
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ដ្រីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានឹងមិនអាចដូចលោកខាងលិច ដែលទុកឲ្យមានមនុស្សស្លាប់គរគ្នានោះទេ។
សម្តេចបានអះអាងថា កម្ពុជាបានត្រៀមខ្លួនទប់ទល់រួចជាស្រេច នូវស្បៀងអាហារ មានអង្ករ អំបិល អាល់កុល ម៉ាស់ ជាដើម ពិសេសបានត្រៀមបរិក្ខារវេជ្ជសាស្ត្រគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសក្នុងពេលប្រយុទ្ធប្រឆាំងនឹងវីរុស កូវីដ-១៩ ។
សម្តេចបានថ្លែងសារជាសំឡេងបែបនេះ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា មានការព្រួយបារម្ភបន្ទាប់ពីក្រសួងសុខាភិបាលកមុពុជា បានប្រកាសស្តីពីការរកឃើញអ្នកឆ្លងវិរុស កូវីដ១៩ ជាបន្តបន្ទាប់។
ទោះជាយ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភជ្រុលពេក ព្រោះពេលនេះស្ថានការណ៍ កូវីដ១៩ នៅកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងបាននៅឡើយទេ៕