ថ្ងៃ សុក្រ ទី១៨ ខែ Apr ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • ក្រុមហ៊ុនចិន និងអាល្លឺម៉ង់ បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលកំពុងរីកចម្រើន ក្រុមហ៊ុន Volkswagen Group China ថ្មីៗនេះបានប្រកាសថា ខ្លួននឹងវិនិយោគ ប្រហែល២.៦៧ពាន់លានដុល្លារអាមេរិក ក្នុងការពង្រីកមជ្ឈមណ្ឌលច្នៃប្រឌិតរបស់ខ្លួននៅទីក្រុងហេហ្វៃ រដ្ឋធានីនៃខេត្តអានហ៊ុយ ភាគខាងកើតប្រទេសចិន ដើម្បីបង្កើនល្បឿនរបស់ខ្លួន។ ការវិនិយោគនេះក៏នឹងត្រូវបានប្រើ ដើម្បីពន្លឿនការផលិតរថយន្តអគ្គិសនីឆ្លាតវៃពីរម៉ាក Volkswagen ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍន៍រួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តចិន XPENG។ ការផ្លាស់ប្តូរនេះគឺជាការវិនិយោគដ៏សំខាន់មួយទៀតដោយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ ដែលក្នុងរយៈពេល ៤ទសវត្សរ៍កន្លងមកនេះ បានបង្កើតរោងចក្រចំនួន៣៩នៅក្នុងប្រទេសចិន និងផ្តល់ការងារដល់បុគ្គលជាង ៩០,០០០ នាក់។ យោងតាមវិទ្យាស្ថានអាល្លឺម៉ង់សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ចការវិនិយោគផ្ទាល់ពីអាល្លឺម៉ង់ទៅកាន់ប្រទេសចិនបានឈានដល់ កម្រិតខ្ពស់បំផុត១១.៩ ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២៣ កើនឡើង ៤.៣ ភាគរយបើធៀបនឹងឆ្នាំមុន។ តម្លៃនេះស្មើនឹង ជាង១០ភាគ រយនៃការវិនិយោគក្រៅប្រទេសសរុបរបស់ប្រទេសអាល្លឺម៉ង់ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤។ ខណៈពេលដែលក្រុមហ៊ុនអាល្លឺម៉ង់ពង្រីកការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសចិន សហគ្រាសចិនមួយចំនួន ដែលកំពុងកើនឡើងកំពុងចាប់យកឱកាសថ្មីៗនៅក្នុងប្រទេសអាឡឺម៉ង់ ដោយការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា និងទេពកោសល្យជាមួយដៃគូក្នុងស្រុក៕ ប្រែសម្រួលដោយម៉ុក ម៉ានិច
  • ប្រធានាធិបតីទុយនីស៊ី និងនាយករដ្ឋមន្ត្រីអ៊ីតាលី ពិភាក្សាអំពីអន្តោប្រវេសន៍ខុសច្បាប់ និងកិច្ចសហប្រតិបត្តិការ ទុយនេស៊ី៖ ប្រធានាធិបតីទុយនីស៊ី លោកខៃ សៃយ៉េត កាលពីថ្ងៃពុធ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោកជរចា មេឡូនី Giorgia Meloni ដើម្បីពិភាក្សាអំពីបញ្ហាអន្តោ ប្រវេសន៍ខុសច្បាប់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ក្នុង អំឡុងពេលនៃកិច្ចប្រជុំ លោកសៃយ៉េត បានរំលឹកឡើងវិញនូវការបដិសេធរបស់ទុយនីស៊ីក្នុងការធ្វើជាគោលដៅ ឬចំណុចឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ ដោយអំពាវនាវឱ្យមានវិធីសាស្រ្តរួមគ្នាក្នុងការដោះស្រាយបញ្ហានេះ។ លោកស្រី នាយករដ្ឋមន្ត្រីអ៊ីតាលីបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទុយនីស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហានេះ។ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនបីបន្ទាប់ពីកិច្ចប្រជុំដែលអ៊ីតាលី បានយល់ព្រមផ្តល់ការគាំទ្រដល់គម្រោងថាមពលរបស់ទុយនីស៊ី អាជីវកម្មខ្នាតតូច និងមធ្យម ព្រមទាំងកិច្ចព្រមព្រៀងស្តីពីការអប់រំឧត្តមសិក្សា និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រ។ អាជ្ញាធរទុយនីស៊ីបានស្ទាក់ចាប់ជនចំណាកស្រុកយ៉ាងហោចណាស់ ១២,៧៦៤នាក់ នៅសមុទ្រមេឌីទែរ៉ាណេ ចាប់តាំងពីដើម ឆ្នាំ២០២៤ ដែលភាគច្រើនមកពីបណ្តាប្រទេសអនុតំបន់សាហារ៉ាអាហ្វ្រិក៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • អង្គការសហប្រជាជាតិ ស្នើសុំថវិកា ២.៨ ពាន់លានដុល្លារ ដើម្បីជួយដល់ប្រជាជនប៉ាឡេស្ទីន អង្គការសហប្រជាជាតិ (UN) បានអំពាវនាវរកថវិការចំនួន ២.៨ ពាន់លានដុល្លារដើម្បីផ្តល់ជំនួយទៅឲ្យប្រជាជនប៉ាឡេស្ទីន ដែលកំពុងរស់នៅរងទុក្ខវេទនាប្រមាណ ៣ លាននាក់ ខណៈគ្រោះទុរ្ភិក្សកំពុងកើតមាននៅក្នុងតំបន់ហ្គាហ្សា។ ប្រធានការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់តំបន់ហ្គាហ្សា និងតំបន់ West Bank លោក Andrea De Domenico បានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការដ៏ធំលើការអំពាវនាវរកថវិការនេះគឺដើម្បីស្ដារសេវាកម្មនានានៅហ្គាហ្សា ប៉ុន្តែវាមិនទាន់អាចធ្វើបាន ក្នុងអំឡុងពេលប្រតិបត្តិការយោធានោះទេ ខណៈមន្ទីរពេទ្យ ប្រព័ន្ធទឹក ផ្ទះសម្បែង ផ្លូវថ្នល់ និងសាលារៀន ត្រូវបានបំផ្លាញខ្ចិចខ្ចីស្ទើរគ្មានសល់។ អ៊ីស្រាអែលបានសន្យានឹងបើកច្រកព្រំដែនបន្ថែមទៀតចូលទៅក្នុងតំបន់ហ្គាហ្សា និងបង្កើនលំហូរជំនួយទៅកាន់តំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ខ្លួនបានសម្លាប់បុគ្គលិកជំនួយ ៧ នាក់មកពីអង្គការសប្បុរធម៌ World Central Kitchen ដែលកំពុងដឹកជញ្ជូនអាហារចូលទៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធកាលពីថ្ងៃទី១ ខែមេសា ។យោងតាមអាជ្ញាធររបស់សហគមន៍អន្តរជាតិបានឲ្យដឹងថា ភាពធ្ងន់ធ្ងរនៃវិបត្តិអត់ឃ្លាន ក៏ដូចជាគ្រោះទុរ្ភិក្សនឹងបន្តកើតមាននៅភាគខាងជើងតំបន់ហ្គាហ្សា ស្របពេលដែលប្រជាជន ៧០ ភាគរយកំពុងជួបប្រទះនឹងភាពអត់ឃ្លានស្រាប់ទៅហើយ ស្របពេលរបាយការណ៍ថ្មីៗរបស់ខ្លួនបានព្រមានថា ការកើនឡើងនៃសង្រ្គាមអាចរុញច្រានពាក់កណ្តាលនៃប្រជាជន ២.៣ លាននាក់នៅហ្គាហ្សាទៅរកភាពអត់ឃ្លាន៕
  • អាជ្ញាធរកាហ្សាក់ស្ថាន ជម្លៀសមនុស្ស ជាង១១ម៉ឺននាក់ទៅទីកន្លែងមានសុវត្ថិភាព ក្រោយរងការវាយប្រហារដោយទឹកជំនន់ កាហ្សាក់ស្ថាន៖ ផ្ទះសម្បែង ផ្លូវថ្នល់ និងវាលស្រែជាច្រើន បានទទួលរងការជន់លិចដោយសារតែទឹកជំនន់ ស្ថិតនៅតំបន់ភាគខាងជើងប្រទេសកាហ្សាក់ស្ថាន បង្កឡើងដោយសារតែការបាក់ទំនប់ទឹកកាលពីពេលថ្មីៗនេះ នៅឯទឹកដីរបស់ប្រទេសរុស្ស៊ី។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេះ បានឱ្យដឹងកាលពីថ្ងៃពុធថា មានមនុស្សសរុបប្រមាណ ១១៧,០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈផ្ទះសម្បែងពលរដ្ឋរាប់ពាន់ខ្នងបានរងផលប៉ះពាល់។ មកដល់ពេលនេះស្ថានភាពទឹកជំនន់នៅតាមផ្នែកខ្លះនៅតំបន់ខាងលើបានថមថយបន្តិចទៅវិញ ធ្វើឱ្យពលរដ្ឋប្រហែលជិត២ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់គេហដ្ឋានរបស់ខ្លួនវិញ ស្របពេលអាជ្ញាធរកាហ្សាក់ស្ថាន បានបន្តធើ្វការជម្លៀសពលរដ្ឋនៅតាមតំបន់ផ្សេងៗទៀតដែលកំពុងប្រឈមនឹងការជន់លិច។តំបន់ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ស្ថិតនៅត្រង់ទីប្រជុំជនប៉េត្រូផាវ (Petropavl) ដោយគេឃើញមានផ្ទះសម្បែងពលរដ្ឋជាច្រើនរងការជន់លិចរហូតដល់ដំបូល ហើយខ្លះទៀតបានរសាត់អណ្តែតទៅតាមកម្លាំងទឹកហូរថែមទៀតផង ៕
  • គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល- កោះកុង) សម្រេចបាន ៥២.១២ % ហើយ កោះកុង៖ បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៥២.១២% ហើយ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជាប្រធានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅរដូវប្រាំង ត្រឹមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ត្រូវសម្រេចឱ្យបាន ៦០%។ ឯកឧត្តម សូរ វ៉ិចទ័រ ប្រធានគម្រោង បានបញ្ជាក់ថាពេលនេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ដោយការដ្ឋានកំពុងមមាញឹកខ្លាំង ក្នុងការអ៊ុត AC ជាបន្តបន្ទាប់។ ឯកឧត្តមបន្តថា នៅរដូវវស្សាឆ្នាំ២០២៤ នេះ ក្រុមការងារបានធ្វើការងារ Base Course បានជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់ នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខ។ ទន្ទឹមនឹងវឌ្ឍនភាព គម្រោងនេះក៏ជួបភាពយឺតយ៉ាវខ្លះមកផងដែរ ដែលបណ្តាលមកពីបញ្ហាកូវីដ-១៩ […]
  • អ្នកឧកញ៉ា ទៀ វិចិត្រ រៀបចំអាហារសាមគ្គីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់បុគ្គលិកក្រុមហ៊ុន G.T.V.C Speedboat Cambodia ចំនួន ១៥០ នាក់ ក្រុងព្រះសីហនុ: កាលពីយប់ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤ នៅក្នុងកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីតបូត ខេមបូឌា បានរៀបចំអាហារសាមគ្គីក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់បុគ្គលិកក្រុមហ៊ុនសរុបចំនួន ១៥០ នាក់។កម្មវិធីអាហារសាមគ្គីនេះ មានការចូលរួមជាភ្ញៀវកិត្តិយសដោយ ឯកឧត្តម លោក ជំទាវ ឧកញ៉ា ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តព្រះសីហនុ និងបុគ្គលិកក្រុមហ៊ុនអូប័ររបស់ អ្នកឧកញ៉ា រួមទាំងក្រុមគ្រួសាររបស់បុគ្គលិកទាំងអស់ផងដែរ។ ការរៀបចំកម្មវិធីអាហារសាមគ្គីនេះក៏មានដន្ត្រីរាំលេងកម្សាន្ត និងមានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរមួយចំនួន ដូចជា ល្បែងវាយក្អម ល្បែងដណ្តើមស្លឹកឈើ និងល្បែងរាំដណ្តើមកៅអី។ ការរៀបចំកម្មវិធីអាហារសាមគ្គីនេះគឺដើម្បីចូលរួមក្នុងឱកាសអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផង និងជាឱកាសក្នុងការជួបជុំរវាងថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកគ្រប់រូបផង។ «ការ រៀបចំកម្មវិធីនេះក៏ជាការលើកទឹកចិត្តដល់បុគ្គលិកទាំងអស់របស់ក្រុមហ៊ុនអូប័រល្បឿនលឿនរបស់យើង ដែលយើងទាំង អស់គ្នាបាននិងកំពុងចូលរួមជួយផ្សព្វផ្សាយពីធនធានធម្មជាតិសមុទ្ររបស់យើងដែលជាភាពទាក់ទាញទេសចរណ៍តំបន់សមុទ្ររបស់កម្ពុជា យើងចូលរួមបង្ហាញពីភាពរីកចម្រើនក្នុងសម័យសន្តិភាព និងចូលរួមលើកកម្ពស់គោលដៅទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាយើងផងដែរ»។ គួររំលឹកផងដែរថា នៅក្នុងលម្ហសមុទ្រកម្ពុជា ពិសេសនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ អ្នកឧកញ៉ា ទៀ វិចិត្រ មិនត្រឹមតែត្រូវបានគេស្គាល់ថាជាអគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីតបូត ខេមបូឌា ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ត្រូវបានប្រជាពលរដ្ឋទូទាំងខេត្តទទួលស្គាល់ថាជាអ្នកឧកញ៉ាចិត្តធម៌តាមរយៈសកម្មភាពមនុស្សធម៌របស់អ្នកឧកញ៉ា និងក្រុមគ្រួសាររបស់គាត់។ សកម្មភាពមនុស្សធម៌ដែលលេចធ្លោនៅក្នុងខេត្តព្រះសីហនុ រួមមានការបញ្ជូនអូប័រពេទ្យទៅជួយសង្គ្រោះប្រជាពលរដ្ឋ […]
  • អនុប្រធានទី១ រដ្ឋសភា៖ កម្ពុជា បង្កើនតម្លៃនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូអន្តរជាតិ សំដៅបង្កើតសុខុមាល ភាពទឹក រដ្ឋសភាកម្ពុជា នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយសន្តិវិធី ដើម្បីបង្កើនតម្លៃនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូអន្តរជាតិ សំដៅបង្កើតសុខុមាលភាពទឹក។ នេះជាការបញ្ជាក់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា សិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា «សិក្ខាសាលា ស្តីពីវិស័យទឹកនៅកម្ពុជា» ក្រោមប្រធានបទ «ការផ្តល់យោបល់អំពីចក្ខុវិស័យទឹកថ្នាក់ជាតិ សម្រាប់និរន្តរភាពនិងវិបុលភាពរួម រវាងកម្ពុជានិងក្រុមប្រឹក្សាទឹកអាស៊ី ក្នុងបរិបទនៃវិបត្តិអាកាសធាតុ» ដែលក្រុមប្រឹក្សាទឹកអាស៊ី (Asia Water Council-AWC) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute-AVI) បានផ្តួចផ្តើម និងសហការរៀបចំនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្តថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមសកល ដែលបង្កឡើងដោយកត្តាសំខាន់ៗដូចជា ការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ ការប្រើប្រាស់ចំហេះប្រេងឥន្ធនៈ ការកើនឡើងនៃចំនួនប្រជាជនពិភពលោក និងការរេចរឹលនៃគម្របព្រៃឈើពិភពលោកជាដើម។ វិបត្តិអាកាសធាតុ បានក្លាយជាប្រធានបទសកល ដែលទាមទារឱ្យមានការចូលរួម ដោះស្រាយរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងប្រទេសតូច […]
  • អគ្គលេខាធិការអាស៊ាន ទទួលជួបជាមួយបណ្ឌិត Rikhi Thakral នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Thakral នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបជាមួយបណ្ឌិត Rikhi Thakral នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Thakral។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណ លោកបណ្ឌិត Rikhi Thakral ដែលបានពង្រីកធុរកិច្ចរបស់គាត់ដល់ស្ទើរតែគ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំង ទីម័រខាងកើត ដែលពិតជាបានចូលរួមចំណែកដល់ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ក៏ដូចជា លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។
  • ឯកឧត្តមបណ្ឌិត អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមថ្លែងសន្ទរកថាបើកក្នុងកម្មវិធី “កាណាដា និងអាស៊ាន” នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមថ្លែងសន្ទរកថាបើកក្នុងកម្មវិធី “កាណាដា និងអាស៊ាន៖ កសាងស្ពានកាន់តែរឹងមាំ ដើម្បីកំណើនទៅវិញទៅមក” ដើម្បីអបអរការទទួលស្គាល់ជាផ្លូវការនៃក្រុម ប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ជាអង្គភាពពាក់ព័ន្ធអាស៊ាន ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ការទទួល ស្គាល់នេះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ក្នុងការកសាងអនាគតមួយដែលមានវិបុលភាព និងចីរភាពសម្រាប់ទាំងអាស៊ាន និងកាណាដា។
  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផល គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា បានសម្រេចបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដើម្បីប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីចំនួនពីររូបជំនួសតំណាងរាស្រ្តចាស់ ដែលបានសុំលា លែង ក្នុងនោះមាន ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ប្រាក់ សុខុន។
  • ឯកឧត្តម ប៉ែន បូណា៖ ពិធីបុណ្យចូលឆ្នាំថ្មីបង្ហាញពីទំនុកចិត្តនិងភាពកក់ក្តៅយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ បានទទួលការចូលរួមពីប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលប់ដែលគេមិនធ្លាប់មានកាលពីពេលមុន។ ចលនាទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ និងការសប្បាយរីករាយដ៏ឧឡារិកអធិកអធមយ៉ាងក្រៃលែងបែបនេះបានញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រៅពីពលរដ្ឋខ្មែរ ក៏មានដែរភ្ញៀវទេសចរបរទេសរាប់សែននាក់បានចូលរួមសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ពិតណាស់ សុខសន្តិភាព ស្ថិរភាពនយោបាយក៏ដូចជាការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា បូកផ្សំនឹងការរៀបចំបានល្អរបស់រដ្ឋបាលរាជធានីខេត្តនីមួយៗផង គឺជាហេតុផលដ៏សំខាន់ដែលជំរុញឱ្យប្រជាពលរដ្ឋចូលរួមនិងសប្បាយរីករាយយ៉ាងខ្លាំង។ ប៉ុន្តែ មានហេតុផលចម្បងជាងគេបំផុតមួយទៀតដែលគេមិនអាចមើលរំលងបាន នោះគឺទំនុកចិត្តនិងភាពកក់ក្តៅដែលប្រជាពលរដ្ឋខ្មែរទទួលបានជាងពេលណាៗទាំងអស់ពីថ្នាក់ដឹកនាំរបស់ខ្លួន។ នៅម្ខាង កម្ពុជាមាននាយករដ្ឋមន្ត្រីថ្មីវ័យក្មេងដែលពោរពេញដោយថាមពលនិងសមត្ថភាពខ្ពស់ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញយុទ្ធសាស្ត្រដឹកនាំប្រទេសដ៏ជាទីសង្ឃឹម រីឯនៅម្ខាងទៀត កម្ពុជាក៏មានអ្នកនយោបាយជើងចាស់ដែលពោរពេញដោយបទពិសោធ គ្មានគូប្រៀបគឺ សម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកនិងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាពនិងការអភិវឌ្ឍគ្រប់បែបយ៉ាងសម្រាប់កម្ពុជា ហើយដែលទើបតែក្លាយជាប្រធានព្រឹទ្ធសភានីតិកាលទី៥កាលពីពេលថ្មីៗនេះ។ ដូច្នេះ ឆ្នាំ២០២៤នេះ គឺជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិលើកដំបូងក្នុងអាណត្តិដឹកនាំថ្មីរបស់ឥស្សរជននយោបាយទាំងពីរដែលផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។ ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តវេនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរួចទៅហើយដោយទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង ៨២%។ ចំណែកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលគេបានដឹងជាមុនថា សម្តេចតេជោនឹងក្លាយជាប្រធានស្ថានប័ននីតិបញ្ញត្តិកំពូលមួយនេះ គណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងគាំទ្រពីអង្គបោះឆ្នោតរហូតដល់ជិត ៩៥% ដែលជាជោគជ័យដ៏ធំធេងមួយទៀត។ ដូច្នេះ ការចូលរួមសាទរអំណរឆ្នាំថ្មីប្រពៃណីជាតិដ៏សប្បាយរីក រាយនាពេលនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែ […]
  • របបយោធាមីយ៉ាន់ម៉ា ប្រកាសដោះលែងអ្នកទោសជាង ជាង៣ពាន់នាក់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន សារព័ត៌មាន The Irrawaddy បានផ្សាយថា របបយោធាមីយ៉ាន់ម៉ាបានប្រកាសដោះលែងអ្នកទោសចំនួន៣ ៣០៣ នាក់ ដើម្បីប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសនេះ នាថ្ងៃពុធទី ១៧ ខែមេសានេះ។ គេនៅមិនទាន់ដឹងថា តើមានអ្នកទោសនយោបាយប៉ុន្មាននាក់ក្នុងចំណោមអ្នកដែលត្រូវបានលើក លែងទោសនោះទេ។ ចាប់តាំងពីរដ្ឋប្រហារមក របបយោធាបានចាប់មនុស្សយ៉ាងតិចចំនួន២៦.៥០០នាក់ដាក់គុក ក្នុងនោះជាង២០.៣០០នាក់កំពុងជាប់ឃុំ។ សេចក្តីថ្លែងការណ៍បានប្រកាសថា អ្នកទោសដែលនៅសល់នឹងត្រូវកាត់ទោសដាក់ពន្ធនាគារមួយភាគប្រាំមួយ លើកលែងតែអ្នកដែលត្រូវបានកាត់ទោសក្រោមអាវុធ ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ អំពើភេរវកម្ម អំពើពុករលួយ និងច្បាប់គ្រឿងញៀន ដែលជាការចោទប្រកាន់ដែលប្រើញឹកញាប់បំផុតក្នុងការឃុំខ្លួនអ្នក ប្រឆាំងរបបយោធា និងសកម្មជនប្រជាធិបតេយ្យ។នេះបើយោងតាម ៕
  • ទឹកជំនន់ ពន្លិចទីក្រុងឌូបៃ ខណៈប្រទេសអារ៉ាប់រួមទទួលបានភ្លៀងធ្លាក់ពេញមួយឆ្នាំ ក្នុងរយៈពេលប៉ុន្មានម៉ោង ព្យុះផ្គររន្ទះ បានបោកបក់មកលើប្រទេសអារ៉ាប់រួម (UAE) ដោយធ្វើឱ្យមានភ្លៀងធ្លាក់ ស្មើនឹងជាងមួយឆ្នាំកន្លះនៅលើវាលខ្សាច់ នៃទីក្រុងឌូបៃ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយបានជន់លិចផ្លូវហាយវេធំៗ និងអាកាសយានដ្ឋានអន្តរជាតិ។ យោងតាមទិន្នន័យឧតុនិយមដែលប្រមូលបាននៅអាកាសយានដ្ឋានអន្តរជាតិឌូបៃ បានឱ្យដឹងថា ភ្លៀងបានចាប់ ផ្តើមកាលពីល្ងាចថ្ងៃចន្ទ ដោយធ្វើឱ្យដីខ្សាច់ និងផ្លូវនានានៃទីក្រុងឌូបៃមានភ្លៀងធ្លាក់ប្រហែល២០ មីលីម៉ែត្រ។ ខ្យល់ព្យុះបានកាន់តែខ្លាំងនៅម៉ោងប្រហែល ៩ព្រឹក កាលពីថ្ងៃអង្គារ ហើយបានបន្តពេញមួយថ្ងៃ ដោយធ្វើឱ្យមានភ្លៀងធ្លាក់ និងព្រិលធ្លាក់មកលើទីក្រុងដែលគ្របដណ្ដប់។ ក្រុមហ៊ុន Emirates បាននិយាយថា ខ្លួនកំពុងផ្អាកការ check-in សម្រាប់អ្នកដំណើរពីទីក្រុង Dubai International ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ដោយសារតែបញ្ហាប្រឈម នៃប្រតិបត្តិការដែលបណ្តាលមកពីភ្លៀងធ្លាក់ឥតឈប់ឈរ។ សាលារៀននៅទូទាំង ប្រទេសអារ៉ាប់រួម ចំនួនប្រាំពីរ ត្រូវបានបិទហើយរដ្ឋាភិបាលបានបង្កើតការងារពីចម្ងាយ បុគ្គលិករដ្ឋាភិបាលភាគច្រើនធ្វើការពីចម្ងាយ។ អាជ្ញាធរបានបញ្ជូនរថយន្តដឹកប្រេងចេញតាមដងផ្លូវ និងផ្លូវហាយវ៉េ ដើម្បីបូមទឹក ៕ ប្រែសម្រួលដោយ. ម៉ុក ម៉ានិច
  • មនុស្សរាប់រយនាក់ ត្រូវបានជម្លៀសចេញ បន្ទាប់ពីភ្នំភ្លើង រឿង Ruang របស់ឥណ្ឌូនេស៊ីបានផ្ទុះឡើង ហ្សាការតា៖ នៅថ្ងៃទី១៧ ខែមេសា យ៉ាងហោចណាស់មនុស្ស ៨០០ នាក់នៅក្នុងខេត្តស៊ូឡាវេស៊ី ភាគខាងជើង នៃប្រទេសឥណ្ឌូនេស៊ី ត្រូវបានជម្លៀសចេញបន្ទាប់ពីការផ្ទុះភ្នំភ្លើង Ruang ក្នុងតំបន់នេះ។ អស់រយៈពេលជាច្រើនថ្ងៃភ្នំភ្លើង បានបញ្ចេញកម្អែ និងផេះភ្នំភ្លើងទៅលើមេឃ ភ្នំភ្លើងដែលមានទីតាំងនៅលើកោះ Ruang ចម្ងាយប្រហែល១០០ គីឡូម៉ែត្រពីទីរួមខេត្ត Manado បានផ្ទុះច្រើនជាងបីដងចាប់តាំងពីថ្ងៃអង្គារ។ ការផ្ទុះភ្នំភ្លើងត្រូវបានបង្កឡើងដោយការរញ្ជួយដី នៅលើកោះនេះ ដោយភ្នំនេះបានបញ្ចេញផ្សែងដ៏គ្រោះថ្នាក់ និង “ដុំពពកក្តៅ” ដែលមានកម្ពស់រហូតដល់១.៨ គីឡូម៉ែត្រទៅលើមេឃ។ លោក Heruningtyas បាននិយាយថា កោះ Ruang គឺជាជម្រករបស់អ្នកស្រុកប្រហែល៨៣៨ នាក់ ដែលភាគច្រើននៃពួកគេឥឡូវនេះត្រូវបានជម្លៀសទៅកាន់កោះ តាហ្គូឡាំង Tagulandang ដែលនៅជិតបំផុត៕ ប្រែសម្រួលដោយ. ម៉ុក ម៉ានិច
  • បេសកជនអង្គការសហប្រជាជាតិ ជំរុញឱ្យមេដឹកនាំលីប៊ី ផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ ដើម្បីដោះស្រាយវិបត្តិនយោបាយ បេសកជនអង្គការសហប្រជាជាតិមួយរូបកាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់លើភាពបន្ទាន់សម្រាប់មេដឹកនាំលីប៊ី ក្នុងការផ្តល់អាទិភាពដល់តម្រូវការរបស់ប្រទេស លើមហិច្ឆតាផ្ទាល់ខ្លួនចំពេលមានការប្រឈមមុខផ្នែកនយោបាយ។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសលីប៊ី លោក អាប់ឌួលឡាយេ បាតធីលី Abdoulaye Bathily បានសម្តែងការខកចិត្តចំពោះភាពជាប់គាំងនយោបាយ ដែលកំពុងបន្តនៅក្នុងប្រទេសលីប៊ី ដែលជា”ការតស៊ូរឹងរូស ជាមួយការរំពឹងទុកមិនសមហេតុផល និងការព្រងើយកន្តើយ” ។ លោកបានអំពាវនាវឱ្យមានការផ្លាស់ប្តូរការផ្តោតអារម្មណ៍ឆ្ពោះទៅរកដំណោះស្រាយនយោបាយតាមរយៈការសន្ទនា និងការ សម្របសម្រួលដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការមិនអនុញ្ញាតឱ្យ “សេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោតលីប៊ីដែលបានចុះឈ្មោះចំនួន២.៨លាននាក់ ត្រូវបានគ្របដណ្ដប់ដោយផល ប្រយោជន៍តូចចង្អៀតរបស់អ្នកមួយចំនួន”។ លោក Bathily ក៏បានបំភ្លឺផងដែរអំពីស្ថានភាពសេដ្ឋកិច្ច ដែលកាន់តែយ៉ាប់យ៉ឺនរបស់ប្រទេសលីប៊ី ដោយបានព្រមានអំពីវិបត្តិសាច់ប្រាក់ ដែលនឹងបង្កអស្ថិរភាពសេដ្ឋកិច្ច។ ទិដ្ឋភាពសន្តិសុខក្នុងប្រទេសលីប៊ី នៅតែមិនច្បាស់លាស់ ដោយមានការព្រួយបារម្ភជាបន្តអំពីវត្តមានដ៏ច្រើននៃតួអង្គប្រដាប់អាវុធនៅក្នុងទីក្រុងសំខាន់ៗ ដែលបង្កហានិភ័យយ៉ាងសំខាន់ដល់ជនស៊ីវិល៕ ប្រែសម្រួលដោយ. ម៉ុក ម៉ានិច

កម្ពុជា-ទីម័រខាងកើតធ្វើវេទិកាធុរកិច្ចរួមគ្នាពាក់ព័ន្ធនឹងទេសចរណ៍ និងពាណិជ្ជកម្ម


តុលា ២២
០៩:១០:១៣ ព្រឹក ២០២២
  ៣៤៤ Views
កម្ពុជា-ទីម័រខាងកើតបានរៀបចំវេទិកាធុរកិច្ចលើកទីមួយស្ដីពីទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ វេទិកានេះធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វ៉ីតែលភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក Joseé Manuel Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិប តេយ្យទីម័រខាងកើត។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ប្រជាជនពិតជាពេញចិត្តនឹងការរីកចម្រើនគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-ទីម័រខាងកើតលើគ្រប់វិស័យ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើតនឹងជំរុញកិច្ចសហប្រតិបត្តិការទៅកម្រិតបន្ទាប់ទៀត។
ឯកឧត្ដមបានបន្តថា កាលពីម្សិលមិញឯកសារចំនួនពីរច្បាប់ត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ គឺកិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនផ្លូវអាកាស និងអនុស្សរណៈយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ។ ទាំងអស់នេះនឹងបើក ឱកាសបន្ថែមទៀតសម្រាប់ការជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន រួមទាំងវិស័យទេសចរណ៍ផងដែរ។ ក្រៅពីនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីមានកិច្ចផ្លាស់ប្តូរ និងមិត្តភាពនឹងត្រូវបានពង្រឹងបន្ថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដែលកម្ពុជា-ទីម័រខាងកើតតែងតែគាំទ្រគ្នាទៅវិញទៅមក។ ទាក់ទិននឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាសាជាថ្មីម្តងទៀតនូវការគាំទ្រពេញលេញចំពោះការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។
ឯកឧត្ដមបានបន្តទៀតថា វេទិកាថ្ងៃនេះមានការចូលរួមពីវិស័យឯកជន និងគ្រឹះស្ថានសាធារណៈ ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយដែលផ្តោតលើការស្វែងយល់ និងផ្លាស់ប្តូរទស្សនៈសម្រាប់ឱកាសអាជីវកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ វេទិកានេះនឹងបង្ហាញអំពីវិស័យជាច្រើនផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍគម្រោងរួមគ្នាក្នុងប្រធានបទ៖ ទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្ដម ថោង ខុន បានបន្ថែមថា ប្រទេសជាសមាជិកអាស៊ាននឹងផ្តោតជាពិសេសលើការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ និងលើកកម្ពស់ឱកាសស្មើគ្នាក្នុងការលើកកម្ពស់ការងារសម្រាប់សហគមន៍មូលដ្ឋាន ដូចមានចែងក្នុងសេចក្តីប្រកាសភ្នំពេញស្តីពីការប្រែក្លាយទេសចរណ៍អាស៊ាន ដែលត្រូវដាក់ជូនសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នៅឆ្នាំ២០២២។ ផ្នែកទីផ្សារ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានគាំទ្រនិមិត្តសញ្ញាទេសចរណ៍អាស៊ានថ្មី និងស្លាកសញ្ញាកំណត់តំបន់ថាជា «គោលដៅសម្រាប់រាល់ក្តីស្រមៃ»។
ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)