
ស្ថានអគ្គកុងស៊ុលចិននៅទីក្រុងឡូស អាន់ជើឡេស បានបញ្ជាក់កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មានពលរដ្ឋចិនម្នាក់ក្នុងចំណោមអ្នកស្លាប់នៅក្នុងការបាញ់ប្រហារនៅឧទ្យាន ម៉ុនធ័ររ៉េ បណ្តាលឲ្យមនុស្សយ៉ាងតិច ១១នាកបានស្លាប់។
ហេតុការណ៍ស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២២នាទីយប់ ថ្ងៃសៅរ៍នៅក្នុង Star Ballroom Dance Studio ដែលជាកន្លែងរាំរបាំបាឡេ ដ៏ពេញនិយម ដោយបានដំណើរការប្រហែល ៣០ ឆ្នាំមកហើយ។ ការបាញ់ប្រហារនេះបានកើតឡើង នៅពេលប្រជាពលរដ្ឋកំពុងរៀបចំព្រឹត្តិការណ៍មួយ ដើម្បីអបអរការរាប់ថយក្រោយដល់បុណ្យចូលឆ្នាំចិន។
ការបាញ់ប្រហារដ៏ធំនេះ បានបណ្តាលឱ្យមនុស្សស្លាប់១១នាក់ និងរបួស៩នាក់គិតត្រឹមថ្ងៃចន្ទ នេះបើយោងទៅតាមអាជ្ញាធរ។ គួរបញ្ជាក់អោយដឹងផងដែរថា ជនរងគ្រោះទាំងអស់គឺមានអាយុលើសពី ៥០ ឆ្នាំ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ

