
កណ្ដាល ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរខេត្តកណ្តាល បានប្រាប់សារព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ជនសង្ស័យដែលជាមេក្លោងជួញដូរគ្រឿងញៀម្នាក់ ដែលបានប្រើកាំភ្លើង AK47 បាញ់មកលើនគរបាលខេត្តកណ្តា ល ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបានហើយនៅវេលាម៉ោងប្រហែលជិត២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រតិបត្តិការបង្ក្រាបនោះដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរខេត្ត កណ្តាល កម្លាំងជំនាញខេត្ត កម្លាំងអធិការដ្ឋាន និងមូលដ្ឋា នជាច្រើននាក់ទៀត។
លោកឧត្តមសេនីយ៍ទោស្នងការបានបន្តថា ក្រោយការឃាត់ខ្លួនជនសង្ស័យកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ បន្ទាប់ពីមានរបួស ក្នុងការបាញ់មកលើសមត្ថកិច្ចជាច្រើនគ្រាប់។ លោកឧត្តមសេយ៍ទោស្នងការបានប្ជាក់ថា នៅព្រឹកនេះ លោកបានដឹកនាំកម្លាំងជំនាញចុះទៅពិនិត្យកន្លែងហេតុ ដើម្បីស្វែងរកភស្តុតាង និងបន្តស្រាវជ្រាវរកបក្ខពួករបស់ក្រុមជនសង្ស័យបន្ថែមទៀត។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចុះដោយផ្ទាល់ទៅកាន់កន្លែងកើតហេតុ ដែលសមត្ថកិច្ចកំពុងឡោមព័ទ្ធ មេខ្លោងគ្រឿងញៀន នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាត ខេត្តកណ្ដាល ៕



