
ឆខេត្តកំពង់ស្ពឺ ៖ រថយន្តប្រភេទទេសចរណ៍ម៉ាកសាំងយ៉ុងមួយគ្រឿង បានឆ្លងចរន្តភ្លើង បណ្តាលអោយឆេះអស់ ពន្លត់មិនទាន់ ខណៈដែលកំពុងតែដឹកមនុស្សពេញរថយន្តត្រឡប់មកពីធ្វើបុណ្យវិញ ហើយមនុស្សនៅក្នុងរថយន្តនាំគ្នាលោកតចុះ សំណាងមិនគ្រោះថ្នាក់ដល់អាយុជីវិត កើតឡើងកាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវកោងអន្ទង់អាំង ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាល បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកសាំងយ៉ុង ជាប្រភេទរថយន្តទួរីស ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2B.9925 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរនោះឡើយ ដោយនៅមុនពេលកើតហេតុនោះ តៃកុងបានបើករថយន្តដឹកមនុស្សពេញជាច្រើននាក់ ត្រឡប់មកពីបុណ្យវិញ គោលបំណងត្រឡប់ទៅផ្ទះ លុះបើកបរមកបានពាក់កណ្តាលផ្លូវ ក៏បានឆ្លងចរន្ត ខ្សែភ្លើង នៅចំណុចផ្លូវកោង (អន្ទងអាំង) ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច បណ្តាលអោយរថយន្តឆេះទាំងស្រុងតែម្តង នាំគ្នាជួយពន្លត់ដែល តែពន្លត់មិនទាន់ សំណាងមិនបានបណ្ដាលអោយមានរងរបួសមនុស្សទេ។
បន្ទាប់ពីកើតហេតុរួច មិនមានអ្នករបួសនោះ ទើបនគរបាលបានប្រគល់អោយទៅម្ចាស់ដើម ស្ទូចយករថយន្តរងការខូចខាតដែលទាំងស្រុងនោះ ទៅតែម្ដង។
ប្រភពផ្សេងទៀតបាននិយាយថា មកពីអ្នកជិះក្នុងរថយន្តប្រកែកគ្នា ហើយកន្លែងកើតហេតុ មានវត្ថុស័កសិទ្ធនៅថែរក្សានៅទីនោះ ម្នាក់ទៀតនិយាយថា មកពីរថយន្តខាងលើប្រើហ្គាស កាត់បន្ថយចំណាយសាំង ទើបឆ្លងចរន្តបែបនេះនោះ៕ អ៊ុ ណូន