ថ្ងៃ សុក្រ ទី២៩ ខែ មីនា ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • រដ្ឋមន្ត្រីសុខាភិបាល ស្នើអង្គការ KOFIH បន្តគាំទ្រការបណ្តុះ បណ្តាលសមត្ថភាពគ្រប់គ្រងមន្ទីរពេទ្យសាកលវិទ្យាល័យ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយ ឯកឧត្តមសាស្ត្រាចារ្យ HA IL-Soo នាយកអង្គការ Korea Foundation for International Healthcare (KOFIH) និងលោក Song Yonggun ប្រធានប្រចាំប្រទេសកម្ពុជា និងក្រុមការងារ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី វាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការជាដៃគូជាមួយអង្គការ KOFIH ចាប់តាំងពីឆ្នាំ២០១១ កន្លងមក និងបានគូសបញ្ជាក់ថា គម្រោងរបស់ KOFIH ពិតជាបានគាំទ្រ និងជួយចំកន្លែងដែលមានតម្រូវការ មានលក្ខណៈច្បាស់លាស់ និងនិរន្តរភាព ក្នុងគោលដៅបម្រើផលប្រយោជន៍សុខុមាលភាពរបស់ប្រជាជនកម្ពុជា និងលើកកម្ពស់សមត្ថភាពរបស់បុគ្គលិកសុខាភិបាល និងគុណភាពសេវាសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យ HA IL-Soo បានបញ្ជាក់អំពីជំហរពង្រឹកកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងការពង្រឹងការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា គម្រោងពង្រឹងការគ្រប់គ្រងជំងឺឆ្លង និងការឆ្លើយតបបន្ទាន់តាមតំបន់ព្រំដែននៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ព្រមទាំងការពង្រីងវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល តាមរយៈជំនួយបណ្តុះបណ្តាលធនធានមនុស្ស ក្រោមកម្មវិធីអាហារូបករណ៍ Dr LEE Jong- wook (LJWFP) និងគម្រោងលើកកម្ពស់គុណភាពការថែទាំបន្ទាន់ សម្រាប់គម្រោងថែទាំសម្ភព និងរោគស្ដ្រី និងការសង្គ្រោះទារកទើបនឹងកើត […]
  • ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ។ ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិក ភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវផូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពី អ្នកជំនាញ ព្រះសង្ឃឧទ្យានុរក្ស និស្សិត និងប្រជាជនមួយចំនួន។ បើតាមលទ្ធផលពីក្រុមស្រាវជ្រាវហ្វូស៊ីល បានធ្វើកំណាយដី ជម្រៅ១.៥ម៉ែត្រ ទទឹង២ម៉ែត្រ បណ្តោយ ៦ម៉ែត្រ រកឃើញផូស៊ីលឈើប្រវែង៣.៥ម៉ែត្រ បំណែកមែកឈើជាច្រើន ដែលនៅជាធ្យូង បំណែកផូស៊ីលស្លឹកឈើ ដែលកប់ក្នុងស្រទាប់ថ្មភក់ជាស្រទាប់ផ្នែកខាងលើនៃភ្នំត្បែង។ តាមរយៈកំណាយអាចយល់បានថា ផូស៊ីលដើមឈើនេះអាចស្ថិតនៅស័ក Mesozoic សម័កាល Jurassic – Cretaceous (251-65លានឆ្នាំ)។ សូមជម្រាបថា ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួង បរិស្ថាន នារយៈកាលកន្លងទៅបាន រកឃើញហ្វូស៊ីជាច្រើន រាប់ទាំងហ្វូស៊ីលសត្វសមុទ្រ ហ្វូស៊ីលឆ្អឹង, ហ្វូស៊ីសត្វ, ហ្វូស៊ីលត្រី ដែលមានអាយុកាលរាប់លានឆ្នាំមុន។ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន […]
  • អ្នកស្រុកអង្គរ នៅតែបំពេញញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ មកដល់សព្វថ្ងៃ អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា និងបានក្លាយជាកម្មករជំនាញតាមផ្នែកផ្សេងៗដូចជា ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។ ជាក់ស្តែង លោក ព្រាន ដូរ អាយុ ៣២ឆ្នាំ និងលោក តប់ តង អាយុ៥៨ឆ្នាំ ក្នុងចំណោមកម្មករជំនាញជាច្រើន កំពុងបំពេញតួនាទីរបស់ខ្លួនជាអ្នកស្វែងរកថ្មដែលរលុះធ្លាក់ចល័តខុសពីទីតាំងដើម នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទ តាព្រហ្ម ដែលទទួលរងការខូចខាត បាក់ស្រុតរលុះថ្មស្ទើរតែទាំងស្រុងជាយូរមកហើយឱ្យរឹងមាំឡើងវិញ។ លោក ព្រាន ដូរ ឱ្យដឹងថា នៅការដ្ឋានជួសជុលខ្លោងទ្វារខាង ត្បូងរបស់ប្រាសាទតាព្រហ្ម មានចំនួន២នាក់ ហើយការស្វែងរកថ្មប្រាសាទដែលរលុះធ្លាក់ និងចល័តខុសពីទីតាំងដើមយកមករៀបផ្គុំឱ្យត្រូវឡើងវិញចួបការលំបាកច្រើន ដោយចំនួនថ្មនៃតួខ្លោងទ្វារមានរាប់រយដុំ ថ្មខ្លះបានបែកបាក់ និងនៅរាយប៉ាយ។ ការស្វែងរកថ្មដែលរលុះធ្លាក់ទាំងនោះបានទាល់តែមានចិត្តព្យាយាមរកឱ្យឃើញផ្នែកណាមួយជាមុនសិន ទើបមានមូលដ្ឋានស្វែងរកថ្មទៅតាមល្បាក់ជាបន្តបន្ទាប់។ លោក ព្រាន ដូរ បញ្ជាក់ថា ក្នុងចំណោមថ្មប្រាសាទដែលងាយស្រួលស្វែងរក គឺថ្មដែលមានក្បាច់។ ចំណែកលោក តប់ តង អាយុ៥៨ឆ្នាំ ជាកម្មករជំនាញស្វែងរកថ្មម្នាក់ទៀត ក៏បានលើកឡើងប្រហាក់ប្រហែលមគ្នាថា ការរកថ្មសម្រាប់យកទៅជួសជុលប្រាសាទឱ្យត្រូវតាមទីតាំងដើម និងបានពេញទម្រង់ដើមឡើងវិញមានសារសំខាន់ណាស់ ដើម្បីរក្សាភាពដើមរបស់ប្រាសាទផង និងធ្វើឱ្យសំណង់រឹងមាំឡើងវិញផង។ […]
  • ក្រសួងបរិស្ថាន ស្នើដល់អភិបាលរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដីដែលត្រូវដាំស្តារព្រៃឈើឡើងវិញ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ (ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានជូនដំណឹងដល់អភិបាលរាជធានី-ខេត្តទាំងអស់ជួយពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដី ដែលត្រូវដាំស្តារព្រៃឈើឡើងវិញនៅក្នុងតំបន់ ការពារធម្មជាតិ ចាប់ពីឆ្នាំ២០២៤ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ។ យោងតាមសេចក្តីជូនដំណាងរឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន ស្នើសុំឱ្យអភិបាល រាជធានី-ខេត្ត ចាត់តាំងកម្លាំងជំនាញ ក្រោមដែនសមត្ថកិច្ច រួមទាំងមន្ទីរបរិស្ថានរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពផ្ទៃដី ដែលត្រូវបានកាប់គាស់ ទន្ទ្រាន ឈូសឆាយ និងផ្ទៃដីដែលបានបង្ក្រាបយកមកវិញ ដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិក្នុ ងខេត្តសាមី រួចបញ្ជូនមកក្រសួងបរិស្ថាន ឱ្យបានឆាប់តាមការគួរ ដើម្បីក្រសួង មានលទ្ធភាពរៀបចំផែនការ ដាំស្តារព្រៃឈើឡើងវិញឱ្យ បានសមស្របតាមសមត្ថភាព និងរដូវកាល។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា យុទ្ធនានារដាំកូនឈើឡើវិញនេះ គឺអនុវត្តតាមយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន ក្រសួងបរិស្ថានមានភារកិច្ចជំរុញស្តារគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ស្របពេលជាមួយគ្នានេះ ក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងបរិស្ថានបានចេញនូវសេចក្តីជូនដំណឹងស្តីពីផែនការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ។ […]
  • កម្មករនៃរោងចក្រ អ.ជី សប្បាយចិត្តឥតឧបមាចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់ កម្មករនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរទាំងអស់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សប្បាយចិត្ត ជាខ្លាំងដែលទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់ក្រោមការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា)ទាំងអស់ បានអរគុណរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលតែងតែខិតខំបំពេញការងារ និងគិតគូពីសុខទុក្ខរបស់កម្មកររហូតដល់ដោះស្រាយបញ្ហាជូនកម្មករដោយជោគជ័យនៅថ្ងៃនេះ៕
  • អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី នៅព្រឹកថ្ងៃសុក្រ ៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីនិន្នាការអភិវឌ្ឍន៍ថ្នាក់តំបន់នាពេលអនាគត។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអបអរសាទរវេទិកាបូអាវសម្រាប់អាស៊ី ដែលបានរៀបចំសន្និសីទប្រចាំឆ្នាំដោយជោគជ័យ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូប និងបានវិវត្តន៍ខ្លួន ទៅជាវេទិកាឈានមុខមួយ សម្រាប់ឱ្យមេដឹកនាំនយោបាយ ធុរកិច្ច និងសិក្សាធិការមកពីអាស៊ី និងពិភពលោក ធ្វើការពិភាក្សាលើបញ្ហានានា ដែលជះឥទ្ធិពលផ្ទាល់ដល់តំបន់ និងពិភពលោក។
  • អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងក្នុងសម័យប្រជុំ ស្តីពី “អាស៊ី៖ ការកសាងចំណុចស្នូលនៃកំណើន នៅរសៀលថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន នៅក្នុង សន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន បានអញ្ជើញថ្លែងក្នុងសម័យប្រជុំ ស្តីពី “អាស៊ី៖ ការកសាងចំណុចស្នូលនៃកំណើន។ នៅក្នុងសន្ទរកថា ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការពង្រឹងគោលជំហររបស់តំបន់ ក្នុងនាមជាចំណុចស្នូលនៃកំណើន តាមរយៈការពង្រឹងភាពធន់ និងសមត្ថ ភាព ដើម្បីស្តារឡើងវិញពីការប្រឈម និងការរាំងស្ទះនានា នាពេលកន្លងមក។
  • អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកនៃ សន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកនៃ សន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អាស៊ី និងពិភពលោក៖ ការប្រឈមរួម ការទទួលខុសត្រូវរួម”។ សន្និសីទនេះ មានអ្នកចូលរួមជាច្រើន រួមទាំងអតីតប្រមុខរដ្ឋាភិបាលផងដែរ។
  • ឯកអគ្គរាជទូតអូស្រ្តាលី ជឿជាក់ថាក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃនឹងបន្តសម្រេចបានសមិទ្ធផលធំធេងបន្ថែមទៀត ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា បានអបអរសាទរចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជឿជាក់ថា ក្រសួងមហាផ្ទៃនឹងបន្តសម្រេចបាននូវសមិទ្ធផលធំធេងបន្ថែមទៀត។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានបានចាត់ទុកជំនួបនាឱកាសនេះថាជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងជំរុញការបន្តបង្កើនកិច្ចសហប្រ តិបត្តិការរវាងរដ្ឋាភិបាល អូស្រ្តាលី និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានថ្លែងចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានទទួលរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ក៏ដូចជាការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊នកាលពីដើមខែមីនា ឆ្នាំ២០២៤ ក៏ដូចជាកិច្ចប្រជុំចង្អៀត និងទ្វេភាគីផ្សេងៗទៀត ដែលមានការអញ្ជើញចូលរួម ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យ។ ឯកឧត្ដមឯកអគ្គរាជទូត និងឯកឧត្ដមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្រ្តាលី លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមានការជួញដូរ និងរត់ពន្ធមនុស្ស គ្រឿងញៀន បទល្មើស បច្ចេកវិទ្យា […]
  • សហជីពនៅកម្ពុជា÷ ដំណោះស្រាយបីចំណុចចំពោះកម្មកររោងចក្រ R.G ជារឿងត្រឹមត្រូវ ប្រធានសហជីព នានានៅកម្ពុជា នាថ្ងៃទី២៧ មីនា ឆ្នាំ២០២៤ បានលើកឡើងថា ដំណោះស្រាយទាំង៣ចំណុចដែលរាជរដ្ឋាភិបាលបានដោះស្រាយចំពោះករណីរោងចក្រ ស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) គឺជារឿងត្រឹមត្រូវស្របតាមច្បាប់ជាមូលដ្ឋាន។ ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី លើកឡើងថា ដំណោះស្រាយទាំង៣ចំណុចដែលផ្តល់ឱ្យកម្មកររោងចក្រអ.ជី ហ្វ៊ូតវែរ ដែលរួមមាន ប្រាក់ឈ្នួលដែលមិនទាន់បានបើកក្នុងខែចុងក្រោយ, ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ៥%ជារឿងត្រឹមត្រូវ។ ប្រធានសហជីពរូបនេះ ពន្យល់ថា ករណីរោងចក្រ អ.ជី ហ្វ៊ូតវែរ ជាករណីប្រធានសក្តិដោយសារតែការខូចខាតទាំងស្រុងដោយអគ្គីភ័យដែលមិនអាចស្រោចស្រង់បានវិញបានឆាប់ៗនោះទេ ហើយមួយវិញទៀត កម្មករនិយោជិតក្នុងរោងចក្រទាំងអស់ បានប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាកំណត់(FDC)ដែលធ្វើឱ្យកម្មករទទួលបានសំណងចំនួន៣ចំណុចនេះ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យកម្មករទទួលយកដំណោះស្រាយខាងលើ ដោយលើកឡើងថា «សូមបងប្អូនកម្មករនៃរោងចក្រ R.G Footwear ទាំងអស់មកទទួលយកសំណងដែលក្រសួងបានប្រកាសថានឹងផ្តល់ជូនបងប្អូននៅថ្ងៃទី៣០ ខែមីនា ២០២៤ សូមកម្មករនិយោជិតទាំងអស់យល់អំពីផ្លូវច្បាប់ សូមបងប្អូនមកទទួលយកសំណងបានគ្រប់ៗគ្នា»។ បន្ថែមពីនេះ ប្រធានក្រុមប្រឹក្សាជាតិសហជីព លោក សំ សឿន យល់ឃើញដូចគ្នាដែរថា […]
  • កងទ័ពជើងគោក កម្ពុជា-ចិន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យមានប្រសិទ្ធភាព គុណភាព និង យុទ្ធសាស្រ្ត (ប៉េកាំង)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ បានជួបប្រជុំទេ្វភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈែវមីង (LI QIAOMING) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នៅរដ្ឋធានីប៉េកាំង។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មានប្រសាសន៍ថា តាមរយៈអនុស្សារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ព ជើងគោកទាំងពីរ ដែលជាលទ្ធផលកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អតីតមេបញ្ជាការកងទ័ពជើង គោក បានបើកទំព័រប្រវត្តិសាស្រ្តថ្មី ដល់ទំនាក់ទំនងទ្វេភាគីរវាងកងទ័ព ជើងគោកប្រទេសទាំងពីរ កម្ពុជា-ចិន និងបានថ្លែងអំណរ គុណចំពោះ រដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលបានចូលរួមគាំទ្រយ៉ាងសកម្ម នៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា និងតែងតែបានជួយឧបត្ថម្ភគាំទ្រ ដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាព គុណភាពទ័ព ក្នុងរយៈពេលកន្លងមក។ ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈែវមីង (LI […]
  • និស្សិតអាហារូបករណ៍ចំនួន៣៤នាក់ បន្តការសិក្សានៅប្រទេសជប៉ុន ស្ថានទូតជប៉ុនប្រចាំកម្ពុជា និង ក្រសួងអប់រំយុវជន និងកីឡា នៅរសៀលថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤នេះ បានរៀបចំពិធីជូន ដំណើរ និស្សិតអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនឆ្នាំ២០២៤ ទាំង៣កម្រិត គឺកម្រិត ក្រោយឧត្តមសិក្សា កម្រិតមធ្យមសិក្សាបច្ចេកទេស និងកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន៣៤នាក់ទៅបន្តការសិក្សាលើជំនាញជាច្រើននៅប្រទេសជប៉ុននាពេលដ៏ខ្លីខាងមុខនេះ។ នៅក្នុងពិធីជូនដំណើរនិស្សិតអាហារូបករណ៍ទាំងនោះ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា ការចំណាយពេលវេលានៅប្រទេសជប៉ុន ជាមួយ នឹងមិត្តភក្តិជាច្រើនមកពីគ្រប់ទិសទី និងចូលរួមការប្រកួតប្រជែងនានា ជាបទពិសោធន៍ ដែលមានតម្លៃមួយ ក្នុងជីវិតរបស់ក្មួយៗ។ រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្តល់អាហារូបករណ៍សម្រាប់សិស្សនិស្សិតកម្ពុជា ដើម្បីបន្តការសិក្សា នៅប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ១៩៩២។ រហូតមកដល់ពេលនេះ យុវជនវ័យក្មេងកម្ពុជា ជាង១៤០០នាក់ ហើយ ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន។ ឯកឧត្តមបានជម្រាបជូនថា មានអតីតនិស្សិតខ្មែរ ដែលសិក្សានៅប្រទេសជប៉ុនជាច្រើន កំពុងដើរតួនាទីយ៉ាងសកម្មក្នុង វិស័យនានា។ ឯកឧត្តម ឯកអគ្គរាជទូតមានប្រសាសន៍ថា ឆ្នាំមុន ជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៧០នៃទំនាក់ទំនងការទូតរវាងជប៉ុននិងកម្ពុជា។ ចំណង មិត្ត ភាពរវាងជប៉ុន និងកម្ពុជា ត្រូវបានពង្រឹង បន្តដោយចីរភាព ដោយមានការគាំទ្រពីអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន នៅក្នុងសកម្មភាពនានា។ សង្ឃឹមថា ក្មួយៗនិស្សិតអាហារូបករណ៍ថ្មី […]
  • កុំភ្លេចត្រៀម CV! ស្អែកនេះ ឱកាសការងារថ្មីបន្ថែមទៀតជិត ៥០០ កន្លែងក្នុងវេទិកាការងាររបស់ NEA វេទិកាការងារ និងកម្មសិក្សាការងារដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៦ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៤៥៦ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុន និងស្ថាប័នធំៗទាំង៦ ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃទី២៨ ស្អែកនេះរួមមាន៖ ក្រុមហ៊ុន ក្រៀល ខេមបូឌា, ក្រុម ហ៊ុន GP Investment Management Limited, ក្រុមហ៊ុន ហ្វ័រវើដខេម អ៊ិនធើណេសិនណល់ អ៊ិនវេសមេន, ក្រុមហ៊ុន Goodhill Enterprise, ក្រុមហ៊ុន ណូវ៉ា និងធនាគារសហគ្រា […]
  • ឯកឧត្តម ហេង សួរ ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ MEXT ដែលទៅសិក្សានៅជប៉ុន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយនឹងនិស្សិតជ័យលាភីអាហារូបករណ៍ MEXT ដែលជាជ័យលាភីទៅសិក្សានៅប្រទេសជប៉ុន។ កម្មវិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមហេង សួរ បានរំលឹកពីការផ្តួចផ្តើមគំនិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការបង្កើតឱ្យមានកម្មវិធីជួបជុំជូនដំណើរដល់និស្សិតជ័យលាភីទៅបរទេសដើម្បីឱ្យបានស្គាល់ពីសិស្សច្បងជំនាន់មុនដែលធ្លាប់បានចេញទៅសិក្សា ក៏ដូចជាការចែករំលែកបទពិសោធន៍នៃការសិក្សា និងការរស់នៅនៅបរទេសជាដើម។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ជូនប្អូនៗនិស្សិតឱ្យខិតខំសិក្សារៀនសូត្រទាំងជំនាញ និងកិច្ចការទំនាក់ទំនងក្នុងសង្គមដែលក៏ជាចំណុចសំខាន់មួយក្នុងជីវិតការងារផងដែរ។ បន្ថែមពីនេះ ក្នុងនាមនិស្សិតដែលធ្លាប់សិក្សានៅប្រទេសជប៉ុនដែរនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលជប៉ុនចំពោះកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សដែលបានចូលរួមចំណែកអភិវឌ្ឍសង្គមជាតិកម្ពុជា។ ក្នុងពិធីសំណេះសំណាលនោះ លោក សុង វិចិត្ត ដែលបានឡើងថ្លែងតំណាងឱ្យក្រុមនិស្សិត បានអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលចំណាយពេលសម្រាប់ជួបសំណេះសំ ណាល និងផ្តល់ឱវាទដល់និស្សិតដែលនឹងទៅសិក្សានៅប្រទេសជប៉ុនដើម្បីជាទុនក្នុងជីវិតនៅបរទេស៕
  • សម្តេចធិបតី ទទួលជួបប្រធានក្រុមហ៊ុន សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក សុិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុន Zhenjiang Zhongchao New Material Co., Ltd., និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ ចំនួន១៧ របស់ប្រទេសចិន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ ក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. បង្កើតឡើងក្នុងឆ្នាំ ២០០២ ដែលជាក្រុមហ៊ុនឯកទេសក្នុងការផលិត និងអភិវឌ្ឍផលិតអ៉ីសូឡង់ ក្រណាត់សរសៃ និងក្រណាត់ប៉ាក់។ ក្រុមហ៊ុននេះមានទីតាំងនៅ Jiaxing ខេត្ត Zhejiang ប្រទេសចិន ហើយក៏ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ម៉ាកល្បីៗជាច្រើនទាំងក្នុង និងក្រៅប្រទេសផងដែរ ។
Error 404 មិនមាន URL នេះទេ

Sorry, someone has already been here before...

ត្រលប់ទៅទំព័រដើម

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)