឹងត្រូវទៅសម្ភាសបន្តជាមួយក្រុមហ៊ុនដោយផ្ទាល់នាពេលឆាប់ៗខាងមុខនេះ។ លោក លី សីហៈ និស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលបានសម្ភាសជាប់ការងារនៅក្រុមហ៊ុន JACCS បានលើកឡើងថា កម្មវិធីវេទិកាការងារដែលរៀបចំឡើងដោយ NEA ពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ចំពោះយុវជនដែលជាសិស្សនិស្សិត ឬអ្នកកំពុងស្វែងរកការងារធ្វើ។ កម្មវិធីនេះ បានជួយដល់យុវជនឱ្យមានឱកាសជួប សម្ភាសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុនដែលខ្លួនស្រឡាញ់ និងពុំចាំបាច់រង់ចាំយូរ គឺដាក់ពាក្យភ្លាម បានសម្ភាសភ្លាម និងដឹងលទ្ធផលភ្លាមៗតែម្តង។ ក្រុមហ៊ុនទាំង ៧ ដែលបានចូលរួមក្នុងវេទិកាការងារម្សិលមិញនោះមានដូចជា៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន Develocus Investment, ផ្សារទំនើប ម៉ាក្រូ, […]
  • កាដូពិសេសចំនួន ៧មុខ របស់សម្ដេចធិបតី ត្រូវបាននាំយកទៅចែកជូនអ្នកចូលរួមកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហ ប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងដឹកនាំប្រតិភូអន្តរក្រសួងកម្ពុជាធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ G77 + China ក្នុងកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែ ប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ។ ក្នុងកិច្ចប្រជុំកំពូលលើកទី២៨ នេះ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងប្រតិភូទាំងអស់បានត្រៀមរួចជាស្រេចនូវកាដូចំនួន៧ របស់កម្ពុជា ដើម្បីចែកជូនអ្នកចូលរួមជាង ៥០០០០នាក់ ដែលក្នុងនោះមាន៖ ១- លុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ៧០០MW ជំនួសមកវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័ន LPGវិញ។ ២- អភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០MW ឱ្យបានមុនឆ្នាំ២០២៨។ ៣- បង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ ឱ្យបានដល់កម្រិត៧០ភាគរយ។ ៤- យុទ្ធសាស្ត្រកម្ពុជាស្អាតតាមរយៈការកាត់បន្ថយការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និងសំណល់រឹងនិងរាវ ដែលមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាជាង៣លាននាក់ និងកំពុងកើនឡើង។ ៥- យុទ្ធសាស្ត្រកម្ពុជាបៃតងតាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ពង្រីកគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។ ៦- បន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតអគិ្គសនីដោយប្រើធ្យូងថ្មនៅកម្ពុជា។ […]
  • សម្តេចនាយករដ្ឋមន្ត្រី បញ្ជាឲ្យបញ្ឈប់ការអនុញ្ញាតឲ្យបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្ម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅក្រសួងរ៉ែនិងថាមពល បញ្ឈប់នូវការអនុញ្ញាតរាល់គម្រោងបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្មទាំងអស់ ជាមួយគ្នានឹងការបញ្ចប់នូវផលិតកម្មអគ្គិសនីដុតធ្យូងថ្មដែលកំពុងប្រតិបត្តិការឲ្យបានឆាប់ផងដែរ។ ថ្លែងក្នុងពេលអញ្ជើញចុះបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា សម្ដេចបានបដិសេ ធនៅគម្រោងក្នុងការសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មមួយនៅក្នុងខេត្តកោះកុង និងបានស្នើឲ្យក្រុមហ៊ុនងាកទៅសាងសង់ រោងចក្រអគ្គិសនីដុតឧស្ម័នធម្មជាតិវិញ។ សម្ដេចបានលើកឡើងថា ចំពោះក្រុមហ៊ុនដុតអគ្គិសនីដោយធ្យូងថ្មដែលកំពុងប្រតិបត្តិនៅកម្ពុជា គឺក្រសួងរ៉ែនិងថាមពល គួរតែរកដំណោះស្រាយ និងមធ្យោបាយណាដើម្បីបញ្ចប់នូវការដុតធ្យូងថ្មនេះឲ្យបានឆាប់ផងដែរ។ សម្ដេចថា នេះគឺជាការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមក្នុងការកាត់បន្ថយនូវការកើនកម្ដៅ និងការប្រែប្រួលអាកាសធាតុពិភពលោក៕
  • សម្តេចធិបតី បញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់ នៃនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាការអភិវឌ្ឍវិស័យអគ្គិ សនីនៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចធិបតី ថ្លែងដូច្នេះព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ដែលមានអនុភាព១៥០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ សម្តេចមានប្រសាសន៍ថារាជរដ្ឋាភិ បាលកម្ពុជាយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវិស័យថាមពល ហើយការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ។ សម្តេចធិបតី បន្តថា ព្រោះតែថាមពលមិនត្រឹមតែជាផលិតផលមួយដែលមានតម្រូវការសម្រាប់ប្រជាជនបច្ចុប្បន្ននោះទេ វិស័យនេះបានជំរុញវិស័យសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សដើម្បីឈានទៅដល់សម្រេចបានតម្លៃថាម ពលអគ្គិសនីមួយមានតម្លៃសមរម្យ និងបំពេញបានតម្រូវការនៃការអភិវឌ្ឍ៕

ផ្ទុះគំរបស៊ីទែនកន្លែងស្តុកប្រេងឥន្ទនៈក្នុងស្ថានីយ៍មួយកន្លែងរបួសធ្ងន់៣នាក់ យ៉ាងហោចក៏មានមនុស្សចំនួន៣នាក់បានរងរបួស


មីនា ២៣
០១:០៣:១២ ល្ងាច ២០២០
  ១០៩០ Views

ក្នុងហេតុការណ៍ផ្ទុះគំរបស៊ីទែនស្តុកប្រេងឥន្ទនៈក្រោមដីមួយក្នុងស្ថានីយ៍មួយកន្លែងបង្កជាអណ្តាតភ្លើងផ្អើលអស់អ្នកជិតខាងនិងសមត្ថកិច្ច ដែលស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៣និង៥០នាទី រសៀលថ្ងៃទី២២ខែ មីនា ឆ្នាំ២០២០ ។

លោកវរសេនីយ៍ឯកប៊ុន ផេង ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទះ អគ្គីភ័យបានឲ្យដឹងថា៖ក្រោយពីកើតហេតុផ្ទុះគំរបស៊ីទែនស្តុកប្រេងឥន្ទះក្រោមដីក្នុងស្ថានីយ៍មួយកន្លែងដែលមានម្ចាស់ឈ្មោះ ជា លី ភេទប្រុសអាយុ៦៨ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបង្កចេញជាអណ្តាតភ្លើងភ្លាមនោះ លោកបានដឹកនាំកងកម្លាំងនគរបាលជំនាញពន្ត់អគ្គីភ័យនាំយករថយន្តពន្លត់អគ្គីភ័យ១គ្រឿងនិងជួយសង្រ្គោះអ្នករងរបួសចំនួន៣នាក់យកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)