
ខេត្តព្រះសីហនុ៖ គិតត្រឹមម៉ោង ១១និង៣៥នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះ ខេត្តព្រះសីហនុ អាកាសធាតុលើផ្ទៃសមុទ្រមេឃនៅតែមានភាព អ៊ួរអាប់មានភ្លៀងធ្លាក់ស្ទើរ គ្រប់កន្លែង ខ្យល់បក់បង្គួរ និងទឹករលក នៅចន្លោះឃ្លង បង្គួរ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន បានដាក់បទបញ្ជារជាប្រចាំ ដល់កម្លាំងនគរបាលទេចរណ៍និងនគរបាលចរាចរផ្លូវទឹក អោយជានិច្ចជាកាលត្រូវពង្រឹងគោលដៅ និងណែនាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចុះលេងទឹកសមុទ្រនៅតាមឆ្នេរ ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ កុំចុះលេងឃ្លាតឆ្ងាយពីមាត់ឆ្នេរ ត្រឹមរយ:ចម្ងា យ ០៥ម៉ែត្រចុះ, និងបានហាមមិនឲ្យក្មេងតូចៗ(អាយុប្រហែល ៧ឆ្នាំចុះ) ចុះលេងទឹក ដោយហេតុថា នេះជារដូវភ្លៀងអាចមានរលកធំៗ ខ្យល់បក់ខ្លាំងជាយថាហេតុ។ លោកក៏បាន សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់សូមយកចិត្តទុកដាក់ស្តាប់ការ ណែនាំពីមន្ត្រីជំនាញទាំងអស់ដើម្បីជាសផុតពីឧបទ្ទវហេតុផ្សេងៗ៕