
ខេត្តបន្ទាយមានជ័យ៖ របាយការណ៍បានបង្ហាញនៅព្រឹកថ្ងទី១៣ខែមេសាឆ្នាំ២០២០នេះថាមានស្រុកចំនួន៤រងផលប៉ះពាល់ដោយមានភ្លៀងមួយមេលាយឡំ ផ្គររន្ទះខ្យល់កន្ត្រាក់នៅល្ងាចថ្ងៃទី១២.០៤.២០២០ ម្សិលម៉ិញបណ្តាលអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ទូទាំងខេត្តសរុបចំនួន ៦២ខ្នង ធ្ងន់ធ្ងរ២ខ្នង របើកដំបូង ៦០ខ្នង ខូចខាតស័ង្កសីចំនួន ៩១៧សន្លឹកដែលបានប៉ះពាល់លើក្រុងនិងស្រុកចំនួន ៤ ដូចខាងក្រោម÷
១.ក្រុងប៉ោយប៉ែតប៉ះពាល់សរុបចំនួន០៦ខ្នង របើកដំបូលទាំង៦ខ្នង ។
២.ស្រុកថ្មពួក ប៉ះពាល់សរុបចំនួន ២៨ខ្នង របើកដំបូល២៨ខ្នង ខូចខាតស័ង្កសី សរុបចំនួន ៤៣៨សន្លឹក នៅឃុំចំនួន៣គឺ-ឃុំគោករមៀត១០ខ្នង-ឃុំថ្មពួក៤ខ្នង-ឃុំភូមិថ្មី១៤ខ្នង
៣.ស្រុកព្រះនេត្រព្រះ ប៉ះពាល់សរុបចំនួន១៩ខ្នង របើកដំបូល ១៩ខ្នង ខូចខាតស័ង្កសី សរុបចំនួន ៣៣៨សន្លឹក នៅឃុំចំនួន៣គឺ៖-ឃុំឈ្នួរមានជ័យ៣ខ្នង-ឃុំប្រាសាទ១៥ខ្នង-ឃុំទឹកជោរ ១ខ្នង។
៤.ស្រុកអូរជ្រៅ ប៉ះពាល់សរុបចំនួន៩ខ្នង ធ្ងន់ធ្ងរ ២ខ្នង របើកដំបូល៧ខ្នង ខូចខាតស័ង្កសីសរុបចំនួន ១៤១សន្លឹក នៅឃុំចំនួន២គឺ៖ -ឃុំសំរោង១ខ្នង ធ្ងន់ធ្ងរ។ -ឃុំអូរបីជាន់៨ខ្នង ធ្ងន់ធ្ងរ១ខ្នង របើកដំបូល៧ខ្នង។
បន្ទាប់ពីផ្ទះពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ទ្រាក់,អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី និង ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ រួមទាំងកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យទីតាំង ផ្ទះប្រជាពលរដ្ឋដែលមានការខ្វះខាតខ្លាំងខ្វះលទ្ធភាពសាងសង់ផ្ទះវិញ ត្រូវបានអាជ្ញាធរ រួមសហការជាមួយកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងយោធាសឹងរងក្រុងប៉ោយប៉ែត ធ្វើការសាងសង់លំនៅឋានជូនពួកគាត់វិញផងដែរ។