
នៅព្រឹកថ្ងៃសៅរ៍ ២ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹម ហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Chen Yun ប្រធានក្រុមហ៊ុន China Railway Group (CREC) Limited។
កិច្ចប្រជុំបានពិភាក្សាអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងអាស៊ាន ព្រមទាំងការគាំទ្ររបស់ក្រុមហ៊ុន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់។


