
នៅព្រឹកថ្ងៃសុក្រ ៨ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បាន អញ្ជើញថ្លែងសន្ទរកថាគន្លឹះ នៅក្នុងសម័យប្រជុំនៃកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហមអឌ្ឍចន្ទក្រហមអាស៊ីអាគ្នេយ៍លើកទី ២០ ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈរបស់គាត់ ស្តីពីការខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការពង្រឹងភាពធន់នៅក្នុងសហគមន៍ ក្នុងបរិបទពង្រឹងការអនុវត្ត MoU រវាងអាស៊ាន និងសហព័ន្ធកាកបាទក្រហមអន្តរជាតិ។





