
រាជធានីភ្នំពេញ៖ កំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងធ្លាក់មកត្រឹម ២,៣% សម្រាប់ ឆ្នាំ២០២០ នោះគឺដោយសារការរាតត្បាតនៃមេរោគកូរ៉ូណា(កូវីដ១៩-COVID-19) និងការថមថយនៃសេដ្ឋកិច្ច ប្រទេសធំៗ ក៏ដូចជា សាធារណរដ្ឋប្រជាមានិតចិន ដែលរងប៉ះពាល់ដោយសារជំងឺ នេះ និងការធ្លាក់ចុះទីផ្សារ នាំចេញ។ នេះជាការព្យាករណ៏ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយថ្ងៃនេះ។
ទោះយ៉ាងណា លោកស្រី Sunniya Durrani-Jamal នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “សេដ្ឋកិច្ច កម្ពុជារំពឹងថានឹងហក់ឡើងវិញដល់ ៥,៧% ក្នុងឆ្នាំ២០២១ ប្រសិនបើ ជំងឺរាតត្បាតនេះ ត្រូវបញ្ចប់ ហើយ សកម្មភាពសេដ្ឋកិច្ច នឹងវិលមករកប្រក្រតីភាពវិញ។
” លោកស្រីបន្ថែមថា “រាជ រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដោយជំងឺកូវីដ១៩ ដែលមិនធ្លាប់កើតមានពីមុនមកនេះ ដូចជាការគាំទ្របៀវត្សដល់ កម្មករកាត់ដេរ ក៏ដូចជាការសម្រាលពន្ធ និង បំណុលដល់អាជីវកម្មនានា។
រាជរដ្ឋាភិបាល ក៏រៀបចំថវិកាបម្រុង សម្រាប់ អន្តរាគមន៍ចាំបាច់ដើម្បីកាត់ បន្ថយផលប៉ះពាល់នៃ វិបត្តិនេះ ទៅលើ សេដ្ឋកិច្ចជាតិ ជាពិសេសទៅលើ ប្រជា ពលរដ្ឋដែលងាយ រងគ្រោះ។”