
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើសន្និសីទកាសែត នៅវេលាម៉ោង ៨ ៖ ៣០ ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព នារាជធានីភ្នំពេញ ដើម្បីពន្យល់អំពីស្ថានភាពនៃជំងឺ កូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា និងបញ្ហាមួយចំនួនទៀត។
រដ្ឋបាលទីស្តីការគណៈរដ្ឋមន្ត្រី បានប្រកាសជូនដំណឹងឲ្យស្ថានីយទូរទស្សន៍ វិទ្យុ និងគេហទំព័រសារព័ត៌មានទាំងអស់ ត្រៀមរៀបចំផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ពីសន្និសីទកាសែតរបស់សម្តេចតេជោ ប្រយោជន៍ដើម្បីផ្តល់ព័ត៌មាននេះឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
យោងតាមក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ អ្នកជំងឺ កូវីដ ១៩ ចំនួន ៥០នាក់ហើយ ដែលបានជាសះស្បើយ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺនេះ មានចំនួន ៦៤នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១១៤នាក់៕