
ក្រសួងមហាផ្ទៃរបស់ប្រទេស បាននិយាយកាលពីថ្ងៃសុក្រថា អតីតទាហានម្នាក់បានបើកការបាញ់ប្រហារនៅទីក្រុងហ្សកហ្ស៊ី ដោយបានសម្លាប់មនុស្សប្រាំនាក់ និងប្រាំនាក់ផ្សេងទៀតរងរបួស។ ក្រសួងមហាផ្ទៃបានជូនដំណឹងថា ខ្មាន់កាំភ្លើងបានបាញ់ចេញពី ប្លុកផ្ទះ ល្វែងមួយក្នុងទីក្រុង សាហ្គែរចូ (Sagarejo) ដោយបានសម្លាប់មនុស្ស ៤នាក់នៅក្នុងទីធ្លារអគារ និងមន្ត្រីប៉ូលិសម្នាក់ដែលត្រូវបានហៅទៅកាន់កន្លែងកើតហេតុ។ក្រសួងបញ្ជាក់ថា ខ្មាន់កាំភ្លើងបានសម្លាប់ខ្លួននៅពេលកម្លាំងប៉ូលិសមកដល់៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ

