
មនុស្សដែលមានជំងឺលើសឈាមអាចនឹងមានហានិភ័យខ្ពស់ និងអាចស្លាប់ នៅពេលឆ្លងវីរុសកូរ៉ូណា។
នេះបើតាមការសិក្សាមួយពីអ្នកឆ្លងវីរុសនេះនៅប្រទេសចិន។
នៅក្នុងកិច្ចសម្ភាសន៏ជាមួយ Bloomberg គ្រូពេទ្យជំនាញផ្នែកថែទាំអ្នកជំងឺ បានព្រមានចំពោះអ្នកដែលមានបញ្ហាឡើងសម្ពាធឈាម គឺជាក្រុមមនុស្សដែលងាយរងគ្រោះដោយសារវីរុសកូរ៉ូណាច្រើនជាងអ្នកធម្មតា។
អ្នកស្រាវជ្រាវ បានសិក្សាលើមនុស្សចំនួន១៩១នាក់ ដែលមានផ្ទុកកូវីដ១៩ អាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅក្នុងមន្ទីរពេទ្យ Jinyintan និងនៅ Wuhan Pulmonary។
៤៤នាក់ នៃអ្នកឆ្លងវីរុសនោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យកាលពី ខែមករា ខណៈមនុស្ស១៣៧នាក់ មិនបានស្លាប់។
ជំងឺតង់ស្សុងឡើងខ្ពស់ រឺ លើសឈាម ជាហេតុចំបងដែលបណ្តាលអ្នកជំងឺស្លាប់ច្រើនជាងគេ តាមពី ក្រោយជំងឺទឹកនោមផ្អែម និងជំងឺបេះដូង៕