
ខេត្តកំពង់ឆ្នាំង ៖ កុមារីអាយុ ១០ ឆ្នាំម្នាក់ បានលង់ទឹកស្រះស្លាប់ ខណៈទៅងូតទឹកស្រះនៅក្នុងសាលាវិទ្យា ល័យហ៊ុនសែន កំពង់ត្រឡាច ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង10 និង 20 នាទីព្រឹក ថ្ងៃទី2 ខែមិនា ឆ្នាំ2018 ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថាកុមារីរងគ្រោះមានឈ្មោះ សុខ ស៊ីណាវី អាយុ10 ឆ្នាំ មានឪពុកឈ្មោះ សុខ ចំរើន ម្ដាយ ឈ្មោះ កែវ សុខា មានទីលំនៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច មានមុខរបរលក់ដូរនៅ សាលាវិទ្យាល័យកើតហេតុខាងលើ ។ មុនពេលកើតហេតុកុមារីរងគ្រោះបានទៅលេងស្រះទឹក ក្នុងសាលាកើតហេតុខាង ជាមួយក្មេងៗច្រើននាក់ទៀតនៅក្នុងសាលាកើតហេតុខាងលើ។ ពេលនោះក្មេងស្រីរងគ្រោះបានរអិលធ្លាក់ចូលទឹកជ្រៅ បណ្ដាលឲ្យលង់ ពេលនោះក្មេងៗដែលលេងទឹកជាមួយក៍បានរត់ទៅហៅឪពុកម្ដាយដែលកំពុងទៅលក់ដូរ នៅក្នុងសាលា តែទម្រាំមនុស្សចាស់ទៅដល់ ហើយចុះទៅរាវរកឃើញកុមារីរងគ្រោះបានលង់ទឹកស្លាប់បាត់ហើយ។
ទោះយ៉ាងនេះក្តី ឪពុកម្ដាយនៅមិនអស់ចិត្ត រួមជាមួយសមត្ថកិច្ច មកក៏បាននាំកុមារីរងគ្រោះទៅសង្គ្រោះនៅ មណ្ឌលសុខភាពស្រុកកំពង់ត្រឡាច ត្រូវគ្រូពេទ្យប្រាប់ថានាងបានស្លាប់ទៅហើយ រួចបានប្រគល់សពកុមារីរងគ្រោះ ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ពៅ សុខហ៊ាន