
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ រៀបចំគ្រឿងឧបភោគ បរិភោគ មានមី ត្រីខ និងអង្ករ ដើម្បីត្រៀមចែកជូនប្រជា ពលរដ្ឋនៅតាមមូល ដ្ឋានរបស់ខ្លួន ដែលមានការខ្វះខាត។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ស្នើឲ្យអាជ្ញាធរខណ្ឌបន្តពិនិត្យទៅលើ ជីវភា ពរបស់ប្រជាពលរដ្ឋដែលខ្វះខាត និងឆ្លើយតបឲ្យបានទាន់ ពេលវេលា ខណៈដែលរដ្ឋបាលក្រុង នឹងបញ្ជូនអង្ករទៅគ្រប់ខណ្ឌ ទាំងអស់ ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋដែលខ្វះ ខាត។ បើតាមឯកឧត្តមឃួង រដ្ឋបាលក្រុងនឹងបញ្ចេញអង្ករ ១៤០ តោនដល់ខណ្ឌទាំង១៤ នៅថ្ងៃស្អែកនេះ៕
