
នៅព្រឹកថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Sergey Glaziev សមាជិកក្រុមប្រឹក្សា (រដ្ឋមន្ត្រី) ទទួលបន្ទុកសមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ចនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុបអាស៊ី។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាក់ស្តែងដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវនិយោគ បរិវត្តកម្មឌីជីថល និងនិរន្តរភាពនៅក្នុងអាស៊ាន និងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី។




