បាត់ដំបង៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បញ្ជួនបុរសម្នាក់និងស្ត្រីម្នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកកមួយថង់ ម៉ូតូមួយគ្រឿង សម្ភារៈពាក់ព័ន្ធមួយចំនួនទៀត កសាងសំណុំរឿងបញ្ជួនទៅតុលា ការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់កាលពីថ្ងៃទី០៧ខែមិនាឆ្នាំ២០២០។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់នេះ បានធ្វើឡើងកាលពីម៉ោង២២និង៣០នាទីយប់ថ្ងៃទី០៥ខែមិនាឆ្នាំ២០២០នៅចំណុចក្រុមទី០៩ភូមិវត្តតាមឹមឃុំអូរដំបង១ ស្រុកសង្កែខេត្តបាត់ដំបង។
លោកសុខ និមលនាយ ការិយាល័យស្ដីទីប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ ដំបង បានឲ្យដឹងថាជនសង្ស័យ២នាក់ដែលចាប់ឃាត់ខ្លួនឈ្មោះយ៉ាន សុខហ៊ួរភេទស្រីអាយុ២១ឆ្នាំរស់នៅភូមិព្រៃទទឹងឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបងនិងឈ្មោះឡយ វិរៈភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិអូរខ្ជាយឃុំវត្តតាមឹមស្រុកសង្កែខេត្តបាត់ដំបង។
ក្នុងប្រតិបត្តការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកកមួយថង់ ម៉ូតូមួយគ្រឿង ទួរស័ព្ទដៃ៣គ្រឿងនិងសម្ភារៈមួយចំនួនទៀតហើយចាប់ឃាត់ខ្លួនកាលពីម៉ោង២២និង៣០នាទីយប់ថ្ងៃទី០៥ខែមិនាឆ្នាំ២០១៩នៅចំណុចក្រុមទី០៩ភូមិវត្តតាមឹមឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបង។
លោកសុខ និមលបានបញ្ជាក់ថាកម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីរនេះហើយចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។
បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់កាលពីថ្ងៃទី០៧ខែមិនាឆ្នាំ២០២០ហើយ៕