
លោក គ្រីស ហ៊ីបគីន (Chris Hipkins) រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទេសនូវែលសេឡង់ នឹងត្រូវតែងតាំងជំនួសតំណែងលោកស្រី ចាស៊ីនដា អាដឺន (Jacinda Ardern) ជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោក ស្រីបានប្រកាសលាលែងពីតំណែង កាលពីដើមសប្តាហ៍នេះ។ គណបក្សនេះ បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃសៅរ៍ថា លោក ហ៊ីបគីន (Hipkins) គឺជាបេក្ខជនតែម្នាក់គត់ ដែលត្រូវបានតែងតាំងសម្រាប់ការ ដឹកនាំរបស់គណបក្សការងារ ដែលកំពុងកាន់អំណាច។ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននៅពេលនោះលោក ស្រី អាដឺន បាននិយាយថា អាណត្តិរបស់លោកស្រីនឹងបញ្ចប់ត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ចំណែកការបោះឆ្នោតសកល នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា។

