
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាង ហោចណាស់មនុស្ស ៨ នាក់បានរងរបួសនៅពេលដែលការបំផ្ទុះបានវាយប្រហារផ្លូវរថភ្លើងមួយ នៅក្នុងខេត្ត បាឡូឈីស្តាន (Balochistan) ភាគនិរតីនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសុក្រ។ របាយការណ៍បាននិយាយថា អ្នកបេីកបរ និងអ្នកបញ្ជារថភ្លេីងពីរនាក់ មិនអាចគ្រប់គ្រងម៉ាស៊ីនរបស់រថភ្លើងបាន ដោយសារការផ្ទុះក្នុងស្រុកសុីប៊ី (Sibi)។ យោងតាមរបាយការណ៍បានឱ្យដឹងថា រថភ្លើង ចាហ្វា អុិចប្រេស (Jaffar Express) ដែលធ្វើដំណើរទៅភាគពាយ័ព្យខេត្ត ខាយប័រ ផាកធុនខ្វា (Khyber Pakhtunkhwa) ពីខេត្តបាឡូឈីស្តាន (Balochistan) ត្រូវបានរកការប៉ះទង្គិចដោយការផ្ទុះភ្លាមៗ នៅពេលដែលចាកចេញពីស្ថានីយ៍រថភ្លើង៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ

