
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា រដ្ឋបាលស្រុកបន្ទាយស្រី នឹងរៀបចំឱ្យមានក្រុមការងារចល័ត របស់អធិការដ្ឋាននគរបាលស្រុក រួមទាំងឧបករណ៍សម្ភារបច្ចេកទេស ប្រចាំការធ្វើអត្តសញ្ញាណប័ណ្ណ ជូនបង ប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅការិយាល័យច្រកចេញចូលតែមួយ របស់ស្រុកផ្ទាល់តែម្តង នៅរៀងរាល់ម៉ោងធ្វេីការចាប់ពីថ្ងៃនេះតទៅ(ដោយនៅបន្តអនុវត្តតាមយន្តការដែលមានស្រាប់)។
ការធ្វើដូច្នេះ គឺដើម្បីបង្កើនភាពងាយស្រួលនៃការផ្តល់និងទទួលសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅក្នុងស្រុកបន្ទាយស្រីឱ្យកាន់តែបានឆាប់រហ័ស ក៏ដូចជាការបង្រួមសេវាចាំបាច់មួយ ចំនួនឱ្យមកនៅកន្លែងតែមួយ៕