
នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនិងបើកវគ្គបណ្ដុះបណ្ដាលថ្មីនៃសាលាភូមិន្ទរដ្ឋបាល ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថាសម្ដេចបានធ្វើការទាំងយប់កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដើម្បីសម្រេចកែប្រែអនុក្រឹត្យមួយដែលសម្ដេចយល់ថា នឹងប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីការពារសត្វផ្សោតនៅខេត្តក្រចេះ៕

