ថ្ងៃ ព្រហស្បត៍ ទី១៨ ខែ Apr ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • អនុប្រធានទី១ រដ្ឋសភា៖ កម្ពុជា បង្កើនតម្លៃនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូអន្តរជាតិ សំដៅបង្កើតសុខុមាល ភាពទឹក រដ្ឋសភាកម្ពុជា នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយសន្តិវិធី ដើម្បីបង្កើនតម្លៃនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូអន្តរជាតិ សំដៅបង្កើតសុខុមាលភាពទឹក។ នេះជាការបញ្ជាក់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា សិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា «សិក្ខាសាលា ស្តីពីវិស័យទឹកនៅកម្ពុជា» ក្រោមប្រធានបទ «ការផ្តល់យោបល់អំពីចក្ខុវិស័យទឹកថ្នាក់ជាតិ សម្រាប់និរន្តរភាពនិងវិបុលភាពរួម រវាងកម្ពុជានិងក្រុមប្រឹក្សាទឹកអាស៊ី ក្នុងបរិបទនៃវិបត្តិអាកាសធាតុ» ដែលក្រុមប្រឹក្សាទឹកអាស៊ី (Asia Water Council-AWC) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute-AVI) បានផ្តួចផ្តើម និងសហការរៀបចំនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្តថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមសកល ដែលបង្កឡើងដោយកត្តាសំខាន់ៗដូចជា ការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ ការប្រើប្រាស់ចំហេះប្រេងឥន្ធនៈ ការកើនឡើងនៃចំនួនប្រជាជនពិភពលោក និងការរេចរឹលនៃគម្របព្រៃឈើពិភពលោកជាដើម។ វិបត្តិអាកាសធាតុ បានក្លាយជាប្រធានបទសកល ដែលទាមទារឱ្យមានការចូលរួម ដោះស្រាយរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងប្រទេសតូច […]
  • អគ្គលេខាធិការអាស៊ាន ទទួលជួបជាមួយបណ្ឌិត Rikhi Thakral នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Thakral នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបជាមួយបណ្ឌិត Rikhi Thakral នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Thakral។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណ លោកបណ្ឌិត Rikhi Thakral ដែលបានពង្រីកធុរកិច្ចរបស់គាត់ដល់ស្ទើរតែគ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំង ទីម័រខាងកើត ដែលពិតជាបានចូលរួមចំណែកដល់ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ក៏ដូចជា លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។
  • ឯកឧត្តមបណ្ឌិត អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមថ្លែងសន្ទរកថាបើកក្នុងកម្មវិធី “កាណាដា និងអាស៊ាន” នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមថ្លែងសន្ទរកថាបើកក្នុងកម្មវិធី “កាណាដា និងអាស៊ាន៖ កសាងស្ពានកាន់តែរឹងមាំ ដើម្បីកំណើនទៅវិញទៅមក” ដើម្បីអបអរការទទួលស្គាល់ជាផ្លូវការនៃក្រុម ប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ជាអង្គភាពពាក់ព័ន្ធអាស៊ាន ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ការទទួល ស្គាល់នេះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ក្នុងការកសាងអនាគតមួយដែលមានវិបុលភាព និងចីរភាពសម្រាប់ទាំងអាស៊ាន និងកាណាដា។
  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផល គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា បានសម្រេចបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដើម្បីប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីចំនួនពីររូបជំនួសតំណាងរាស្រ្តចាស់ ដែលបានសុំលា លែង ក្នុងនោះមាន ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ប្រាក់ សុខុន។
  • ឯកឧត្តម ប៉ែន បូណា៖ ពិធីបុណ្យចូលឆ្នាំថ្មីបង្ហាញពីទំនុកចិត្តនិងភាពកក់ក្តៅយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ បានទទួលការចូលរួមពីប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលប់ដែលគេមិនធ្លាប់មានកាលពីពេលមុន។ ចលនាទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ និងការសប្បាយរីករាយដ៏ឧឡារិកអធិកអធមយ៉ាងក្រៃលែងបែបនេះបានញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រៅពីពលរដ្ឋខ្មែរ ក៏មានដែរភ្ញៀវទេសចរបរទេសរាប់សែននាក់បានចូលរួមសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ពិតណាស់ សុខសន្តិភាព ស្ថិរភាពនយោបាយក៏ដូចជាការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា បូកផ្សំនឹងការរៀបចំបានល្អរបស់រដ្ឋបាលរាជធានីខេត្តនីមួយៗផង គឺជាហេតុផលដ៏សំខាន់ដែលជំរុញឱ្យប្រជាពលរដ្ឋចូលរួមនិងសប្បាយរីករាយយ៉ាងខ្លាំង។ ប៉ុន្តែ មានហេតុផលចម្បងជាងគេបំផុតមួយទៀតដែលគេមិនអាចមើលរំលងបាន នោះគឺទំនុកចិត្តនិងភាពកក់ក្តៅដែលប្រជាពលរដ្ឋខ្មែរទទួលបានជាងពេលណាៗទាំងអស់ពីថ្នាក់ដឹកនាំរបស់ខ្លួន។ នៅម្ខាង កម្ពុជាមាននាយករដ្ឋមន្ត្រីថ្មីវ័យក្មេងដែលពោរពេញដោយថាមពលនិងសមត្ថភាពខ្ពស់ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញយុទ្ធសាស្ត្រដឹកនាំប្រទេសដ៏ជាទីសង្ឃឹម រីឯនៅម្ខាងទៀត កម្ពុជាក៏មានអ្នកនយោបាយជើងចាស់ដែលពោរពេញដោយបទពិសោធ គ្មានគូប្រៀបគឺ សម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកនិងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាពនិងការអភិវឌ្ឍគ្រប់បែបយ៉ាងសម្រាប់កម្ពុជា ហើយដែលទើបតែក្លាយជាប្រធានព្រឹទ្ធសភានីតិកាលទី៥កាលពីពេលថ្មីៗនេះ។ ដូច្នេះ ឆ្នាំ២០២៤នេះ គឺជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិលើកដំបូងក្នុងអាណត្តិដឹកនាំថ្មីរបស់ឥស្សរជននយោបាយទាំងពីរដែលផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។ ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តវេនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរួចទៅហើយដោយទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង ៨២%។ ចំណែកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលគេបានដឹងជាមុនថា សម្តេចតេជោនឹងក្លាយជាប្រធានស្ថានប័ននីតិបញ្ញត្តិកំពូលមួយនេះ គណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងគាំទ្រពីអង្គបោះឆ្នោតរហូតដល់ជិត ៩៥% ដែលជាជោគជ័យដ៏ធំធេងមួយទៀត។ ដូច្នេះ ការចូលរួមសាទរអំណរឆ្នាំថ្មីប្រពៃណីជាតិដ៏សប្បាយរីក រាយនាពេលនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែ […]
  • របបយោធាមីយ៉ាន់ម៉ា ប្រកាសដោះលែងអ្នកទោសជាង ជាង៣ពាន់នាក់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន សារព័ត៌មាន The Irrawaddy បានផ្សាយថា របបយោធាមីយ៉ាន់ម៉ាបានប្រកាសដោះលែងអ្នកទោសចំនួន៣ ៣០៣ នាក់ ដើម្បីប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសនេះ នាថ្ងៃពុធទី ១៧ ខែមេសានេះ។ គេនៅមិនទាន់ដឹងថា តើមានអ្នកទោសនយោបាយប៉ុន្មាននាក់ក្នុងចំណោមអ្នកដែលត្រូវបានលើក លែងទោសនោះទេ។ ចាប់តាំងពីរដ្ឋប្រហារមក របបយោធាបានចាប់មនុស្សយ៉ាងតិចចំនួន២៦.៥០០នាក់ដាក់គុក ក្នុងនោះជាង២០.៣០០នាក់កំពុងជាប់ឃុំ។ សេចក្តីថ្លែងការណ៍បានប្រកាសថា អ្នកទោសដែលនៅសល់នឹងត្រូវកាត់ទោសដាក់ពន្ធនាគារមួយភាគប្រាំមួយ លើកលែងតែអ្នកដែលត្រូវបានកាត់ទោសក្រោមអាវុធ ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ អំពើភេរវកម្ម អំពើពុករលួយ និងច្បាប់គ្រឿងញៀន ដែលជាការចោទប្រកាន់ដែលប្រើញឹកញាប់បំផុតក្នុងការឃុំខ្លួនអ្នក ប្រឆាំងរបបយោធា និងសកម្មជនប្រជាធិបតេយ្យ។នេះបើយោងតាម ៕
  • ទឹកជំនន់ ពន្លិចទីក្រុងឌូបៃ ខណៈប្រទេសអារ៉ាប់រួមទទួលបានភ្លៀងធ្លាក់ពេញមួយឆ្នាំ ក្នុងរយៈពេលប៉ុន្មានម៉ោង ព្យុះផ្គររន្ទះ បានបោកបក់មកលើប្រទេសអារ៉ាប់រួម (UAE) ដោយធ្វើឱ្យមានភ្លៀងធ្លាក់ ស្មើនឹងជាងមួយឆ្នាំកន្លះនៅលើវាលខ្សាច់ នៃទីក្រុងឌូបៃ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយបានជន់លិចផ្លូវហាយវេធំៗ និងអាកាសយានដ្ឋានអន្តរជាតិ។ យោងតាមទិន្នន័យឧតុនិយមដែលប្រមូលបាននៅអាកាសយានដ្ឋានអន្តរជាតិឌូបៃ បានឱ្យដឹងថា ភ្លៀងបានចាប់ ផ្តើមកាលពីល្ងាចថ្ងៃចន្ទ ដោយធ្វើឱ្យដីខ្សាច់ និងផ្លូវនានានៃទីក្រុងឌូបៃមានភ្លៀងធ្លាក់ប្រហែល២០ មីលីម៉ែត្រ។ ខ្យល់ព្យុះបានកាន់តែខ្លាំងនៅម៉ោងប្រហែល ៩ព្រឹក កាលពីថ្ងៃអង្គារ ហើយបានបន្តពេញមួយថ្ងៃ ដោយធ្វើឱ្យមានភ្លៀងធ្លាក់ និងព្រិលធ្លាក់មកលើទីក្រុងដែលគ្របដណ្ដប់។ ក្រុមហ៊ុន Emirates បាននិយាយថា ខ្លួនកំពុងផ្អាកការ check-in សម្រាប់អ្នកដំណើរពីទីក្រុង Dubai International ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ដោយសារតែបញ្ហាប្រឈម នៃប្រតិបត្តិការដែលបណ្តាលមកពីភ្លៀងធ្លាក់ឥតឈប់ឈរ។ សាលារៀននៅទូទាំង ប្រទេសអារ៉ាប់រួម ចំនួនប្រាំពីរ ត្រូវបានបិទហើយរដ្ឋាភិបាលបានបង្កើតការងារពីចម្ងាយ បុគ្គលិករដ្ឋាភិបាលភាគច្រើនធ្វើការពីចម្ងាយ។ អាជ្ញាធរបានបញ្ជូនរថយន្តដឹកប្រេងចេញតាមដងផ្លូវ និងផ្លូវហាយវ៉េ ដើម្បីបូមទឹក ៕ ប្រែសម្រួលដោយ. ម៉ុក ម៉ានិច
  • មនុស្សរាប់រយនាក់ ត្រូវបានជម្លៀសចេញ បន្ទាប់ពីភ្នំភ្លើង រឿង Ruang របស់ឥណ្ឌូនេស៊ីបានផ្ទុះឡើង ហ្សាការតា៖ នៅថ្ងៃទី១៧ ខែមេសា យ៉ាងហោចណាស់មនុស្ស ៨០០ នាក់នៅក្នុងខេត្តស៊ូឡាវេស៊ី ភាគខាងជើង នៃប្រទេសឥណ្ឌូនេស៊ី ត្រូវបានជម្លៀសចេញបន្ទាប់ពីការផ្ទុះភ្នំភ្លើង Ruang ក្នុងតំបន់នេះ។ អស់រយៈពេលជាច្រើនថ្ងៃភ្នំភ្លើង បានបញ្ចេញកម្អែ និងផេះភ្នំភ្លើងទៅលើមេឃ ភ្នំភ្លើងដែលមានទីតាំងនៅលើកោះ Ruang ចម្ងាយប្រហែល១០០ គីឡូម៉ែត្រពីទីរួមខេត្ត Manado បានផ្ទុះច្រើនជាងបីដងចាប់តាំងពីថ្ងៃអង្គារ។ ការផ្ទុះភ្នំភ្លើងត្រូវបានបង្កឡើងដោយការរញ្ជួយដី នៅលើកោះនេះ ដោយភ្នំនេះបានបញ្ចេញផ្សែងដ៏គ្រោះថ្នាក់ និង “ដុំពពកក្តៅ” ដែលមានកម្ពស់រហូតដល់១.៨ គីឡូម៉ែត្រទៅលើមេឃ។ លោក Heruningtyas បាននិយាយថា កោះ Ruang គឺជាជម្រករបស់អ្នកស្រុកប្រហែល៨៣៨ នាក់ ដែលភាគច្រើននៃពួកគេឥឡូវនេះត្រូវបានជម្លៀសទៅកាន់កោះ តាហ្គូឡាំង Tagulandang ដែលនៅជិតបំផុត៕ ប្រែសម្រួលដោយ. ម៉ុក ម៉ានិច
  • បេសកជនអង្គការសហប្រជាជាតិ ជំរុញឱ្យមេដឹកនាំលីប៊ី ផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ ដើម្បីដោះស្រាយវិបត្តិនយោបាយ បេសកជនអង្គការសហប្រជាជាតិមួយរូបកាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់លើភាពបន្ទាន់សម្រាប់មេដឹកនាំលីប៊ី ក្នុងការផ្តល់អាទិភាពដល់តម្រូវការរបស់ប្រទេស លើមហិច្ឆតាផ្ទាល់ខ្លួនចំពេលមានការប្រឈមមុខផ្នែកនយោបាយ។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសលីប៊ី លោក អាប់ឌួលឡាយេ បាតធីលី Abdoulaye Bathily បានសម្តែងការខកចិត្តចំពោះភាពជាប់គាំងនយោបាយ ដែលកំពុងបន្តនៅក្នុងប្រទេសលីប៊ី ដែលជា”ការតស៊ូរឹងរូស ជាមួយការរំពឹងទុកមិនសមហេតុផល និងការព្រងើយកន្តើយ” ។ លោកបានអំពាវនាវឱ្យមានការផ្លាស់ប្តូរការផ្តោតអារម្មណ៍ឆ្ពោះទៅរកដំណោះស្រាយនយោបាយតាមរយៈការសន្ទនា និងការ សម្របសម្រួលដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការមិនអនុញ្ញាតឱ្យ “សេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោតលីប៊ីដែលបានចុះឈ្មោះចំនួន២.៨លាននាក់ ត្រូវបានគ្របដណ្ដប់ដោយផល ប្រយោជន៍តូចចង្អៀតរបស់អ្នកមួយចំនួន”។ លោក Bathily ក៏បានបំភ្លឺផងដែរអំពីស្ថានភាពសេដ្ឋកិច្ច ដែលកាន់តែយ៉ាប់យ៉ឺនរបស់ប្រទេសលីប៊ី ដោយបានព្រមានអំពីវិបត្តិសាច់ប្រាក់ ដែលនឹងបង្កអស្ថិរភាពសេដ្ឋកិច្ច។ ទិដ្ឋភាពសន្តិសុខក្នុងប្រទេសលីប៊ី នៅតែមិនច្បាស់លាស់ ដោយមានការព្រួយបារម្ភជាបន្តអំពីវត្តមានដ៏ច្រើននៃតួអង្គប្រដាប់អាវុធនៅក្នុងទីក្រុងសំខាន់ៗ ដែលបង្កហានិភ័យយ៉ាងសំខាន់ដល់ជនស៊ីវិល៕ ប្រែសម្រួលដោយ. ម៉ុក ម៉ានិច
  • អគ្គលេខាធិការអាស៊ានទទួលសាតាំងពីតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រថៃ ប្រចាំអាស៊ាន លោកជំទាវ Phantipha Iamsudha Ekarohit តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រថៃប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាននៅរសៀលថ្ងៃពុធ ទី ១៧ ខែមេសា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអបអរសាទរលោកជំទាវឯកអគ្គរាជទូត និងបានបញ្ជាក់សាជាថ្មី ពីការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវឯកអគ្គរាជទូត និងស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសថៃប្រចាំអាស៊ាន ដើម្បីជួយគាំទ្រដល់កិច្ចការរបស់អាស៊ាន ឆ្ពោះទៅសំរេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសំដែងនូវអំណរគុណចំពោះប្រទេសថៃ សម្រាប់ការចូលរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ជាពិសេសក្នុងនាមជាប្រទេសសម្រប សម្រួលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានទទួលស្គាល់ពីតួនាទីរបស់ប្រទេសថៃ ដែលជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលឧត្តមភាពអាស៊ានមួយចំនួន។ ឯកឧត្តមសង្ឃឹមថា មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) នឹងដំណើរការក្នុងពេលឆាប់ៗខាងមុខ។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃ គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) នៅក្នុងការងាររបស់អាស៊ាន និងបានថ្លែងអំណរគុណប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសថៃ សម្រាប់ការបន្តគាំទ្រដល់ការពង្រឹងលេខាធិការដ្ឋានអាស៊ាន។ លោកជំទាវ Phantipha Iamsudha Ekarohit […]
  • សម្តេចធិបតី ហ៊ុន ម៉ាណែត÷ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង- ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេសផងដែរ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកំសាន្តសប្បាយរបស់បងប្អូន អ៊ំពូមីង តាយាយ ព្រមទាំងបានញ៊ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ ។ សម្តេចធិបតី ក៏សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ និងភ្ញៀវបរទេសទាំងអស់ ដែលបានចូលរួមលេងកំសាន្តប្រកបដោយភាពរីករាយ ព្រមទាំងថែរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ។ កត្តាចម្បងបំផុត គឺម្លប់នៃសុខសន្តិភាព ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាដរាបតរៀងទៅ៕
  • បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា នៅត្រីមាសទី១ ឆ្នាំ ២០២៤ មានការថយចុះប្រមាណ៧៥% ធៀបនឹងការនាំចូល នៅត្រីមាសទី១ ឆ្នាំ២០២៣ យោងតាមនាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានឱ្យដឹងថា ការនាំចូលប្លាស្ទិកឆ្នាំ ២០២៤ សម្រាប់ប្រើប្រាស់ទូទៅ មានក្រុមហ៊ុនចំនួន០១ប៉ុណ្ណោះ ដែលទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ សរុបបរិមាណចំនួន ១២ ៣៣៦, ៣៨ គីឡូក្រាម គិតត្រឹមរយៈពេលត្រីមាសទី១ ឆ្នាំ២០២៤។ ដោយ ឡែក ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្ម ឃើញមានក្រុមហ៊ុនចំនួន០២ ប៉ុណ្ណោះ ទទួលបានការអនុញ្ញាត – ពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្ម សរុបបរិមាណចំនួន ៩ ១៥២, ៤៤ គីឡូក្រាម ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤នេះ។ បើប្រើបធៀប ការនាំចូលថង់ប្លាស្ទិកសម្រាប់ប្រើប្រាស់ទូទៅ នៅក្នុងឆ្នាំ២០២៣ មានក្រុមហ៊ុនចំនួន១៧ បាន ទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅសរុប ចំនួន ១៣១ ៣៥៦,៨៥ គីឡូក្រាម/ឆ្នាំ ហើយក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចូលមានបរិមាណសរុបចំនួន ៤៩ ២៩៧,២៩ គីឡូក្រាម។ ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្ម៖ ក្រុមហ៊ុនចំនួន១៣ ទទួលការអនុញ្ញាត – ពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្មសរុបចំនួន […]
  • បុរីទារក និងកុមារជាតិ ទទួលអំណោយមនុស្សធម៌ជាលើកទី១០ ពីកាកបាទក្រហមកម្ពុជា . អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់អ្នកងាយរងគ្រោះបំផុតនៅតាមបណ្តា អង្គការ- សមាគម-មណ្ឌល ចំនួន ៥ នៅរាជធានីភ្នំពេញ។ សម្រាប់មណ្ឌលទី៥ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយយុវជនកាកបាទក្រហមកម្ពុជា និងសប្បុរស ជន បានចុះសួរសុខទុក្ខ និងផ្តល់អំណោយជាលើកទី១០ (គិតចាប់តាំងពីឆ្នាំ២០១៦) ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារកំព្រា និងគ្រូ-បុគ្គលិក ព្រមទាំងអ្នកស្ម័គ្រចិត្តបរទេសសរុបចំនួន ២៦០នាក់ នៃបុរីទារក […]
  • គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចបានជាង៨០%ហើយ ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តចំនួន៣ រួមមាន ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង ដែលមានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ សម្រេចការសាងសង់បាន ៨៣,៣៦% នៃគម្រោងទាំងមូល គិតត្រឹមដើមខែមេសា ឆ្នាំ២០២៤នេះ។ គម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ បានដំណើរការចាប់ផ្ដើមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយក្នុងនោះដែរ ការងារផ្លូវថ្នល់អនុវត្តបាន ៨០,៥៣% ការងារស្ពានអនុវត្តបាន ៨៦,២៨% ការងារស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់គីឡូម៉ែត្រ ១២៨+ ៩០៥ សម្រេចបាន ៤០% ការងារលូកាត់ទទឹងផ្លូវ ៩៨,១៩% និងការងារលូបណ្តោយផ្លូវ និងជញ្ជាំងការពារជើងទេរ អនុវត្តបាន ៨៧,៦៣%។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ការសាងសង់មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
  • វិនិយោគិនប្រមាណ ៧០ក្រុមហ៊ុនផ្សេងៗគ្នា បានចូលរួមវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ ដែលមានវិនិយោគិប្រមាណ ៧០ក្រុមហ៊ុនផ្សេងៗគ្នាចូលរួម។ កម្មវិធីនេះ ក៏មានការចូលរួមផងដែរពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ វេទិកាធុរកិច្ចនាឱកាសនេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មចិន រួមសហការជាមួយសហភាពសហគ្រិនតំបន់ឈូងសមុទ្រពិសេស ក្វាងទុង-ហុងកុង-ម៉ាកាវ (GBA) ប្រារព្វឡើងក្នុងទីក្រុងភ្នំពេញ ដើម្បីបញ្ជ្រាបផ្សព្វផ្សាយសក្ដានុពលរបស់ប្រទេសកម្ពុជាទៅវិនិយោគិនប្រមាណ ៧០ក្រុមហ៊ុនផ្សេងៗគ្នា លើវិស័យជាច្រើន។ ក្នុងវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាអធិបតី ផ្ដល់សន្ទរកថាគន្លឹះអំពីសក្ដានុពលកម្ពុជាសម្រាប់ការវិនិយោគ និងបើកឱកាសជូនវិនិយោគិនអាចសាកសួរដោយផ្ទាល់នូវសំណួរនានាអំពីការវិនិយោគនៅកម្ពុជាផងដែរ។ នាឱកាសថ្លែងសុន្ទរកថាគន្លឹះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីហេតុផលជាច្រើន ដែលវិនិយោគិនគួរជ្រើសយកកម្ពុជា សម្រាប់ការបណ្ដាក់ទុនរបស់ខ្លួន ដោយផ្ដើមចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធសង្គម, ច្បាប់វិនិយោគដែលមានភាពបើកចំហរជូនវិនិយោគិន, វេទិការដ្ឋាភិបាល និងផ្នែក ឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, ស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរួមមាន អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធ EBA ជាដើម៕

(ពោធិ៍សាត់)៖ កម្លាំងសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងសន្តិសុខខេត្ត កម្លាំងប៉ុស្តិ៍រដ្ឋបាលក្បាលត្រាច និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកក្រគរ


មីនា ២០
១១:០៣:១៥ ព្រឹក ២០២០
  ៨២១ Views

 បានចុះឃាត់រថយន្តមួយគ្រឿង ដែលដឹកខ្មែរឥស្លាម ធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ នៅឯខេត្តត្បូងឃ្មុំ ហើយត្រូវបានគេសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ ដូចគ្នា ដើម្បីបញ្ជូនដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ និងយកសំណាក មកធ្វើតេស្ត ជៀសវាងមានការចម្លងដល់ពលរដ្ឋ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង៤៣នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។


ប្រភពព័ត៌មាន បានឱ្យដឹងថា ការចុះឃាត់រថយន្តដឹកខ្មែរឥស្លាមនេះ គឺធ្វើឡើងបន្ទាប់ពីមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានផ្តល់ព័ត៌មានមក ថាមានបងប្អូនខ្មែរឥស្លាមរស់នៅខេត្តពោធិ៍សាត់ ចំនួន៩នាក់ ជិះរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2M-7052 បើកបរដោយឈ្មោះ យូ សុះ (មិនស្គាល់ទីលំនៅ) បានចេញដំណើរពីខេត្តត្បូងឃ្មុំ វិញត្រឡប់ទៅពោធិ៍សាត់វិញ ខណៈដែលពួកគាត់ទាំងអស់នោះ នៅជិតនឹងអ្នកដែលផ្ទុកមេរោគកូវីដ១៩ នឹងមិនព្រមអនុញ្ញាតឱ្យមន្ត្រីសុខាភិបាល យកសំណាកទៅពិនិត្យ។


ទាក់ទងនឹងករណីនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់ខេត្ត បានបញ្ជាផ្ទាល់ ដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែក និងការិយាល័យ ស្រុកប្រតិបត្តិសំពៅមាស ព្រមទាំងកម្លាំងសមត្ថកិច្ចតាមគោលដៅនីមួយៗ ដោយបានបញ្ជូនជនសង្ស័យ រួមទាំងអ្នកបើកបរទាំង១០នាក់នេះ ឱ្យស្នាក់នៅដាច់ដោយឡែក ក្នុងមណ្ឌលសុខភាពកណ្តៀង រយៈពេល១៤ថ្ងៃ ដើម្បីពិនិត្យតាមដានបន្ត និងយកសំណាក រួមទាំងវត្ថុវិភាគ មកវិទ្យាស្ថានប៉ាស្ទ័រ ធ្វើកោសល្យវិច្ច័យរកមេរោគកូវីដ១៩ (Covid-19)។


យ៉ាងណាក្តី គិតត្រឹមវេលាម៉ោង ៨ និង០៦នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញ ខេត្តពោធិ៍សាត់ នៅមិនទាន់មានករណីជំងឺកូវីដ១៩ នៅឡើយទេ។

ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)