
មិនមានការយល់ព្រម លើការផ្គត់ផ្គង់រថក្រោះប្រយុទ្ធរបស់អាល្លឺម៉ង់ ដែលចង់បានទៅឱ្យអ៊ុយក្រែន ខណៈដែលរុស្ស៊ីបានចេញការគំរាមកំហែងថាសង្រ្គាមអាចនឹងកើនឡើងនៅក្នុងទ្វីបអឺរ៉ុប។ សម្ព័ន្ធមិត្ត NATO និងមេដឹកនាំការពារជាតិ មកពីប្រទេសប្រហែល៥០ បានជួបប្រជុំគ្នា នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ ដែលជាកិច្ចប្រជុំចុងក្រោយបង្អស់ នៅក្នុងសន្និសីទស្តីពីការសន្យាអាវុធជាបន្តបន្ទាប់ចាប់តាំងពីរុស្ស៊ីបានឈ្លាន ពានអ៊ុយក្រែនកាលពី១១ ខែមុន។
មេដឹកនាំអ៊ឺរ៉ុប បានជំរុញប្រទេសអាល្លឺម៉ង់ ផ្តល់ភ្លើងខៀវសម្រាប់ការបញ្ជូនរថក្រោះ លីអូផាត ធូ (Leopard 2) ផលិតដោយអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែន ដើម្បីជំរុញកង កម្លាំងរបស់ទីក្រុងម៉ូស្គូ ទោះបីជាមិនមានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងក៏ដោយ។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្តូរីស (Boris Pistorius) បានបដិសេធថា ទីក្រុងប៊ែកឡាំង មិនបានរារាំងជាឯកតោភាគី ក្នុងការបញ្ជូនរថក្រោះ លីអូផាត ធូ (Leopard 2) ទៅកាន់អ៊ុយក្រែន ប៉ុន្តែបាននិយាយថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សលើបញ្ហានេះ ប្រសិនបើមានការឯកភាពគ្នាក្នុងចំណោមសម្ព័ន្ធមិត្ត៕
ប្រែសម្រួលដោយ: ជ ង៉ា

