
សមាជិកសភាកំពូល របស់វេណេហ្ស៊ុយអេឡា បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលអាមេរិកនាពេលថ្មីៗនេះ បានបើកការវាយប្រហារដ៏អាក្រក់បំផុត ប្រឆាំងនឹងប្រទេសវេណេ ហ្ស៊ុយអេឡា ក្នុងរយៈពេលពីរសតវត្សកន្លងមកនេះ។
លោក រ៉ូឌ្រីហ្គេស (Rodriguez) បាននិយាយថា ប្រធានាធិបតីនៃសភាជាតិវេណេហ្ស៊ុយ អេឡា បានបរិហារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសនៅអាមេរិកខាងត្បូងថាជា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ទីក្រុងវ៉ាស៊ីនតោនបានឈ្លានពានប្រទេសវេណេហ្ស៊ុយអេឡា ដ៏អាក្រក់បំផុត ២១២ ឆ្នាំចុងក្រោយនេះ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានរឹតបន្តឹងប្រជាជនវេណេហ្ស៊ុយ អេឡាកាន់តែខ្លាំង។
អនុរដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុយអេឡាក៏បានថ្កោលទោសការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចំពោះការធ្វើឱ្យខូចដល់ការអភិវឌ្ឍរបស់វេណេហ្ស៊ុយអេឡា។ គួរបញ្ជាក់ថា ប្រទេសនេះកាលពីថ្ងៃពុធបានប្រារព្ធខួបឯករាជ្យលើកទី ២១២ ជាមួយនឹងព្រឹត្តិការណ៍នយោបាយ វប្បធម៌ និងយោធាជាច្រើន៕
ប្រែសម្រួលដោយ : សាំង ម៉ីស៊ូ

