
នៅព្រឹកថ្ងៃចន្ទ ៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន-ចិន លើកទី ២០។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចែករំលែកពីវិស័យសំខាន់ៗដែលសហគមន៍ធុរកិច្ចអាចដើរតួនាទីសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ដូចជា ការតភ្ជាប់ច្រវ៉ាក់ផ្គត់ផ្គង់ ឌីជីថលូបនីយកម្ម និងសេដ្ឋកិច្ចបៃតងជាដើម។



