ថ្ងៃ សៅរ៍ ទី១៩ ខែ Apr ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ។ ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារនានាហើយនោះ ក៏មានការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ផងដែរ។ អគារសាលសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋានដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយចាប់ផ្តើមសាងសង់នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
  • ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើនៅក្នុងខែកក្កដាខាងមុខ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យក្រសួងបរិស្ថានរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅមុខទីស្តីការក្រសួងបរិស្ថាន សម្រាប់ការដាក់តាំងបង្ហាញនិងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បន្ថែមថា ការរៀបចំព្រឹត្តិការនេះ ឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់គឺស្អាត បៃតង និងចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០។ […]
  • កម្ពុជា អរគុណសាធារណរដ្ឋកូរ៉េ ចំពោះកិច្ចសហការយ៉ាងល្អលើវិស័យការងារ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងអំណរគុណចំពោះឯកឧត្តម LEE Jaeyoo អគ្គស្នងការនៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍នៃក្រសួងយុត្តិធម៌របស់សាធារណរដ្ឋកូរ៉េដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រយ៉ាងល្អចំពោះវិស័យការងារនៃប្រទេសទាំងពីរប្រកបដោយផ្លែផ្កាសម្រាប់ប្រជាជាតិទាំងសងខាង។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងជំនួបទ្វេភាគីនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចំណងនៃកិច្ចសហការដ៏ល្អរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ២០០៧ដែលបាននិងកំពុងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង ។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈកិច្ចគាំទ្រនៃសហប្រតិបត្តិការដ៏ល្អនេះ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយខេត្ត ក្រុង ស្រុករបស់សាធារណរដ្ឋកូរ៉េចំនួន២៦ផ្សេងគ្នាដែលកំពុងដំណើរការដោយរលូននិងទទួលបានការស្វាគមន៍ពីប្រជាពលរដ្ឋ។ ដោយឡែក ឯកឧត្តមអគ្គស្នងការនៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍របស់កូរ៉េខាងត្បូង បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ បាននិងកំពុងជួយបំពេញតម្រូវការខ្វះខាតក្នុងខ្សែសង្វាក់ផលិតកម្មដែលជាតម្រូវការសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ ប៉ុន្តែទន្ទឹមនឹងនេះ ពលរដ្ឋកម្ពុជាក៏ទទួលបានទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូលដើម្បីកែលម្អជីវភាពគ្រួសារផងដែរ។ តាមរយៈជំនួបនៅថ្ងៃនេះ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អបន្ថែមទៀតដើម្បីជំរុញឱ្យកាន់តែប្រសើរឡើងនៃវិស័យការងារកម្ពុជា និងកូរ៉េ់ក្នុងគោលបំណងពង្រីកឱកាសទីផ្សារការងារសម្រាប់ពលរដ្ឋកម្ពុជា៕
  • ក្រសួងបរិស្ថានគ្រោងបង្កើតរបៀងគោលដៅលំហែរបៃតងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន ក្រសួងបរិស្ថានគាំទ្រ និងសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិនៅក្នុង ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន ឱ្យក្លាយជាពាណិជ្ជករខ្នាតតូច តាមរយៈការបង្កើតជាររបៀងគោលដៅលំហែបៃតង ដែលជម្រើសមុខរបរសមស្រប នៅក្នុងតំបន់ដែលកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិ។ នៅក្នុងឱកាអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តិពីការអភិវឌ្ឍគោលដៅលំហែបៃតង នៅទីស្តីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមាន ប្រសាសន៍ថា របៀងគោលដៅលំហែបៃតង ផ្តោតលើមានការរៀបចំសម្បទាទេសចរណ៍ ដូចជាការសាសង់កន្លែងបោះតង់ស្នាក់នៅតាមរចនាបទខ្មែរ ការរៀបចំផ្លូវ គោលដៅដើរកម្សាន្ត ភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយទៀត ដោយថ្មើជើង ឬអាចជិះកង់កម្សាន្ត ហើយសហគមន៍នីមួយៗ អាចផ្តល់សេវាកម្មទេសចរណ៍ (ការដឹកជញ្ជូន ម្ហូបអាហារ មគ្គុទេសក៏សហគមន៍ ។ល។) ប្លែកពីគ្នា ការកែច្នៃអនុផលព្រៃឈើ បង្កើតការងារនៅមូលដ្ឋាន និងសកម្មភាពសេដ្ឋកិច្ច ដែលមានមេត្រីភាពជាមួយនឹងបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមន្រ្តីជំនាញក្រសួងបរិស្ថាន បានរៀបចំកម្មវិធីចុះសិក្សាស្វែងយល់ព័ត៌មាន ជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍របៀងគោលដៅលំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ប្រពៃណី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់។ សូមបញ្ជាក់ថា អនុលោមតាម«យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ […]
  • ឯកឧត្តម ហេង សួរ ជួបវីដេអូផ្ទាល់ជាមួយពលករខ្មែរ និងបានបញ្ជាក់ពីការណែនាំរបស់សម្តេចធិបតី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។ ឯកឧត្តម បន្ថែមថា “ខ្ញុំពិតជាបានធូរស្បើយក្នុងចិត្តពេលបានជួបនិយាយជាមួយបងប្អូនផ្ទាល់ និងក្រោយពេលពិនិត្យឃើញថាសុវត្ថិភាពរបស់បងប្អូនត្រូវបានធានា។ ពេលនេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបបាននិងកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយបងប្អូនដែលនៅតំបន់ផ្សេងទៀតផងដែរ”។ រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួច ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត បងប្អូននឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីដដែល៕
  • ក្រុមហ៊ុនចិន និងអាល្លឺម៉ង់ បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលកំពុងរីកចម្រើន ក្រុមហ៊ុន Volkswagen Group China ថ្មីៗនេះបានប្រកាសថា ខ្លួននឹងវិនិយោគ ប្រហែល២.៦៧ពាន់លានដុល្លារអាមេរិក ក្នុងការពង្រីកមជ្ឈមណ្ឌលច្នៃប្រឌិតរបស់ខ្លួននៅទីក្រុងហេហ្វៃ រដ្ឋធានីនៃខេត្តអានហ៊ុយ ភាគខាងកើតប្រទេសចិន ដើម្បីបង្កើនល្បឿនរបស់ខ្លួន។ ការវិនិយោគនេះក៏នឹងត្រូវបានប្រើ ដើម្បីពន្លឿនការផលិតរថយន្តអគ្គិសនីឆ្លាតវៃពីរម៉ាក Volkswagen ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍន៍រួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តចិន XPENG។ ការផ្លាស់ប្តូរនេះគឺជាការវិនិយោគដ៏សំខាន់មួយទៀតដោយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ ដែលក្នុងរយៈពេល ៤ទសវត្សរ៍កន្លងមកនេះ បានបង្កើតរោងចក្រចំនួន៣៩នៅក្នុងប្រទេសចិន និងផ្តល់ការងារដល់បុគ្គលជាង ៩០,០០០ នាក់។ យោងតាមវិទ្យាស្ថានអាល្លឺម៉ង់សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ចការវិនិយោគផ្ទាល់ពីអាល្លឺម៉ង់ទៅកាន់ប្រទេសចិនបានឈានដល់ កម្រិតខ្ពស់បំផុត១១.៩ ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២៣ កើនឡើង ៤.៣ ភាគរយបើធៀបនឹងឆ្នាំមុន។ តម្លៃនេះស្មើនឹង ជាង១០ភាគ រយនៃការវិនិយោគក្រៅប្រទេសសរុបរបស់ប្រទេសអាល្លឺម៉ង់ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤។ ខណៈពេលដែលក្រុមហ៊ុនអាល្លឺម៉ង់ពង្រីកការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសចិន សហគ្រាសចិនមួយចំនួន ដែលកំពុងកើនឡើងកំពុងចាប់យកឱកាសថ្មីៗនៅក្នុងប្រទេសអាឡឺម៉ង់ ដោយការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា និងទេពកោសល្យជាមួយដៃគូក្នុងស្រុក៕ ប្រែសម្រួលដោយម៉ុក ម៉ានិច
  • ប្រធានាធិបតីទុយនីស៊ី និងនាយករដ្ឋមន្ត្រីអ៊ីតាលី ពិភាក្សាអំពីអន្តោប្រវេសន៍ខុសច្បាប់ និងកិច្ចសហប្រតិបត្តិការ ទុយនេស៊ី៖ ប្រធានាធិបតីទុយនីស៊ី លោកខៃ សៃយ៉េត កាលពីថ្ងៃពុធ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោកជរចា មេឡូនី Giorgia Meloni ដើម្បីពិភាក្សាអំពីបញ្ហាអន្តោ ប្រវេសន៍ខុសច្បាប់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ក្នុង អំឡុងពេលនៃកិច្ចប្រជុំ លោកសៃយ៉េត បានរំលឹកឡើងវិញនូវការបដិសេធរបស់ទុយនីស៊ីក្នុងការធ្វើជាគោលដៅ ឬចំណុចឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ ដោយអំពាវនាវឱ្យមានវិធីសាស្រ្តរួមគ្នាក្នុងការដោះស្រាយបញ្ហានេះ។ លោកស្រី នាយករដ្ឋមន្ត្រីអ៊ីតាលីបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទុយនីស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហានេះ។ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនបីបន្ទាប់ពីកិច្ចប្រជុំដែលអ៊ីតាលី បានយល់ព្រមផ្តល់ការគាំទ្រដល់គម្រោងថាមពលរបស់ទុយនីស៊ី អាជីវកម្មខ្នាតតូច និងមធ្យម ព្រមទាំងកិច្ចព្រមព្រៀងស្តីពីការអប់រំឧត្តមសិក្សា និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រ។ អាជ្ញាធរទុយនីស៊ីបានស្ទាក់ចាប់ជនចំណាកស្រុកយ៉ាងហោចណាស់ ១២,៧៦៤នាក់ នៅសមុទ្រមេឌីទែរ៉ាណេ ចាប់តាំងពីដើម ឆ្នាំ២០២៤ ដែលភាគច្រើនមកពីបណ្តាប្រទេសអនុតំបន់សាហារ៉ាអាហ្វ្រិក៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • អង្គការសហប្រជាជាតិ ស្នើសុំថវិកា ២.៨ ពាន់លានដុល្លារ ដើម្បីជួយដល់ប្រជាជនប៉ាឡេស្ទីន អង្គការសហប្រជាជាតិ (UN) បានអំពាវនាវរកថវិការចំនួន ២.៨ ពាន់លានដុល្លារដើម្បីផ្តល់ជំនួយទៅឲ្យប្រជាជនប៉ាឡេស្ទីន ដែលកំពុងរស់នៅរងទុក្ខវេទនាប្រមាណ ៣ លាននាក់ ខណៈគ្រោះទុរ្ភិក្សកំពុងកើតមាននៅក្នុងតំបន់ហ្គាហ្សា។ ប្រធានការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់តំបន់ហ្គាហ្សា និងតំបន់ West Bank លោក Andrea De Domenico បានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការដ៏ធំលើការអំពាវនាវរកថវិការនេះគឺដើម្បីស្ដារសេវាកម្មនានានៅហ្គាហ្សា ប៉ុន្តែវាមិនទាន់អាចធ្វើបាន ក្នុងអំឡុងពេលប្រតិបត្តិការយោធានោះទេ ខណៈមន្ទីរពេទ្យ ប្រព័ន្ធទឹក ផ្ទះសម្បែង ផ្លូវថ្នល់ និងសាលារៀន ត្រូវបានបំផ្លាញខ្ចិចខ្ចីស្ទើរគ្មានសល់។ អ៊ីស្រាអែលបានសន្យានឹងបើកច្រកព្រំដែនបន្ថែមទៀតចូលទៅក្នុងតំបន់ហ្គាហ្សា និងបង្កើនលំហូរជំនួយទៅកាន់តំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ខ្លួនបានសម្លាប់បុគ្គលិកជំនួយ ៧ នាក់មកពីអង្គការសប្បុរធម៌ World Central Kitchen ដែលកំពុងដឹកជញ្ជូនអាហារចូលទៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធកាលពីថ្ងៃទី១ ខែមេសា ។យោងតាមអាជ្ញាធររបស់សហគមន៍អន្តរជាតិបានឲ្យដឹងថា ភាពធ្ងន់ធ្ងរនៃវិបត្តិអត់ឃ្លាន ក៏ដូចជាគ្រោះទុរ្ភិក្សនឹងបន្តកើតមាននៅភាគខាងជើងតំបន់ហ្គាហ្សា ស្របពេលដែលប្រជាជន ៧០ ភាគរយកំពុងជួបប្រទះនឹងភាពអត់ឃ្លានស្រាប់ទៅហើយ ស្របពេលរបាយការណ៍ថ្មីៗរបស់ខ្លួនបានព្រមានថា ការកើនឡើងនៃសង្រ្គាមអាចរុញច្រានពាក់កណ្តាលនៃប្រជាជន ២.៣ លាននាក់នៅហ្គាហ្សាទៅរកភាពអត់ឃ្លាន៕
  • អាជ្ញាធរកាហ្សាក់ស្ថាន ជម្លៀសមនុស្ស ជាង១១ម៉ឺននាក់ទៅទីកន្លែងមានសុវត្ថិភាព ក្រោយរងការវាយប្រហារដោយទឹកជំនន់ កាហ្សាក់ស្ថាន៖ ផ្ទះសម្បែង ផ្លូវថ្នល់ និងវាលស្រែជាច្រើន បានទទួលរងការជន់លិចដោយសារតែទឹកជំនន់ ស្ថិតនៅតំបន់ភាគខាងជើងប្រទេសកាហ្សាក់ស្ថាន បង្កឡើងដោយសារតែការបាក់ទំនប់ទឹកកាលពីពេលថ្មីៗនេះ នៅឯទឹកដីរបស់ប្រទេសរុស្ស៊ី។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេះ បានឱ្យដឹងកាលពីថ្ងៃពុធថា មានមនុស្សសរុបប្រមាណ ១១៧,០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈផ្ទះសម្បែងពលរដ្ឋរាប់ពាន់ខ្នងបានរងផលប៉ះពាល់។ មកដល់ពេលនេះស្ថានភាពទឹកជំនន់នៅតាមផ្នែកខ្លះនៅតំបន់ខាងលើបានថមថយបន្តិចទៅវិញ ធ្វើឱ្យពលរដ្ឋប្រហែលជិត២ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់គេហដ្ឋានរបស់ខ្លួនវិញ ស្របពេលអាជ្ញាធរកាហ្សាក់ស្ថាន បានបន្តធើ្វការជម្លៀសពលរដ្ឋនៅតាមតំបន់ផ្សេងៗទៀតដែលកំពុងប្រឈមនឹងការជន់លិច។តំបន់ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ស្ថិតនៅត្រង់ទីប្រជុំជនប៉េត្រូផាវ (Petropavl) ដោយគេឃើញមានផ្ទះសម្បែងពលរដ្ឋជាច្រើនរងការជន់លិចរហូតដល់ដំបូល ហើយខ្លះទៀតបានរសាត់អណ្តែតទៅតាមកម្លាំងទឹកហូរថែមទៀតផង ៕
  • គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល- កោះកុង) សម្រេចបាន ៥២.១២ % ហើយ កោះកុង៖ បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៥២.១២% ហើយ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជាប្រធានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅរដូវប្រាំង ត្រឹមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ត្រូវសម្រេចឱ្យបាន ៦០%។ ឯកឧត្តម សូរ វ៉ិចទ័រ ប្រធានគម្រោង បានបញ្ជាក់ថាពេលនេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ដោយការដ្ឋានកំពុងមមាញឹកខ្លាំង ក្នុងការអ៊ុត AC ជាបន្តបន្ទាប់។ ឯកឧត្តមបន្តថា នៅរដូវវស្សាឆ្នាំ២០២៤ នេះ ក្រុមការងារបានធ្វើការងារ Base Course បានជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់ នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខ។ ទន្ទឹមនឹងវឌ្ឍនភាព គម្រោងនេះក៏ជួបភាពយឺតយ៉ាវខ្លះមកផងដែរ ដែលបណ្តាលមកពីបញ្ហាកូវីដ-១៩ […]
  • អ្នកឧកញ៉ា ទៀ វិចិត្រ រៀបចំអាហារសាមគ្គីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់បុគ្គលិកក្រុមហ៊ុន G.T.V.C Speedboat Cambodia ចំនួន ១៥០ នាក់ ក្រុងព្រះសីហនុ: កាលពីយប់ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤ នៅក្នុងកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីតបូត ខេមបូឌា បានរៀបចំអាហារសាមគ្គីក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់បុគ្គលិកក្រុមហ៊ុនសរុបចំនួន ១៥០ នាក់។កម្មវិធីអាហារសាមគ្គីនេះ មានការចូលរួមជាភ្ញៀវកិត្តិយសដោយ ឯកឧត្តម លោក ជំទាវ ឧកញ៉ា ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តព្រះសីហនុ និងបុគ្គលិកក្រុមហ៊ុនអូប័ររបស់ អ្នកឧកញ៉ា រួមទាំងក្រុមគ្រួសាររបស់បុគ្គលិកទាំងអស់ផងដែរ។ ការរៀបចំកម្មវិធីអាហារសាមគ្គីនេះក៏មានដន្ត្រីរាំលេងកម្សាន្ត និងមានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរមួយចំនួន ដូចជា ល្បែងវាយក្អម ល្បែងដណ្តើមស្លឹកឈើ និងល្បែងរាំដណ្តើមកៅអី។ ការរៀបចំកម្មវិធីអាហារសាមគ្គីនេះគឺដើម្បីចូលរួមក្នុងឱកាសអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផង និងជាឱកាសក្នុងការជួបជុំរវាងថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកគ្រប់រូបផង។ «ការ រៀបចំកម្មវិធីនេះក៏ជាការលើកទឹកចិត្តដល់បុគ្គលិកទាំងអស់របស់ក្រុមហ៊ុនអូប័រល្បឿនលឿនរបស់យើង ដែលយើងទាំង អស់គ្នាបាននិងកំពុងចូលរួមជួយផ្សព្វផ្សាយពីធនធានធម្មជាតិសមុទ្ររបស់យើងដែលជាភាពទាក់ទាញទេសចរណ៍តំបន់សមុទ្ររបស់កម្ពុជា យើងចូលរួមបង្ហាញពីភាពរីកចម្រើនក្នុងសម័យសន្តិភាព និងចូលរួមលើកកម្ពស់គោលដៅទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាយើងផងដែរ»។ គួររំលឹកផងដែរថា នៅក្នុងលម្ហសមុទ្រកម្ពុជា ពិសេសនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ អ្នកឧកញ៉ា ទៀ វិចិត្រ មិនត្រឹមតែត្រូវបានគេស្គាល់ថាជាអគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីតបូត ខេមបូឌា ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ត្រូវបានប្រជាពលរដ្ឋទូទាំងខេត្តទទួលស្គាល់ថាជាអ្នកឧកញ៉ាចិត្តធម៌តាមរយៈសកម្មភាពមនុស្សធម៌របស់អ្នកឧកញ៉ា និងក្រុមគ្រួសាររបស់គាត់។ សកម្មភាពមនុស្សធម៌ដែលលេចធ្លោនៅក្នុងខេត្តព្រះសីហនុ រួមមានការបញ្ជូនអូប័រពេទ្យទៅជួយសង្គ្រោះប្រជាពលរដ្ឋ […]
  • អនុប្រធានទី១ រដ្ឋសភា៖ កម្ពុជា បង្កើនតម្លៃនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូអន្តរជាតិ សំដៅបង្កើតសុខុមាល ភាពទឹក រដ្ឋសភាកម្ពុជា នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយសន្តិវិធី ដើម្បីបង្កើនតម្លៃនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូអន្តរជាតិ សំដៅបង្កើតសុខុមាលភាពទឹក។ នេះជាការបញ្ជាក់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា សិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា «សិក្ខាសាលា ស្តីពីវិស័យទឹកនៅកម្ពុជា» ក្រោមប្រធានបទ «ការផ្តល់យោបល់អំពីចក្ខុវិស័យទឹកថ្នាក់ជាតិ សម្រាប់និរន្តរភាពនិងវិបុលភាពរួម រវាងកម្ពុជានិងក្រុមប្រឹក្សាទឹកអាស៊ី ក្នុងបរិបទនៃវិបត្តិអាកាសធាតុ» ដែលក្រុមប្រឹក្សាទឹកអាស៊ី (Asia Water Council-AWC) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute-AVI) បានផ្តួចផ្តើម និងសហការរៀបចំនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្តថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមសកល ដែលបង្កឡើងដោយកត្តាសំខាន់ៗដូចជា ការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ ការប្រើប្រាស់ចំហេះប្រេងឥន្ធនៈ ការកើនឡើងនៃចំនួនប្រជាជនពិភពលោក និងការរេចរឹលនៃគម្របព្រៃឈើពិភពលោកជាដើម។ វិបត្តិអាកាសធាតុ បានក្លាយជាប្រធានបទសកល ដែលទាមទារឱ្យមានការចូលរួម ដោះស្រាយរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងប្រទេសតូច […]
  • អគ្គលេខាធិការអាស៊ាន ទទួលជួបជាមួយបណ្ឌិត Rikhi Thakral នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Thakral នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបជាមួយបណ្ឌិត Rikhi Thakral នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Thakral។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណ លោកបណ្ឌិត Rikhi Thakral ដែលបានពង្រីកធុរកិច្ចរបស់គាត់ដល់ស្ទើរតែគ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំង ទីម័រខាងកើត ដែលពិតជាបានចូលរួមចំណែកដល់ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ក៏ដូចជា លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។
  • ឯកឧត្តមបណ្ឌិត អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមថ្លែងសន្ទរកថាបើកក្នុងកម្មវិធី “កាណាដា និងអាស៊ាន” នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមថ្លែងសន្ទរកថាបើកក្នុងកម្មវិធី “កាណាដា និងអាស៊ាន៖ កសាងស្ពានកាន់តែរឹងមាំ ដើម្បីកំណើនទៅវិញទៅមក” ដើម្បីអបអរការទទួលស្គាល់ជាផ្លូវការនៃក្រុម ប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ជាអង្គភាពពាក់ព័ន្ធអាស៊ាន ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ការទទួល ស្គាល់នេះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ក្នុងការកសាងអនាគតមួយដែលមានវិបុលភាព និងចីរភាពសម្រាប់ទាំងអាស៊ាន និងកាណាដា។
  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផល គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា បានសម្រេចបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដើម្បីប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីចំនួនពីររូបជំនួសតំណាងរាស្រ្តចាស់ ដែលបានសុំលា លែង ក្នុងនោះមាន ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ប្រាក់ សុខុន។

រាជធានីភ្នំពេញ និង រដ្ឋធានីហាណូយ បន្តជំរុញកិច្ចសហប្រ តិបត្តិការ លើវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងអប់រំ


Apr ២៨
១១:០៤:០៤ ល្ងាច ២០២២
  ៣១២ Views
សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានទទួលស្វាគមន៍វត្តមាន គណៈប្រតិភូជាន់ខ្ពស់ រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ឌិញ ទៀន ហ្ស៊ង សមាជិក ការិយាល័យនយោបាយ នៃគណៈកម្មាធិ ការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ ខណៈដែលប្រតិភូនេះ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
កិច្ចប្រជុំពិភាគ្សាការងារនេះ បង្ហាញអំពីកិច្ចសហប្រតិបត្តិការការងាររវាងទីក្រុងទាំងពីរ ដែលបានចងសម្ព័ន្ធមេត្រីភាពនៃទីក្រុងទាំង២ រយៈពេល ១៨ឆ្នាំកន្លងមក ដែលមានគ្រប់វិស័យ ពិសេសការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌និងអប់រំជាដើម។
ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីស្ថានភាពរបស់រាជធានីភ្នំពេញ ដែលកំពុងតែមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ ដោយឯកឧត្តមបញ្ជាក់ថា នៅភ្នំពេញ មានខណ្ឌចំនួន១៤ សង្កាត់ចំនួន១០៥ មានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន២,២លាននាក់ ។
រាជធានីភ្នំពេញគិតមកដល់ពេលនេះ មានអគារខ្ពស់ៗជាច្រើនអគារ ដែលក្នុងនោះរួមមានអគារចាប់ពី៥ជាន់ដល់៩ជាន់មានចំនួន៧២៦អគារ កំពស់ចាប់ពី១០ជាន់ដល់១៩ជាន់មានចំនួន៤៥២អគារ ចាប់ពី២០ជាន់ដល់ ២៩ជាន់មានចំនួន១២០អគារចាប់ពី៣០ដល់៣៩មានចំនួន៦៥អគារ និងចាប់ពី៤០ជាន់ឡើងទៅមានចំនួន៤០ អគារ។
ចំណែក ឯកឧត្តម ឌិញ ទៀន ហ្ស៊ង បានសម្តែងនូវអំណគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍ពីសំណាក់ គណៈអភិបាលនិងក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះគណៈប្រតិភូជាន់ខ្ពស់ រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឯកឧត្តមបន្តថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ មកពេលនេះ គឺស្របពេលដែលវៀតណាមនិងកម្ពុជាគម្រប់ខួបអនុស្សាវរីយ៍លើកទី៥៥នៃទំនាក់ទំនង់ការទូតជាមួយគ្នា និងស្របពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ។
ឯកឧត្តម ប្រធានប្រតិភូបន្តថា ការស្វាគមន៍យ៉ាងកក់ក្តៅរបស់គណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញចំពោះ គណៈប្រតិភូជាន់ខ្ពស់ រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ គឺពិតជាបង្ហាញអោយឃើញ ពីចំណងមិត្តភាពដ៏យូអង្វែងរបស់កម្ពុជា និងរៀតណាម ដែលជាអ្នកជិតខាងដ៏ល្អ៕
ដោយ៖ សំអាត និងពិសិដ្ឋ
ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)