
ខេត្តកំពង់ស្ពឺ៖ឈើដុលនិងឈើគ្រឿងផ្ទះជាច្រើនម៉ែត្រគូបត្រូវបានលោកជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ធនធានធម្មជាតិនិងការពារសិទ្ធិពលរដ្ឋ ធ្វើការបង្ក្រាបបានប្រគល់អោយជំនាញ ខណៈដែលក្រុមឈ្មួញបានដឹកយកមកលាក់ទុកគ្រោងដឹកជញ្ជូននៅក្នុងក្រុមហ៊ុន(HLH) នៅពេលដែលលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្តីទី បានសន្យាជាមួយឯកឧត្តមអភិបាលកំពង់ស្ពឺថាមិនអោយមានបទល្មើសព្រៃឈើឆ្លងកាត់សូម្បីតែ១ករណីនោះ។
ការបង្ក្រាបឈើខាងលើកាលពីព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០២០នៅចំណុចកោះក្របៅ អូរខ្សៀ ក្នុងក្រុមហ៊ុនដាំដំឡូងមីយីហោ(HLH)ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ប្រធានអង្គការប្រឹងអំពើពុករលួយទប់ស្កាត់ធនធានធម្មជាតិការពារសិទ្ធពលរដ្ឋលោក ជា ហ៊ាន បានអោយដឹងថា ការបង្ក្រាបបានឈើនេះបន្ទាប់ពីលោកបានធ្វើការតាមដាននិងធ្វើការស្រាវជ្រាវជាយូរមកហើយ។
ឈើទាំងអស់នោះមិនទាន់ដឹងចំនួននៅឡើយទេ ជាប្រភេទឈើចម្រុះ មានឈើដុល ឈើគ្រឿងផ្ទះ(ឬហៅថាឈើឃ្នាប) ដែលក្រុមឈ្មួញបានដឹកមកពីខេត្តពោធិ៍សាត់ ឆ្លងកាត់យកមកលាក់ទុកក្នុងក្រុមហ៊ុន(HLH)នេះដើម្បីមានឱកាសដឹកជញ្ជូនយកទៅលក់បន្តតាមរោងម៉ាស៊ីននានាក្នុងស្រុកថ្ពង។
ម្ចាស់ឈើមិនត្រូវបានស្គាល់ឈ្មោះនោះទេ បន្ទាប់ពីបង្ក្រាបបានឈើរួចហើយលោកបានប្រគល់ឈើទាំងអស់នោះអោយទៅជំនាញដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕