
យ៉ុនហាប់ បានរាយការណ៍ថា សភាជាតិកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍បានអនុម័តលើសំណើមួយ សម្រាប់ការបណ្តេញ លោក ហាន ឌុកស៊ូ (Han Duk-soo) នាយករដ្ឋមន្រ្តី។
សភាបានបោះឆ្នោតទម្លាក់នាយករដ្ឋមន្ត្រីចំពោះការបរាជ័យគោលនយោបាយ របស់រដ្ឋាភិបាលមួយចំនួន រួមទាំងការបរាជ័យការៀបចំនៃពិធីបុណ្យ Halloween និងការឆ្លើយតបមិនគ្រប់គ្រាន់ចំពោះភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ និងការៀបចំធ្វើជាម្ចាស់ផ្ទះសមាគមកាយរឹទ្ធិពិភពលោ កដែលត្រូវបានរិះគន់យ៉ាងខ្លាំង។
នេះជាលើកទីមួយហើយដែលការលើកឡើង ប្រឆាំងនឹងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ទោះបីជាវាមិនមានការជាប់គាំង ឬមានបញ្ហាក៏ដោយ។ ប្រធានាធិបតីកូរ៉េខាងត្បូង យ៉ុន សុក-យុល (Yoon Suk-yeol) ត្រូវបានគេរំពឹងថា នឹងប្រើអំណាចរបស់គាត់ដើម្បីបដិសេធសំណើរនេះផងដែរ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង


