ថ្ងៃ ពុធ ទី២០ ខែ មករា ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • ឥណ្ឌាបង្ហាញគម្រោងជំនួយ និងវិនិយោគជាច្រើននៅកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត ដែលទើបតែងតាំងថ្មី នៃសាធារណរដ្ឋឥណ្ឌា ប្រចំានៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីគម្រោងជំនួយ និងការវិយោគជាច្រើន របស់ប្រទេសឥណ្ឌាមកកម្ពុជា។ លោកជំទាវ បានប្តេជ្ញាចិត្តនៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិ បត្តិការជាប្រពៃណី ដែលមានតំាងពីយូរលុងណាស់មកហើយ រវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀតទំាងនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ នៅក្នុងជំនួបសវនាការ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២ ១នេះ លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានលើកឡើងថា ឥណ្ឌាមានគម្រោងចូលរួមជួយជួសជុលអភិរក្សប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ចូលរួមជំរុញលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនៅជនបទ និងជួយដល់វិស័យសុខាភិបាល ការប្រយុទ្ធប្រឆាំងជំងឺ គ្រុនចាញ់ និងការកសាងសមត្ថភាពសមាជិកសមាជិកាសភានិងមន្រ្តីរាជការ ជាដើម។ លោកជំទាវបានប្តេជ្ញាថា នឹងខិតខំជំរុញដល់អ្នកវិនិយោគិនពីប្រទេសឥណ្ឌា មកបណ្ដាក់ទុននៅកម្ពុជា ក្នុងវិស័យសុខា ភិបាល ជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ។ លោកជំទាវឯកអគ្គរដ្ឋទូតបានជម្រាប សម្តេចដែរថា […]
  • ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋ មន្ត្រីការបរទេសអាស៊ាន នៅព្រឹកថ្ងៃទី២១ ខែ មករា តាមប្រព័ន្ឋវីដេអូ តបតាមការអញ្ជើញ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងរៀបចំ ឡើង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ឋវីដេអូ។ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិនិត្យមើលការអនុវត្តផែនការការងារនានាដែលសម្រេចដោយថ្នាក់ដឹក នាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើទី៣៧ ស្ដីពីការពិនិត្យមើលឡើងវិញនូវផែនការលំអិតរបស់អាស៊ាន វិធីនិងមធ្យោ បាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាន ដោយផ្អែកលើបរិបទសកលលោកនាពេលបច្ចុប្ប ន្ន និងជំងឺរាតត្បាតជាសកលកូវីដ-១៩ និងកំណត់ទិសដៅចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាផងដែរ អំពីផែនការស្តារសេដ្ឋកិច្ចអាស៊ាន ក្រោយពីជំងឺកូវីដ-១៩ ព្រមទាំងការប្រា ស្រ័យទាក់ទងជាមួយនឹងសហគមន៍ពិភពលោក។ ប្រទេសប៊្រុយណេដារ៉ូសាឡឹម នឹងដឹកនាំដំណើរការអាស៊ាននាឆ្នាំនេះ ក្រោមមូលបទ«យើង​យកចិត្តទុកដាក់ យើងត្រៀម លក្ខណៈ យើងរីកចំរើន» ជាមួយនឹងចំណុចអាទិភាពគន្លឹះចំនួនបី ដែលផ្តោតជាសំខាន់ទៅលើ ១) ប្រកាន់ខ្ជាប់នូវវប្បធម៌យកចិត្តទុកដាក់របស់អាស៊ាន ២) ត្រៀមលក្ខណៈ និងសម្របខ្លួនសម្រាប់ពេលអនាគត និង ៣) បង្កើតឱកាសសម្រាប់កាលានុវត្តភាពរបស់ប្រជាជនអាស៊ាន៕ […]
  • រថយន្តក្រទ្បុកស៊ីម៉ង់ត៍បុកនិងកិនម៉ូតូមួយគ្រឿងបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ ភ្នំពេញ ៖ រថយន្តក្រទ្បុកស៊ីម៉ង់ត៍មួយគ្រឿងបានបុក និងកិនម៉ូតូបណ្តោលអោយស្រ្តីរងរបួសធ្ងន់ត្រូវបានបងប្អូនបញ្ចូនទៅកាន់មន្ទីរពេទ្យ ហេតុការណ៍នេះបានកើតទ្បើងនៅវេលាម៉ោង៦និង៥០នាទីព្រឹក នៅថ្ងែទី២០ ខែមករា ឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពពត៍មានពីកន្លែងហេតុកើតបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តក្រទ្បុកសីុម៉ង់មួយគ្រឿងម៉ាកហីុណូ ពណ៍ក្រហម ពាក់ស្លាកលេខ5A-1632 បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ជិតមុខការ៉ាសំាងបានបុកម៉ូតូមួយគ្រឿងម៉ាកសេ125ស៊េរី020 ពណ៍ខ្មៅ ពាក់ស្លាកលេខតាកែវ1V-8597 បើកបរក្នុងទិសដៅស្របគ្នាមកដល់ចំណុចកើតហេតុណ៍ក៍បានបុកនិងកិនម៉ូតូបណ្តោលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់ត្រូវបានបងប្អូនបញ្ចូនទៅកាន់មន្ទីរពេទ្យុំ ក្រោយពេលកើតហេតុក៍ឃើញសមត្ថកិច្ចមូលដ្ឌានចុះមកដល់កន្លែងកើតហេតុនិងបានរាយការណ៍មកសមត្ថកិច្ចជំនាញខណ្ឌមានជ័យបានចុះមកធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
  • ថវិកាពីសប្បុរសជនចូលរួមទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ បានជាង ៥៧,៣លានដុល្លារ ភ្នំពេញ ៖ ថវិកាដែលទទួលបានពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នេះ បានជាង ៥៧,៣លានដុល្លារអាមេរិក ក្នុងនោះមានជាលុយដុល្លារ ៥៤ ៣៤២.០០២ដុល្លារ និងលុយរៀល ១១ ៩១៣ ៨២៦ ៤០០រៀល។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបិទបញ្ចប់ហើយចំពោះការទទួលថវិកាពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។ គួរជម្រាបថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏មានការចូលរួមបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទិស រួមទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។ សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានប្រកាសបញ្ឈប់ការទទួលថវិការបស់សប្បុរសជន ក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបានថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រមទាំងជនរួមជាតិដែលបានប្រោសប្រទានព្រះរាជទ្រព្យ និងបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩៕
  • ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៧នាក់ទៀត ខណៈអ្នកជំងឺ ៦នាក់បានជាសះស្បើយ ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះថា រកឃើញពលករខ្មែរចំនួន ៧នាក់ថ្មីទៀត ដែលធ្វើដំណើរមកពីប្រទេសថៃ បានឆ្លងជំងឺកូវីដ-១៩ ហើយក្នុងថ្ងៃដែរ មានអ្នកជំងឺចំនួន ៦នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៤៤៨ នាក់ ក្នុងនោះអ្នកជាសះស្បើយ ៣៩២នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៥៦នាក់៕
  • រដ្ឋសភាជាតិកម្ពុជា និងវៀតណាម ប្រជុំពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ តាមប្រព័ន្ធវីដេអូ ភ្នំពេញ ៖ នៅវិមានរដ្ឋសភា នាវេលាម៉ោង ១៤ ៖ ០០នាទីរសៀល ថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និង លោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទំាងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរតាមប្រព័ន្ធវីដេអូ។ ក្នុងជំនួបប្រជុំទ្វេភាគី នាព្រឹកមិញនេះ ប្រធានរដ្ឋសភាកម្ពុជា និងប្រធានសភាប្រជាជនចិន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ បន្ទាប់មកសមភាគីទាំងពីរ នឹងផ្តល់វេទិកាជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ លោកលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អមដោយគណៈកម្មការជំនាញចំនួន ៤ របស់រដ្ឋសភា ចំណែកគណៈប្រតិភូជាន់ខ្ពស់សភាប្រជាជនចិនតំណាងទូទាំងប្រទេស ដឹកនាំដោយ លោក ចាន់ ឈុនស៊ាន អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេស អមដោយគណៈកម្មាធិការជំនាញចំនួន៤ របស់សភាប្រជាជនចិនទូទាំងប្រទេស ដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈយោបល់ និងការចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក លើប្រធានបទសំខាន់ៗមួយចំនួន ដើម្បីជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដែលមានដូចជា ៖ […]
  • កម្ពុជាដាក់ចេញយុទ្ធសាស្រ្តការទូត សេដ្ឋកិច្ច ដើម្បីជាវិស័យ ក្នុងការពង្រឹងជន្ទល់កំណើន សេដ្ឋកិច្ច កាត់បន្ថយ ពឹងផ្អែកលើជំនួយពីខាងក្រៅ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្ត យុទ្ធសាស្រ្តការទូត សេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ របស់ក្រសួង ដើម្បីជាត្រីវិស័យក្នុងការពង្រឹង ប្រសិទ្ធភាពការងារ ផ្នែកការទូតសេដ្ឋកិច្ច និងចូលរួមជាវិភាគទាន ពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជា នៅក្នុងតំបន់និងអន្តរជាតិ ។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញឯកសារយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ដែលត្រូវបានរៀបចំឡើង នៅក្នុងកាលៈទេសៈដែលស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមទៅនឹងការគំរាមកំហែងធ្ងន់ធ្ងរបំផុតមិនធ្លាប់ជួប ក្នុងរយៈពេលជាង ៣ទសវត្សចុងក្រោយនេះ។ ការគំរាមគំហែងនេះ បណ្តាលមកពីកត្តាគួបផ្សំគ្នាជាច្រើន ក្នុងនោះកត្តាធំជាងគេ២គឺ កត្តាធម្មជាតិ និងកត្តាមនុស្ស។ ការផ្ទុះនិងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឱ្យពិភពលោកទាំងមូលរង្គោះរង្គើ។ ជំងឺឆ្លងនេះ បង្កហានិភ័យកាន់តែធំឡើង នៃការក្ស័យធនផ្នែកធុរកិច្ច ដែលនឹងបង្កការបាត់បង់ការងារ របស់មនុស្សរាប់រយលាននាក់។ ទោះបីជាមានដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺនេះជាបណ្តើរៗហើយក៏ដោយ ក៏គេពុំទាន់អាចប្រមើលមើលឃើញ អំពីការវិលត្រឡប់មកវិញ នូវប្រក្រតីភាពនៃដំណើរការសេដ្ឋកិច្ចពិភពលោកនៅឡើយដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានបានមានប្រសាសន៍ថា ផលប៉ះពាល់នៃជំងឺកូវីដ-១៩ មិនត្រឹមតែលាតសន្ធឹង […]
  • រាជធានីភ្នំពេញនឹងមានរថយន្តពន្លត់អគ្គីភ័យ បំពាក់ដោយកាំជណ្តើរកម្ពស់៤០ម៉ែត្រមួយគ្រឿង ក្រោមជំនួយរបស់ប្រទេសជប៉ុន ភ្នំពេញ ៖ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ២ ២៧,៧៣៦ដុល្លារអាមេរិក សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវរថយន្តពន្លត់អគ្គីភ័យ ដែលបំពាក់ដោយកាំជណ្តើរកម្ពស់៤០ ម៉ែត្រចំនួន ១គ្រឿង ដែលនឹងក្លាយជារថយន្តពន្លត់អគ្គីភ័យលើកដំបូងគេ មិនធ្លាប់ដាក់ឲ្យប្រើប្រាស់នៅរាជធានីភ្នំពេញ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិKUSANONE ជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២១នេះបានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាន និងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុនបាន និងកំពុងអនុវត្តកម្មវិធី KUSANONE នៅកម្ពុជា ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ នៅក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងជាង៦០០តាមរយៈជំនួយឥតសំណងមួយនេះ ។ ឯកឧត្តមឯកអគ្គរាជទូតបញ្ជាក់ថា ជប៉ុនក៏នឹងផ្គត់ផ្គង់រថយន្តពន្លត់អគ្គីភ័យ ដែលបំពាក់ដោយសារធាតុគីមី ចំនួនមួយគ្រឿង និងឡានទឹកពន្លត់អគ្គីភ័យ ចំនួនពីរគ្រឿង សម្រាប់ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ។ លើសពីនេះទៀត មូលនិធិជំនួយឥតសំណងនេះ នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់កម្មវិធីបណ្តុះបណ្តាលស្តីពីប្រតិបត្តិការ និងការថែរក្សាឧបករណ៍ពន្លត់អគ្គីភ័យនេះ។ កម្មវិធីបណ្តុះបណ្តាលនេះ នឹងជួយអ្នកពន្លត់អគ្គីភ័យជនជាតិខ្មែរឆ្លើយតបចំពោះអគ្គិភ័យនៅក្នុងអគារខ្ពស់ៗ និងឧប្បត្តិហេតុនានា ដែលពាក់ព័ន្ធនឹងវត្ថុធាតុដែលមានគ្រោះថ្នាក់ខ្ពស់ ដោយមានន័យថាពួកគេ នឹងអាចឆ្លើយតបឲ្យបានលឿន […]
  • កូនខ្មែរមួយរូប ជាប់ឆ្នោតជាអនុប្រធានក្លិប តំបន់អាស៊ីប្រចាំក្លិបម៉ូតូ BMW និងត្រូវជ្រើសរើសជា សមាជិកពេញសិទ្ធិ របស់សហព័ន្ធ កីឡាយានយន្តកម្ពុជា ភ្នំពេញ៖ នេះជាមោទនភាពជាតិផងដែរ ដែលកូនខ្មែរមួុយរូប គឺលោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លិបម៉ូតូ BMW កម្ពុជា ត្រូវបានជាប់ឆ្នោតជាអនុប្រធានក្លិបតំបន់អាស៊ី ប្រចាំក្លិបម៉ូតូ BMW និងត្រូវបានជ្រើសរើសជា សមាជិកពេញសិទ្ធិ របស់សហព័ន្ធ កីឡាយានយន្តកម្ពុជា ។ បើតាមការឲ្យដឹងរបស់លោក ឈួន សុធារិទ្ធ អនុប្រធានក្លិបម៉ូតូ BMW កម្ពុជា បានឲ្យដឹងថា “លោក អ៊ុំ ប៊ុនរ៉េត ត្រូវបានគណៈកម្មាធិការក្លិប BMW ប្រទេសក្នុងតំបន់អាស៊ី បោះឆ្នោតជាប់ជា អនុប្រធានក្លិបតំបន់អាស៊ីប្រចាំក្លិបម៉ូតូ BMW ក្នុងកិច្ចប្រជុំបណ្តាក្លិបម៉ូតូ BMW និងក្លិបរថយន្ត BMW បណ្តាប្រទេសក្នុងតំបន់អាស៊ី”។ លោក ឈួន សុធារិទ្ធ បានឲ្យដឹងទៀតថា អ្វីដែលជាដំណឹងល្អរបស់ក្លិបម៉ូតូ BMW កម្ពុជា នោះ គឺ ក្លិបម៉ូតូ BMW កម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើស ជាក្លិបល្អជាងគេ និងទទួលពានរង្វាន់ជាលក្ខណៈអន្តរជាតិ ក្នុងឆ្នាំ២០២០នេះ ជាងនេះទៅទៀត […]
  • សម្តេចតេជោ ហ៊ុន សែន ស្នើសុំជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីប្រទេសឥណ្ឌា ភ្នំពេញ ៖ ថ្លែងនៅក្នុងជំនួបពិភាក្សាជាមួយលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតអាណត្តិថ្មីនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះ សម្តេចតេជោ បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ-១៩ ពីប្រទេសឥណ្ឌា។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានបញ្ជាក់នៅក្រោយជំនួបថា « តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចតេជោបានស្នើសុំឱ្យឥណ្ឌា ឧបត្ថម្ភវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ដល់កម្ពុជាយើង ដើម្បីប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។ គួរជម្រាបថា ប្រទេសឥណ្ឌា បានផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះ។ សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី១៦ ខែមករា កន្លងទៅនេះ លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi) បានប្រកាសចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ ជាលើកដំបូង និងទ្រង់ទ្រាយធំជាងគេបំផុតនៅលើពិភពលោក ដោយគ្របដណ្តប់ទូទាំងប្រទេសឥណ្ឌា៕
  • អាមេរិកផ្តល់ថវិកា ១២ម៉ឺនដុល្លារ សម្រាប់អភិរក្សជណ្តើរប្រាសាទព្រះវិហារ និង៣០ម៉ឺនដុល្លារសម្រាប់គម្រោងនៅប្រាសាទភ្នំបាខែង ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានចុះហត្ថលេខាផ្តល់នូវជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិរក្សប្រាសាទដ៏មានតម្លៃរបស់កម្ពុជាគឺ ប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។ ជំនួយទាំងនេះ ទទួលបានមកពី មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ជាកម្មវិធីជំនួយមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានអនុម័តលើជំនួយជាថវិកាចំនួន ១២ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរជាតិព្រះវិហារ ដើម្បីអភិរក្សជណ្តើរខាងជើង នៃប្រាសាទព្រះវិហារ ដែលត្រូវបានសាងសង់នៅសតវត្សទី១១។ ហើយជំនួយនេះ នឹងត្រូវប្រើប្រាស់ផងដែរសម្រាប់ជួសជុលឡើងវិញ នូវប្រព័ន្ធបង្ហូរទឹកសម័យបុរាណ នៅសងខាងនៃជណ្តើរនោះ។ ជាមួយគ្នានេះ ទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារ ទៀត ត្រូវផ្តល់ជូនមូលនិធិប្រាសាទពិភពលោក (WMF) សម្រាប់បន្តការងារអភិរក្សក្នុងដំណាក់កាលទី៥ នៃគម្រោងនៅប្រាសាទភ្នំបាខែង ក្នុងក្រុងសៀមរាប សម្រាប់រយៈពេល ២៤ខែ រហូតដល់ឆ្នាំ២០២២។ គម្រោងនេះនឹងដំណើរការទៅក្នុងបរិបទនៃទំនាក់ទំនងរយៈពេលយូររបស់អង្គការ WMF ជាមួយអាជ្ញាធរជាតិអប្សរា។ ឯកឧត្តមបន្តថា ទីតាំងប្រវត្តិសាស្រ្តទាំងនេះ គឺជាចំណែកដែលនៅស្ថិតស្ថេរយូរអង្វែង នៃបេតិកភណ្ឌវប្បធម៌យ៉ាងពិសេសរបស់ប្រទេសកម្ពុជា ដែលត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃនៅទូទាំងពិភពលោក។ ហើយការប្រកាសផ្តល់ជំនួយជាថវិកានៅនេះ […]
  • អ្នកប្រកបរបរធាក់ស៊ីក្លូ ៣០៦នាក់ទទួលអំណោយសប្បុរសធម៌ពីមូលនិធិត្រីចក្រយានកម្ពុជា ភ្នំពេញ ៖ បងប្អូន និងលោកតា ជាអ្នកប្រកប របរធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ចំនួន ៣០៦នាក់ បានទទួលអំណោយ ពីមូលនិធិត្រីចក្រយានកម្ពុជា ( ស៊ីក្លូ ) នៅសាលារាជធានីភ្នំពេញកាលពីចុងសប្ដាហ៍កន្លងមកនេះ ក្រោមអធិបតីភាពឯកឧត្តមឃួ ង ស្រេង អភិបាលរាជធានី ភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាមូលនិធិ ត្រីចក្រយានកម្ពុជា និង លោកជំទាវ ។ ឯកឧត្ដម ឃួ ង ស្រេង បានមានប្រសាសន៍ថា សម្តេចតេជោបានផ្តួចផ្តើមឱ្យមានមូលនិធិ នេះឡើង សំដៅអភិរក្សស៊ីក្លូដែលមានដើមកំណើតតាំងពីសម័យអាណានិគមនិយមបារាំង ។ កន្លងមកបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញចំនួន ៣០៦នាក់ បានទទួល អំណោយពីមូលនិធិ ត្រីចក្រយានកម្ពុជា ព្រមទាំងមានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូ និងប័ណ្ណប.ស.ស. ដើម្បីឱ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ ។ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញបានបន្តថា នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គោលបំណងសំខាន់ ក្នុងការបង្កើតឱ្យមានមូលនិធិ […]
  • សម្ដេចតេជោ នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដលើកទីមួយមុនគេ ដើម្បីបង្ហាញពីជំនឿទុកចិត្ត ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩លើកទីមួយមុនគេ ដើម្បីបង្ហាញនូវជំនឿទុកចិត្ត លើវ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។ នៅលើផេកផ្លូវការថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា «ពីរថ្ងៃមុននេះ ខ្ញុំព្រះករុណាខ្ញុំបានទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិយើងហើយថា យើងបានទទួលពីសាធារណរដ្ឋប្រជាមានិតចិននូវជំនួយ វ៉ាក់សាំងលើកដំបូងចំនួន១លានដូស»។ សម្ដេចតេជោបានបន្តថា «ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ-១៩ ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថា វ៉ាក់សាំងដែលនឹងចាក់លើកទីមួយ និងមុនគេគឺ រូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង»។ សម្ដេចតេជោ គូសបញ្ជាក់ថា «ខ្ញុំព្រះករុណាខ្ញុំត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតា របស់ខ្ញុំព្រះករុណាខ្ញុំរាប់សិបឆ្នាំមកហើយ»។ អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ៕
  • សម្តេចតេជោ ស្នើសុំឲ្យឥណ្ឌា ជួយឧបត្ថម្ភ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានស្នើសុំឲ្យឥណ្ឌា ឧបត្ថម្ភវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្ពុជា ដើម្បីប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ ការស្នើសុំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើង នៅក្នុងឱកាសអនុញ្ញាតឲ្យ លោកជំទាវបណ្ឌិត ឌេវ យ៉ានីឧត្តាំខូប្រាហ្គាឌេ (DEVYANI UTTAMKHOBAGSADE) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកជំទាវ ទើបមកបំពេញបេសកម្មការទូតនៅកម្ពុជា ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព។ បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងនៅ​ក្នុងជំនួបនេះ​ លោកជំទាវ ឌេវ យ៉ានី បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមនាយករដ្ឋមន្ត្រី ប្រធានាធិបតីឥណ្ឌា ជូនចំពោះសម្តេចតេជោ ជូនពរ​ដល់សម្តេចតេជោ សូមមានសុខភាពល្អបរិបូណ៍ និងដឹកនាំ​ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់វឌ្ឍនភាព កាន់តែខ្ពង់ខ្ពស់បន្ថែមទៀត។ ជាមួយនោះដែរ លោកជំទាវ ក៏បានសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា […]
  • អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិលោកកឹម សុខានិងក្រុមការងារសួរសុខទុក្ខនិងចែកអំណោយដល់មណ្ឌលចត្តាឡីស័កកងវ៉ាខេត្តបន្ទាយមានជ័យ (ខេត្តបន្ទាយមានជ័យ,រសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២១)៖លោកកឹម សុខា អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិនិងប្រតិភូរួមដំណើរចុះ សួរសុខទុក្ខនិងចែកអំណោយដល់មណ្ឌលចត្តាឡីស័កកងវ៉ា របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នាឱកាសនោះ លោកគឹម សុខាបានថ្លែងថា អំណោយដែលលោកបាននាំយកមកទាំងអស់នេះ គឺបានមកពីសប្បុរសជននៅប្រទេសបារាំង សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត រួមទាំងក្នុងប្រទេសជូនដល់គណៈកម្មការខេត្តបន្ទាយមានជ័យ ប្រយុទ្ធប្រឆាំងនឹងកូវីត-១៩ រួមមានថវិកា១០លានរៀល សាប៊ូប្រូថិច៥កេះតូចនិងម៉ាសមុខ២កេះធំ ។ ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានជម្រាបជូនប្រតិភូថា បច្ចុប្បន្នមានពលករខ្មែរប្រមាណ៤.០០០នាក់់បានចូលពិនិត្យនិងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កទាំង១៣ កន្លែង ក្នុងខេត្តបន្ទាយមានជ័យ តែក្នុងនោះ មាន១.០០០នាក់បានចេញទៅវិញ ក្រោយធ្វើចត្តាឡីស័ករួចចំនួន១៤ថ្ងៃអស់ហើយ ចំពោះអ្នកកូវីត-១៩ កើនដល់២០នាក់ ក្នុងនោះឆ្លងថែមទៀតកាលពីថ្ងៃទី១៣ខែមករា មាន៨នាក់ ក្នុងនោះ អ្នកបន្ទាយមានជ័យ៥នាក់ ។ ឯកឧត្តម អ៊ុំ រាត្រីបានបន្តឲ្យដឹងទៀតថា នៅចំពោះមុខ ក្រុមការងារនៃគណៈកម្មការបាននឹងកំពុងទ្រោលលើការងារទទួលត្រួតពិនិត្យសុខភាព យកវត្ថុសំណាករកមេរោគកូវីត-១៩និងធ្វើចត្តាឡីស័ក ចំពោះ អ្នកវិជ្ជមានកូវីត-១៩ចំនួន២០នាក់ ត្រូវបានបញ្ជូនទៅសម្រាកថែទាំនិងព្យបាលសុខភាព ។ លោកកឹម សុខា អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិបានថ្លែងទៀតថា […]

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)