
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភា បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខ ទុក្ខពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក មានចំនួន៤ទីតាំង។
ទីតាំងទី១ មណ្ឌល ចត្តាឡីស័ក សាលាបឋមសិក្សាអង្គសឹង្ហ ឃុំចំបក់ ទីតាំងទី២ វិទ្យាល័យ ហ៊ុន សែន ១មិថុនា ឃុំពារាម ទីតាំងទី៣ វិទ្យាល័យគិតម៉េងប្រាសាទ ឃុំដូង និងទីតាំងទី៤ សាលាបឋមសិក្សា ភូមិថ្មី ឃុំត្នោត ក្នុងស្រុកបាទី និងទីតាំងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា ភ្នំចចក ស្ថិត នៅឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគមួយចំនួន នៅតាមមណ្ឌលចត្តាឡីស័ក ក្នុងស្រុកបាទី និងស្រុកព្រៃកប្បាសផងដែរ ៕



