
ជាផ្នែកមួយនៃការងាររបស់ពួកគាត់ដើម្បីបញ្ឈប់សកម្មភាពធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ ដោយមន្ត្រីឧទ្យានុរក្សរបស់យើងតែងតែចេញល្បាតយ៉ាងលំបាកក្រៃលែងក្នុងរយៈពេលវែង។ មន្ត្រីឧទ្យានុរក្សស្នាក់ការល្បាតស្ទឹងព្រាត់បានធ្វើការជួយសង្គ្រោះសត្វស្វាអង្គត់មួយក្បាលនេះពីអ្នកបរបាញ់សត្វព្រៃក្នុងចន្លោះពេល៩ថ្ងៃនៃការល្បាត។
សត្វស្វាត្រូវទទួលបានជាភាពពេញនិយមដើម្បីយកទៅលក់នៅភ្នំពេញជាលក្ខណៈជំនួញសត្វចិញ្ចិម។
ក្នុងកំឡុងពេលនៃការល្បាតពួកគាត់ក៏បានធ្វើការដោះលែងនូវសត្វព្រៃមួយចំនួនផ្សេងទៀតផងដែរ រួមមានដូចជា សត្វពស់ចំនួន០១ក្បាល និងបក្សីចំនួន០៩ក្បាល ព្រមទាំងបានធ្វើការដកហូតឈើចំនួន៣០០ដុំ ឧបករណ៏ឆក់ត្រីចំនួន០២ គ្រឿង និងអន្ទាក់ចំនួន២៥អន្ទាក់ ហើយនិងបានធ្វើការរុះរើជំរុំកាប់ឈើខុសច្បាប់ចំនួន០២កន្លែង និងត្រាក់ទ័រធុនតូចចំនួន០១គ្រឿងដែលផ្ទុកពេញទៅដោយប្រភេទឈើខុស ច្បាប់ និងដកហូតបានរណារយន្តចំនួន០៣គ្រឿង៕