
មនុស្សយ៉ាងហោចណាស់ មនុស្ស៧៨ នាក់បានស្លាប់ដោយសារស្ថានភាពត្រជាក់ ក្នុងប្រទេសអាហ្វហ្គានី ស្ថានក្នុងរយៈពេល៩ថ្ងៃ ចុងក្រោយនេះ។ មន្ត្រីតាលីបង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កត្តានេះធ្វើឱ្យវិបត្តិមនុស្ស ធម៌ប៉ះពាល់ដល់មនុស្សរាប់លាននាក់។ លោកហ្សាហ្វុលឡា រ៉សហ៊ីមី (Shafiullah Rahimi) អ្នកនាំ ពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រុមតាលីបង់បានប្រាប់ CNN ថា ទន្ទឹមនឹងការបាត់បង់ជីវិតមនុស្ស សត្វពាហនៈ ជាង ៧៧,០០០ក្បាលក៏បានជាប់គាំងរហូតដល់ស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ។ សីតុណ្ហភាពបានធ្លាក់ចុះទាបរហូតដល់ដក២៨អង្សាសេ នៅចុងសប្តាហ៍មុន ដោយមានការភ័យខ្លាចថាលក្ខ ខណ្ឌអាចកាន់តែត្រជាក់។ យោងតាមអ្នកឧតុនិយម CNN បានឱ្យដឹងថា សីតុណ្ហភាព គឺទាបជាងមធ្យមសម្រាប់ពេលវេលា នៃឆ្នាំនេះជាមួយនឹងលក្ខខណ្ឌត្រជាក់បំផុត ដែលបានកត់ត្រានៅភាគខាងជើង។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ នៅក្នុងប្រទេសអាហ្វហ្គានី ស្ថាន បាននិយាយនៅក្នុងធ្វីតធ័រ កាលពីថ្ងៃពុធថាការ បាត់បង់សត្វពាហនៈ បង្កឱ្យមានហានិភ័យបន្ថែមទៀតដល់គ្រួសារ ដែលមានប្រជាជនជាង២១លាននាក់ត្រូវការជាបន្ទាន់នូវអាហារ និងជំនួយផ្នែកកសិកម្ម។យ៉ាងហោចណាស់ក្រុមជំនួយបរទេសធំៗចំនួនពាក់ កណ្តាលបានផ្អាកប្រតិបត្តិការរបស់ពួកគេ ជាបណ្តោះ អាសន្ននៅក្នុងប្រទេសអាហ្វហ្គានី ស្ថាន ចាប់តាំងពីខែធ្នូនៅពេលពួកតាលីបង់បានបញ្ជាឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិទាំងអស់បញ្ឈប់បុគ្គលិកស្រីរបស់ពួកគេ និងការដកហូតអាជ្ញាប័ណ្ណអង្គការមិនមែនរដ្ឋាភិបាល។ គួរបញ្ជាក់ថា របាយការណ៍របស់អង្គការសហប្រជាជាតិនៅក្នុងខែវិច្ឆិកា បានរកឃើញថា ពាក់កណ្តាលនៃចំនួនប្រជាជនអាហ្វហ្គានីស្ថានកំពុងជួបប្រ ទះភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ហើយខណៈពេលដែលជម្លោះបានថយចុះ អំពើហិង្សា ការភ័យខ្លាច និងការដកហូតនៅតែមាន៕
ប្រែសម្រួលដោយ ប៊ុន សុភាព


