
រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់គ្រប់ស្ថាប័នរដ្ឋ-ឯកជន រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីពេទ្យ វត្តអារាម វិហារសាសនា និងពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ វាយជួង រគាំង និងទូងស្គរ វេលាម៉ោង០៧:០០ព្រឹក នៅថ្ងៃទី២០ កញ្ញាខាងមុខ ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។