
យោងតាមរបាយការណ៍របស់ BBC បានឱ្យដឹងថា អ្នកវិទ្យា សាស្ត្រនៅសកលវិទ្យាល័យ បេងហ្គរ(Bangor) ក្នុងចក្រភពអង់គ្លេស បានបង្កើតប្រភពថាមពលមួយ ដែលអាចឱ្យអវកាស យានិករស់នៅលើឋានព្រះច័ន្ទបានយូរ។
យោងតាមរបាយ ការណ៍ ក្រុមអ្នកស្រាវជ្រាវបានបញ្ជូនកោសិកាដ៏តូចនេះ អាចប្រើសម្រាប់ផ្តល់ថាមពលដល់ម៉ាស៊ីនបង្កើតនុយក្លេអ៊ែរខ្នាតតូច ទៅឱ្យដៃគូរបស់ពួកគេ ដើម្បីធ្វើតេស្ត។
ក្រុមនេះបច្ចុប្បន្នធ្វើការជាមួយ រ៉ូល រយ ( Rolls Royce) ទីភ្នាក់ងារអវកាសចក្រភពអង់គ្លេស និង ណាហ្សា។ ក្រុមការងារសង្ឃឹមថា នឹងធ្វើតេស្តពេញលេញនូវឥន្ធនៈនុយក្លេអ៊ែរ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ នេះបើយោងតាម BBC ដោយដកស្រង់សម្តីលោក សាយមុន មីតដលប៊ឺក (Simon Middleburgh) សាស្ត្រាចារ្យផ្នែកសម្ភារៈនុយក្លេអ៊ែរ និងជាសហនាយកមកពីវិទ្យាស្ថានអនាគតនុយក្លេអ៊ែរនៅសាកលវិទ្យាល័យ បេងហ្គរ។
លោកសាយមុន មីត ដលប៊ឺក បាននិយាយថា ថាមពលនុយក្លេអ៊ែរគឺជាមធ្យោបាយតែមួយគត់ ដែលត្រូវផ្តល់ថាមពលសម្រាប់រយៈពេល នៃការធ្វើដំណើរក្នុងលំហ។ ការស្រាវជ្រាវអាចធ្វើឱ្យការធ្វើដំណើរក្នុងលំហមានសុវត្ថិភាព និងមាន ប្រសិទ្ធភាពជាងមុន ដោយប្រើបច្ចេកវិទ្យាពីចម្ងាយ និងការផ្គត់ផ្គង់ដែលបានរកឃើញក្នុងលំហ ដើម្បីទ្រទ្រង់អវកាសយានិក និងយានអវ កាស នេះបើយោងតាមសាកលវិទ្យាល័យ។ ក្រុមការងារក៏កំពុងធ្វើការលើប្រព័ន្ធនុយក្លេអ៊ែរ ដើម្បីផ្តល់ថាមពលដល់គ្រាប់រ៉ុក្កែតផងដែរ។
យោងតាម BBC បានឱ្យដឹងថា ការជំរុញកម្ដៅនុយក្លេអ៊ែរ ត្រូវបានគេរំពឹងថានឹងកាត់បន្ថយពេលវេលាដែលវាត្រូវការដើម្បីទៅភពព្រះអង្គារដល់ទៅប្រាំមួយខែ បើប្រៀបធៀបទៅនឹងជាងប្រាំបួនខែឥឡូវនេះ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ


