ថ្ងៃ សុក្រ ទី២៥ ខែ Apr ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • ជនជាប់ចោទចុងក្រោយបង្អស់ ក្នុងករណីសម្លាប់បុរសម្នាក់ ក្នុងឆ្នាំ ២០១៩ នឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្ម សិង្ហបុរី៖ ជនជាប់ចោទចុងក្រោយបង្អស់ ក្នុងករណីសម្លាប់បុរសម្នាក់ក្នុងឆ្នាំ ២០១៩ អំឡុងពេលប្រយុទ្ធគ្នានៅ Orchard Towers លោក Tan Sen Yang ដែលបច្ចុប្បន្នមានអាយុ ៣២ឆ្នាំ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់ មួយជីវិត។ មនុស្ស៧នាក់ រួមទាំង Tan ត្រូវបានចោទប្រកាន់ដំបូងពីបទមនុស្សឃាតដោយចេតនា ជុំវិញការស្លាប់របស់ Satheesh Noel Gobidass អាយុ៣១ ឆ្នាំនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩។ ក្នុងអំឡុងពេលសវនាការ ព្រះរាជអាជ្ញាបានបង្ហាញពីខ្សែវីដេអូពីកាម៉េរ៉ា CCTV បានបង្ហាញថា Tan និងគ្នាគ្នាជាជនជាប់ចោទ កំពុងមានជម្លោះជាមួយអ្នកឧបត្ថម្ភផ្សេងទៀតនៅខាងក្រៅក្លឹប Naughty Girl Club និងមានកាំបិតនៅក្នុងដៃរបស់ Tan។ កាមេរ៉ា CCTV បានចាប់យកការប្រយុទ្ធគ្នាដ៏សាហាវនៅជាន់ ផ្ទាល់ដីនៃផ្សារទំនើប ដោយឃើញលោក Tan បានដាល់លោក Satheesh។ ផ្សារទំនើបនេះកំពុងដំណើរការជួសជុល ហើយហាងកម្សាន្តពេលរាត្រីរបស់ខ្លួនបានឈប់ដំណើរការនៅឆ្នាំ ២០២៣ បន្ទាប់ពីប៉ូលីសបានបញ្ឈប់ការផ្តល់ និងបន្តអាជ្ញាប័ណ្ណរបស់ពួកគេ៕ ប្រែសម្រួលដោយ ម៉ុកម៉ានិច
  • TikTok ប្រកាសបេ្តជ្ញាតតាំង តាមផ្លូវច្បាប់ប្រឆាំង នឹងការហាមឃាត់របស់អាមេរិក នាយកប្រតិបត្តិក្រុមហ៊ុន TikTok បានប្រកាសប្តេជ្ញាតតាំងប្រឆាំងនៅក្នុងតុលាការ ដើម្បីច្រានចោលច្បាប់របស់សហរដ្ឋ អាមេរិក ក្នុងការហាមឃាត់ក្រុមហ៊ុន TikTok។ អាមេរិក បានចោទប្រកាន់ថា បណ្តាញសង្គមមួយនេះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ បណ្តាញផ្សព្វផ្សាយសង្គមដ៏ល្បីល្បាយ TikTok ដែលមានប្រជាជនអាមេរិកប្រើប្រាស់រហូតដល់ទៅ ១៧០លាន នាក់ ភាគច្រើន ជាក្មេងៗ ត្រូវបានហាមប្រាមនៅសហរដ្ឋអាមេរិក ក្រោយការចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោកចូ បៃឌិន។ នៅក្នុងសេចក្តីព្រាងច្បាប់នេះ បានផ្តល់ពេលវេលាឱ្យក្រុមហ៊ុន TikTok រយៈពេលប្រាំបួនខែ ដើម្បីដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ចិន ByteDance ឬត្រូវបានដកចេញពីទីផ្សារអាមេរិក។ លោក Shou Zi Chew ម្ចាស់ក្រុមហ៊ុម TikTok បានហៅទង្វើនេះថា “គួរឱ្យអស់សំណើច ដោយសារតែសេរីភាពនៃការបញ្ចេញមតិនៅលើបណ្តាញសង្គម TikTok បានឆ្លុះបញ្ចាំងពីតម្លៃរបស់អាមេរិកដូចគ្នា ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាសញ្ញានៃសេរីភាព។” លោកក៏បានប្រាប់ទៅកាន់អ្នកប្រើប្រាស់ទាំងអស់ថា “សូមប្រាកដថា យើងនឹងមិនទៅណានោះទេ ហើយយើងនឹងបន្តតស៊ូ ដើម្បីសិទ្ធិរបស់អ្នកនៅក្នុងតុលាការ ព្រោះការពិត និងអត្តភាពគឺនៅលើយើង។” TikTok ដែលជាបណ្តាញផ្សព្វផ្សាយសង្គមដ៏មានប្រជាប្រិយភាព អស់រយៈពេលជាច្រើនឆ្នាំមកនេះ បានស្ថិតនៅក្នុងរង្វង់ដៃរបស់អាជ្ញាធរអាមេរិក ដែលបាននិយាយថា បណ្តាញសង្គមមួយនេះ បានអនុញ្ញាតឱ្យទីក្រុងប៉េកាំង ចាប់យកទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋ […]
  • បេសកជន អ.ស.ប ផ្នែកជំនួយនៅតំបន់ហ្គាហ្សា អំពាវនាវឱ្យអ៊ីស្រាអែលកែលម្អវិធានការបន្ទាន់ ដើម្បីផ្គត់ផ្គង់ជំនួយ មន្ត្រីទទួលបន្ទុកផ្នែកជំនួយ របស់អង្គការសហប្រជាជាតិ (អ.ស.ប) បានជំរុញឱ្យអ៊ីស្រាអែលត្រូវតែមាន “សកម្មភាពបន្ថែម និងវិធានការណ៍ច្បាស់លាស់បន្ទាន់” ដើម្បីអនុញ្ញាតឱ្យជំនួយអាចមានលំហូរជានិរន្តរភាព ទៅកាន់តំបន់ហ្គាហ្សា ដើម្បីបើកលទ្ធភាពឲ្យបុគ្គលិកជំនួយត្រូវការសិទ្ធិចូលផ្គត់ផ្គង់ជំនួយដោយសុវត្ថិភាព និងពេញបរិបូរណ៍សម្រាប់ប្រជាជនចំនួន ២.៣លាននាក់។ អ្នកសម្របសម្រួលផ្នែកមនុស្សធម៌ និងកិច្ចការកសាងតំបន់ហ្គាហ្សាឡើងវិញរបស់ អ.ស.ប លោកស្រី ស៊ីករីដ ខាក (Sigrid Kaag) បានលើកឡើងកាលពីថ្ងៃពុធថា “ជារៀងរាល់ថ្ងៃការបំផ្លិចបំផ្លាញ និងភាពរងទុក្ខលំបាករបស់ប្រជាជនពិតជាមានទំហំធំធេងណាស់” ។ នៅក្នុងរបាយការណ៍គាំទ្រដោយ អ.ស.ប ដែលចេញផ្សាយនៅក្នុងខែមីនា បាននិយាយថា គ្រោះទុរ្ភិក្សធ្ងន់ធ្ងរនៅភាគខាងតំបន់ជើងហ្គាហ្សា ទំនងជានឹងកើតមានឡើងនៅខែឧសភា ហើយអាចរីករាលដាលពាសពេញតំបន់កំពុងមានជម្លោះ នៅខែកក្កដា។ លោកស្រីខាក (Kaag) បានអំពាវនាវឱ្យមានការបង្កើនវិធានការណ៍បន្ទាប់ ដើម្បីកែលម្អគុណភាព បរិមាណ និងការចែកចាយជំនួយ ដើម្បីអាចអនុញ្ញាតឱ្យការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅខាងក្នុងតំបន់ហ្គាហ្សា ប្រកបទៅដោយសុវត្ថិភាព និងគ្មានសកម្មភាពរារាំង ព្រមទាំងត្រៀមលក្ខណៈរៀបចំសម្រាប់ស្តារ និងកសាងតំបន់ឡើងវិញ។ ចាប់តំាងពីអ៊ីស្រាអែល បានបើកប្រតិបត្តិការសងសឹកទៅលើក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាកាលពីដើមខែតុលា ឆ្នាំ២០២៣ រហូតមកទល់នឹងពេលនេះ បានបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនជាង ៣៤,០០០ នាក់ស្លាប់ នេះបើយោងតាមតួលេខចុងក្រោយរបស់មន្ត្រីសុខាភិបាលតំបន់ហ្គាហ្សា ៕
  • ត្រីងៀតខ្មែរចំនួន ៤.៧តោន ជាផ្លូវការលើកដំបូង ត្រូវបាននាំចេញទៅកាន់ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាប បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤.៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS)។នេះបើតាម កញ្ញា អ៊ឹម រចនា អ្នកនាំពាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី ២៥ មេសានេះ ការនាំចេញលើកដំបូងជាលក្ខណៈផ្លូវការ នូវប្រភេទត្រីកែច្នៃចំនួន ៣ប្រភេទ រួមមាន៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម ធ្វើឡើងដោយដឹកតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធត្រជាក់ក្នុងបរិមាណ ៤.៧តោន ដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី។ តាមគម្រោងផលិតផលត្រីកែច្នៃទាំង៣ប្រភេទនោះ នឹងដឹកដល់ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៨ឬ២៩ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តសាធារណៈជនចូលរួមចំណែកក្នុងការបរិច្ចាគឈាមឱ្យក្លាយជាទម្លាប់ដ៏ប្រពៃយូរអង្វែង និងដោយផុលផុស ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានលើកទឹកចិត្តសាធារណៈជនចូលរួមចំណែកក្នុងការបរិច្ចាគឈាមឱ្យក្លាយជាទម្លាប់ដ៏ប្រពៃយូរអង្វែង និងដោយផុលផុស។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងពិធីបរិច្ចាគឈាម លើកទី១០ របស់ថ្នាក់ដឹក នាំ មន្រ្តីរាជការ បុគ្គលិកសុខាភិ បាល នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាមសង្គ្រោះជីវិត” ដែលមានការសហការគាំទ្រដោយ ក្រុមហ៊ុន វ័ន ហ្រេ្វតធើនីធី (វីតាល់) និងចូលរួមសហការរៀបចំដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនាពេលនេះ ជាពិធីដ៏មានគុណតម្លៃជាកុសលផលបុណ្យដ៏ប្រសើរ និងពិតជាកាយវិការមនុស្សធម៌គំរូ គួរឱ្យកោតសរសើរយ៉ាងក្រៃលែង ក្នុងពេលវេលាដែល មន្ត្រី បុគ្គលិករបស់មន្ទីរពេទ្យគ្រប់ឋានានុក្រម កំពុងតែមមាញឹកក្នុងការសង្គ្រោះអាយុជីវិត ថែទាំ និងព្យាបាលអ្នកជំងឺយើង ដោយប្រើអស់កម្លាំងកាយ កម្លាំងចិត្ដ ក្នុងភារកិច្ចរបស់ខ្លួន បន្ថែមពីលើនោះ បានបន្តស្ម័គ្រចិត្ដមកបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតបងប្អូនអ្នកជំងឺ ដោយផ្ទាល់ថែមទៀតផង។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី សូមលើកទឹកចិត្ដបងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះ និងតាមបណ្តាស្ថាប័ន អង្គភាពនានា ដែលបានយល់ច្បាស់អំពីអត្ថន័យនៃការបរិច្ចាគឈាម សូមបន្ដចូលរួមចំណែកក្នុងការបរិច្ចាគឈាមឱ្យក្លាយជាទម្លាប់ដ៏ប្រពៃយូរអង្វែង និងដោយផុលផុសបន្ថែមទៀត។ កិច្ចការដែលទាំងអស់គ្នាកំពុងប្រឹងប្រែងធ្វើគ្រប់សកម្មភាព គឺសុទ្ធតែដើម្បីជាគុណប្រយោជន៍ជូនដល់អ្នកជំងឺយើង ហើយការផ្តល់ឈាម មួយប្លោក គឺមានន័យស្មើនឹងសង្គ្រោះអាយុជីវិតបានមួយនាក់។ […]
  • គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញទៅទស្សនកិច្ចនៅក្រុមហ៊ុន cyberdyne នៃប្រទេសជប៉ុន នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង បានអញ្ជើញទៅទស្សនកិច្ចនៅសាជីវកម្មអន្តរជាតិ Cyberdyne ដែលបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីគាំទ្រដល់ប្រជាជនវ័យចំណាស់នៅក្នុងសង្គមជប៉ុន និងប្រជាជននៅលើពិភពលោក។ លោកសាស្ត្រាចារ្យ យ៉ូស៊ីយុគិ សាន់កៃ Yoshiyuki Sankai ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម Cyberdyne បានជម្រាបជូនគណៈប្រតិភូអំអំពីប្រវត្តិនៃការករកើតបច្ចេកវិទ្យាថ្មីរបស់សាជិវកម្មនេះ ដែលបច្ចុប្បន្នគឺឈានដល់ បច្ចេកវិទ្យា5.0 ដែលត្រូវការគិតគូរទៅលើក្រុមមនុស្សវ័យចំណាស់ដោយប្រើបច្ចេកវិទ្យា AI។ Cyberdyne កំពុងធ្វើការលើកកម្ពស់អាជីវកម្មរបស់ខ្លួនដើម្បីបង្កើតអនាគតដ៏ល្អមួយ តាមរយៈការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត និងការដឹកជញ្ជូនប្រព័ន្ធ Cybernics ប្រកបដោយភាពច្នៃប្រឌិត ដោយផ្តោតទៅលើឱសថ និងសុខុមាលភាព ជីវិតនិងកន្លែងធ្វើការ ដោយប្រើប្រាស់បច្ចេកបច្ខេកវិទ្យាថ្មីថ្មី “Cybernics” ដោយរួមបញ្ចូលគ្នារវាងមនុស្ស មនុស្សយន្ត AI និងប្រព័ន្ធព័ត៌មាន។ Cybernics ជាផលិតផល AI-Robot កម្រិតខ្ពស់សម្រាប់ការថែទាំសុខភាព ធ្វើឱ្យប្រសើរឡើងនូវកម្លាំងពលកម្មដែលមានវ័យចំណាស់របស់យើង និងឆ្លើយតបទៅនឹងកម្លាំងការងារដែលធ្លាក់ចុះ។ តាមរយៈបច្ចេកវិទ្យានេះ ប្រព័ន្ធសរសៃប្រសាទរបស់មនុស្ស ប្រព័ន្ធសរីរវិទ្យា និងប្រព័ន្ធបរិស្ថានត្រូវបានភ្ជាប់ជាមួយកុំព្យូទ័រទំនើប ហើយទិន្នន័យដ៏ធំរបស់មនុស្ស និងវត្ថុត្រូវបានប្រមូលផ្តុំ វិភាគ និងដំណើរការ […]
  • សម្តេចតេជោ នឹងចូលរួមដឹកនាំការប្រកួតជាមួយ គ្រូបង្វឹកផ្លូវការ នៅស្តាតអូឡាំពិក ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើ ជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars)ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។ ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។ អ្វីដែលជាកិច្ចការបន្ទាន់គឺការរៀបចំការប្រកួតល្ងាច ថ្ងៃ១ ឧសភា ២០២៤ ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិកក្រោមមូលបទ(រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន) និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ សម្តេចតេជោ បញ្ជាក់ថា “ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយ គ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនា ល្ងាចថ្ងៃ១ ឧសភា ២០២៤ ដោយចាប់ផ្តើមនូវទម្រង់លេងរបស់ខ្ញំគឺ3.4.3។ សូមចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៍និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្តេចតេជោ បានអំពាវនាវសប្បុរសជនចូលរួមជួយថវិកា សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ ព្យាបាលដល់កុមារកម្ពុជា។ សម្រាប់ខ្ញុំនិងភរិយានឹងចូលរួមចំនួន ២០០លានរៀល។ ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈខ្ញុំសូមទាក់ទងទៅលោកសៀង ទៀង ដែលមានលេខទូរសព្វ័០១២ ៩៦១៩៧១៕
  • រដ្ឋសភាប្រកាសសុពលភាព តំណាងរាស្រ្ត២រូប ជំនួសសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាក់ សុខុន សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ។ សម័យប្រជុំរដ្ឋសភានាឱកាសនេះមានរបៀបវារៈតែមួយគត់គឺការប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី មណ្ឌលខេត្តកណ្តាលចំនួនពីររូបមាន ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ជំនួស សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាក់ សុខុន ដែលបានសូមលាលែងទៅកាន់តួនាទីថ្មី។ ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ត្រូវធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវំាងមុនចូលកាន់តួនាទីជាតំណាងរាស្រ្ត ៕
  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម និងការគោរពគ្នាទៅវិញទៅមក ក្រោមបរិយាកាសដ៏សែនរីករាយ និងស្និទ្ធស្នាល នៅនិវេសនដ្ឋាននៃស្ថានទូតជប៉ុនប្រចាំកម្ពុជា នារាត្រីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបសំណេះសំណាល និងពិសារអាហារពេលល្ងាច តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចរដ្ឋសភាធិបតី និងឯកអគ្គរាជទូតជប៉ុន បានយកឱកាសនេះពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាជុំវិញវិស័យនយោបាយ ការចូលរួមរបស់ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេច នយោបាយ អបរំ កិច្ចការព័ត៌មាន ពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងបញ្ហាស្ថានភាពភូមិសាស្ត្រនយោបាយទាំងក្នុងតំបន់ និងសកលលោក។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និតជាមួយគ្នាជាយូរ មកហើយ។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យ ព្រះបាទនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងព្រះចៅអធិរាជជប៉ុន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជប៉ុនគ្រប់រូប រហូតដល់ពេលបច្ចុប្បន្ន។ ជាមួយនឹងទំនាក់ទំនងដ៏ល្អនេះ ភាគីទាំងពីរ បានរំលឹកឡើងវិញនូវដំណើរទៅកាន់ប្រទេសជប៉ុនរបស់ សម្តេចតេជោ […]
  • សាច់ក្របីបង្កកប្រមាណ ៣.៥តោន ត្រូវបានមន្រ្តីជំនាញត្រួត ពិនិត្យឃើញ និងដុតកម្ទេចចោល សាខា ក.ប.ប. ខេត្តព្រៃវែង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដោយទទួលបានការស្នើសុំកិច្ចសហការពីអគ្គនាយកដ្ឋានគយ និងរដ្ឋករ បានចុះត្រួតពិនិត្យបឋមលើទំនិញ សាច់ក្របីបង្កក ចំនួន ៣ ៥០០គីឡូក្រាម ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (គយចល័ត) ឃាត់ស្ទាក់ចាប់ បាននៅតំបន់២ នៅក្នុងភូមិសាស្ត្រស្រុកបាភ្នំ ខេត្តព្រៃវែង ដោយឈ្មួញលួចនាំចូលបង្កប់ជាមួយទំនិញផ្សេង ដឹកតាមរថយន្តស៊ាំយ៉ុង។ មន្ត្រីជំនាញ ក.ប.ប. បានធ្វើការត្រួតពិនិត្យ និងបានរកឃើញថា ទំនិញសាច់ក្របីបង្កកទាំងនោះ ត្រូវបានឈ្មួញទុច្ចរិត (បុគ្គលប្រព្រឹត្តិអំពើមិនសុចរិតក្នុងធុរកិច្ច) លួចបន្លំនាំចូលដោយបង្កប់ជាមួយទំនិញថង់ប្លាស្ទិចដឹកតាមរថយន្តស៊ាំយ៉ុង ចំនួន៣ គ្រឿង។ សាច់ក្របីបង្កកមានប្រភពមកពីប្រទេសឥណ្ឌា ដោយពុំមានវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រទេសនាំចេញ ការវេចខ្ចប់និងដឹកជញ្ជូនពុំបានត្រឹមត្រូវ និងការរក្សាទុកពុំត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស (កម្រិតសីតុណ្ហភាពពុំត្រឹមត្រូវ) នាំឱ្យសាច់ប្រែប្រួលបាត់បង់គុណភាព យោងតាមលទ្ធផលនៃការត្រួតពិនិត្យនេះ និងដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង មន្ត្រីជំនាញទាំង២ស្ថាប័នបានសម្រេចជាឯកឆន្ទ ដុតកម្ទេចចោលនូវសាច់ក្របីបង្កកទាំង១៧៥ កេស ទម្ងន់ ៣ ៥០០គីឡូក្រាមនោះ ដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជាយថាហេតុ៕
  • ប្រទេសចិន នឹងបាញ់បង្ហោះយានអវកាស សេនចូវ-១៨ (Shenzhou-18) នៅថ្ងៃទី២៥ ខែមេសា (ស៊ីនហួ) – យានអវកាស Shenzhou-18 គ្រោងនឹងបាញ់ បង្ហោះនៅម៉ោង៨:៥៩ យប់ ថ្ងៃព្រហស្បតិ៍ ម៉ោងនៅទីក្រុងប៉េកាំង ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយ រណប ជាក័នJiuquan នៅភាគពាយព្យប្រទេសចិន ។យានអវកាសនេះនឹងដឹកអវកាសយានិកបីនាក់គឺ លោក យី កួងហ្វូ (Ye Guangfu) លោកលី កុងLi Cong និងលី ក្វាងស៊ូ Li Guangsu ដើម្បីបំពេញ បេសកកម្មហោះហើរអវកាស Shenzhou-18 ហើយ លោកយីគឺYe នឹងក្លាយជាមេបញ្ជាការ។ យាន Shenzhou-18 គឺជាបេសកកម្មហោះហើរលើកទី៣២ នៃកម្មវិធីយានអវកាសរបស់ប្រទេសចិន និងជាបេសកកម្មមនុស្សទីបី ក្នុងកំឡុងកម្មវិធី និងដំណាក់ កាលអភិវឌ្ឍន៍ស្ថានីយអវកាសរបស់ប្រទេសចិន។ នាវិក Shenzhou-18 ស្ថិតក្នុងស្ថានភាពល្អ ខណៈពេលដែលគ្រឿងបរិក្ខារប្រព័ន្ធដីស្ថិតនៅក្នុងប្រតិបត្តិការប្រកបដោយស្ថិរភាព។ ការបាញ់បង្ហោះនឹងប្រើប្រាស់រ៉ុក្កែត Long March-2F ដែលនឹងបំពេញដោយកម្លាំងជំរុញក្នុងពេលឆាប់ៗនេះ។ នាវិក Shenzhou-17 គ្រោងនឹងត្រឡប់ទៅកន្លែងចុះចត Dongfeng នៅថ្ងៃទី៣០ ខែមេសា បន្ទាប់ពីបានបញ្ចប់ការប្រគល់ការងារនៅក្នុងគន្លងទៅឱ្យនាវិក […]
  • ប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla ធ្លាក់ចុះរហូតដល់ ៥៥% ក្រុមហ៊ុនTesla បានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ ចំណេញ៥៥ ភាគរយចំពេលមានការប្រកួតប្រជែងដ៏ខ្លាំងក្លា នៅក្នុងទីផ្សាររថយន្តអគ្គិសនី ប៉ុន្តែភាគហ៊ុនបានប្រមូលផ្តុំគ្នាលើផែនការ ដើម្បីពន្លឿនការផលិតម៉ូដែលដែលមានតម្លៃសមរម្យជាងមុន។ ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុង អូស្ទីន រដ្ឋ Texas កាលពីថ្ងៃអង្គារបានរាយការណ៍ពីប្រាក់ចំណេញចំនួន $១.១ពាន់លានដុល្លាក្នុងត្រីមាសទី១ ធ្លាក់ចុះពី $២.៥១ពាន់លានដុល្លារកាលពីឆ្នាំមុន។ ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង១១ ភាគរយ បន្ទាប់ពីនាយកប្រតិបត្តិ Elon Musk បាននិយាយថា ការផលិតរថយន្តថ្មីដែលមានតម្លៃសមរម្យនឹងចាប់ផ្តើមនៅក្នុងឆមាសទីពីរនៃឆ្នាំក្រោយ”។ លោក Musk មិនបានបញ្ជាក់លម្អិតអំពីរថយន្តថ្មីនេះទេ ដោយនិយាយថា ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានបញ្ចេញ នៅខែសីហា។ លោកបាននិយាយថា Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេទីពីរ បន្ទាប់ពីក្រុមហ៊ុន BYD របស់ប្រទេសចិន។ ដើម្បីផ្គត់ផ្គង់ការរំខានដល់ខ្សែសង្វាក់ ដែលបណ្តាលមកពីការវាយប្រហាររបស់ Houthi លើការដឹកជញ្ជូននៅសមុទ្រក្រហម និងការវាយប្រហារដោយភ្លើងឆេះដោយសកម្មជនបរិស្ថាន នៅឯរោងចក្រផលិតនៅប្រទេសអាល្លឺម៉ង់។ ការចែកចាយយានយន្តបានធ្លាក់ចុះ៨.៥ ភាគរយនៅក្នុងត្រីមាសទីមួយ ហើយភាគហ៊ុនរបស់ក្រុមហ៊ុនបានបាត់បង់ជិតពាក់កណ្តាលតម្លៃរបស់ពួកគេចាប់តាំងពីខែកក្កដាឆ្នាំមុន៕ ប្រែសម្រួលដោយម៉ុកម៉ានិច
  • កញ្ចប់ជំនួយយោធាថ្មី ១ពាន់លានដុល្លាររបស់អាមេរិកគ្រោងបញ្ជូនដល់អ៊ុយក្រែន មន្ទីរបញ្ចកោណ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនកញ្ចប់ជំនួយយោធាថ្មីចំនួន ១ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន គ្រាដែលព្រឹទ្ធសភាកំពុងពន្លឿនច្បាប់ថវិកា ដើម្បីផ្តល់ជំនួយជាសព្វាវុធដល់រដ្ឋាភិបាលទីក្រុងគៀវ ដែលកំពុងត្រូវការជំនួយជា បន្ទាន់ ដើម្បីទប់ទល់ទៅនឹងការឈ្លានពានរបស់រុស្ស៊ី។ គួរកត់សម្គាល់ថា កញ្ចប់ជំនួយនេះ បានជាប់គាំងនៅក្នុងសភា ដោយបង្ខំឲ្យប្រធានសភាលោក Mike Johnson រួមគ្នាបង្កើតសម្ព័ន្ធទ្វេភាគី ដើម្បីអនុម័តច្បាប់នេះ។ កញ្ចប់ជំនួយបរទេសចំនួន ៩៥ ពាន់លានដុល្លារ រួមទាំងរាប់ពាន់លានសម្រាប់អ៊ីស្រាអែល និងតៃវ៉ាន់ បានឆ្លងកាត់សភារួចហើយកាលពីថ្ងៃសៅរ៍ ហើយព្រឹទ្ធសភាក៏បានអនុម័តផងដែរកាលពីថ្ងៃអង្គារ ខណៈរង់ចាំលោកប្រធានាធិបតី Joe Biden ចុះ ហត្ថលេខានៅថ្ងៃពុធនេះ។ កញ្ចប់នេះមានគ្រាប់រំសេវជាច្រើន រួមទាំងប្រព័ន្ធខែលការពារដែនអាកាស កាំភ្លើងធំ ក៏ដូចជារថពាសដែក និងអាវុធផ្សេងៗទៀតដែលសុទ្ធសឹងតែជារបស់ដែលកងកម្លាំងអ៊ុយក្រែន ខណៈមន្ត្រីអាមេរិកបាននិយាយថា សព្វាវុធមួយចំនួននឹងត្រូវបានបញ្ជូនយ៉ាងលឿនទៅ កាន់សមរភូមិក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ការ បញ្ចូនសព្វាវុធរបស់អាមេរិកក៏កើតមានឡើង បន្ទាប់ ពីការប្រកាសដោយចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារដោយសន្យាផ្តល់ប្រាក់បន្ថែមចំនួន ៦២០លានដុល្លារដែលជាកញ្ចប់ផ្គត់ផ្គង់យោធាថ្មីសម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ និងគ្រាប់រំសេវចំនួន ៤ លានគ្រាប់ផងដែរ ៕
  • សាលារដ្ឋចំនួន ៧,០០០ នៅហ្វីលីពីន អនុញ្ញាតឱ្យសិស្សរៀនតាមអនឡាញ ដោយសារកម្តៅខ្លាំងពេក ហ្វីលីពីន៖ ប្រទេសហ្វីលីពីន បានបង្ខំឱ្យផ្អាកថ្នាក់រៀនផ្ទាល់នៅសាលារៀន និងជំនួសមកវិញដោយថ្នាក់រៀនអនឡាញ ដោយសារកម្តៅក្តៅខ្លាំងមិនធ្លាប់មានក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ គេក៏មានក្តីព្រួយបារម្ភចំពោះបញ្ហាអាកាសធាតុកាន់តែអាក្រក់ទៅៗនៅឆ្នាំបន្តបន្ទាប់ ដោយអាចប៉ះពាល់កាន់តែខ្លាំងដល់ការអប់រំ ។ កាលពីសប្តាហ៍មុន សិស្សសាលានៅឯសាលារដ្ឋចំនួន ៧,០០០ សាលានៅហ្វីលីពីន ត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះវិញ ដោយសារតែអាកាសធាតុក្តៅខុសពីធម្មតានៅតាមតំបន់ជាច្រើនដែលភ្នាក់ងារព្យាករណ៍ឧតុនិយមបានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលនៃបាតុភូតអាកាសធាតុអ៊ែលនីណូ (El Nino)។ គ្រូបង្រៀន និងសហជីព លើកឡើងថា ដោយសារតែសាលារដ្ឋភាគច្រើននៅក្នុងប្រទេសដែលមានប្រជាជន ១១៥ លាននាក់ មានបំពាក់ឧបករណ៍មិនទំនើបគ្រប់គ្រាន់ដើម្បីទប់ទល់នឹងកំណើនសីតុណ្ហភាព និងបម្រែបម្រួលអាកាសធាតុផ្សេងៗទៀត ដូចនេះ រៀនតាមអនឡាញក្លាយជាជម្រើសមួយដែលមានសុវត្ថិភាពបំផុតក្នុងអំឡុងរលកកម្តៅខ្លាំងបែបនេះ ៕
  • ៥ថ្ងៃ ក្រោយចូលឆ្នាំថ្មី មន្ត្រីផ្ដល់អត្តសញ្ញាណបណ្ណជាង៨ពាន់សន្លឹកទៀត ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទូទាំងប្រទេស ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការឈប់សម្រាកអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ច ផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ក្នុងនោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ៨ ៨៧២សន្លឹក បានបន្តផ្ដល់ជូនប្រជាពលរដ្ឋ នារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា នាថ្ងៃទី១៧ ខែមេសា ដែលជាថ្ងៃចូលបម្រើការងារដំបូងក្រោយចូលឆ្នាំថ្មី មន្ត្រីជំនាញបានផ្តល់អត្តសញ្ញាណបណ្ណចំនួន ២ ៥១៨សន្លឹក ថ្ងៃទី១៨ ផ្ដល់បានចំនួន៩៩៨សន្លឹក ថ្ងៃទី១៩ ផ្ដល់បានចំនួន១ ៤១៩សន្លឹក ថ្ងៃទី២០ ផ្ដល់បានចំនួន២ ៣២០សន្លឹក និងនៅថ្ងៃទី២១ ខែមេសា ផ្តល់បាន ចំនួនសរុប១ ៦១៧សន្លឹក។ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាបណ្ណសម្រាប់សម្គាល់អត្តសញ្ញាណសញ្ជាតិខ្មែរលើបុគ្គលម្នាក់ៗមានសញ្ជាតិជាខ្មែរ។ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានសារៈសំខាន់ ឬសារៈប្រយោជន៍ ដើម្បីប្រជាជនយកទៅប្រើប្រាស់បំពេញសំណុំឯកសារផ្សេងៗ តាមផ្លូវច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងពីភេទមានអាយុពី១៥ឆ្នាំឡើង អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬនៅស្ថានីយ៍ចល័ត […]

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ការរៀបអាពាហ៏ ពិពាហ៏ បើអាចពន្យាពេល រឺផ្អាកសិន ជារឿងល្អ


ឧសភា ១១
០២:០៥:១១ ល្ងាច ២០២០
  ៨៩៥ Views

លោកជំទាវ ឱ វណ្ណាឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងសន្និសីទកាសែតព្រឹកនេះថា ស្ថានភាពកូវីដ១៩កំពុងស្ថិតនៅដំណាក់កាលផុយស្រួលនៅឡើយ ដូច្នោះការពន្យាពេល រឺផ្អាកពិធីមង្គលការបណ្តោះអាសន្នសិន ជារឿងល្អក្នុងដំណាក់កាលនេះ។ តែបើមិនអាចខកខានទេ ម្ចាស់ដើមការត្រូវយកចិត្តទុកខ្ពស់បំផុតដូចជាការរក្សាគម្លាត ពាក់ម៉ាស់ ការរក្សាអនាម័យ និងឧបករណ៏ត្រួតពិនិត្យកំដៅឲ្យបានត្រឹមត្រូវ។

ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)