
នៅព្រឹកថ្ងៃសៅរ៍ ២ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញមកចូលរួមពិព័រណ៌ចិន-អាស៊ានលើកទី ២០ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទៅទស្សនាក្រុមហ៊ុន State Power Investment Group ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យក្រុមហ៊ុនស្វែងរកកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការថាមពលរវាងអាស៊ាន និងចិន។