
ខេត្តតាកែវ៖អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំទៅដល់ក្រុមការងារ ចុះជួយមូលដ្ឋានទាំងអស់ ត្រូវត្រៀមលក្ខណៈក្នុងការចុះជួយស្បៀងទៅដល់បងប្អូន ប្រជាពលរដ្ឋដែលកំពុងតែមានការខ្វះខាតក្នុងអំឡុងពេល ដែលរាជរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ ។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយមតិណែនាំ របស់ ឯកឧត្តម កត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តតាកែវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នៅទូទាំងខេត្តតាកែវ កាលពីព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដែលប្រទេស ជាតិកំពុងតែជួបនូវវិបិត្តជម្ងឺកូវីត១៩ នឹងកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩នេះ ធ្វើឲ្យសេដ្ឋកិច្ច រងផលប៉ះពាល់ ហើយក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋ មួយចំនួនប្រាកដមានការខ្វះខាតច្រើន ដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវបន្តចុះជួយដល់ពួកគាត់ក្នុងកាលៈទេសៈបែបនេះ ដោយមិនត្រូវឲ្យ ពលរដ្ឋណាម្នាក់ជួបបញ្ហាឬស្លាប់ដោយសារតែខ្វះអាហារនោះទេ ។
ឯកឧត្តម អ៊ូច ភា បន្ថែមទៀតថា ទន្ទឹមនឹងការត្រៀមចុះជួយដល់ពលរដ្ឋដែលខ្វះខាត ដោយចុះចែកស្បៀងអាហារដល់ពួកគាត់នោះ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយ អំពីវិធានការទប់ស្កាត់ និងបង្ការនូវមេរោគរលាកផ្លូវដង្ហើមប្រភេទថ្មី កូវីដ១៩នេះ ដល់ពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវចុះធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលទើបត្រលប់មកពីក្រៅប្រទេសវិញ ត្រូវនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន ពីក្រុមគ្រួសារនឹងមិត្តភ័ក្រ្តបងប្អូន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់ពីការរីករាលដាលនៃការចម្លងនូវមេរោគកូវីដ១៩នេះ នៅសហគមន៍។
ឯកឧត្តមក៏បានធ្វើការជម្រុញ ដល់ក្រុមការងារទាំងអស់ ត្រូវចុះធ្វើការអប់រំដល់ពលរដ្ឋនៅមូលដ្ឋាន ត្រូវបង្កើននឹងទម្លាប់មានអនាម័យផ្ទាល់ខ្លួន ដោយលាងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន ហើយត្រូវពាក់ម៉ាស់ ឬកន្សែង គ្រប់ពេលវេលា ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនូវមេរោគប្រភេទថ្មី កូវីដ ១៩នេះ ដែលកំពុងរាតត្បាតជាសកល ៕
អភិបាលខេត្តតាកែវ ណែនាំទៅដល់ក្រុមការងារឲ្យត្រៀមស្បៀងសម្រាប់ចុះជួយដល់ពលរដ្ឋដែលខ្វះខាតក្នុងអំឡុងពេលយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីត១៩។ខេត្តតាកែវ៖អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំទៅដល់ក្រុមការងារ ចុះជួយមូលដ្ឋានទាំងអស់ ត្រូវត្រៀមលក្ខណៈក្នុងការចុះជួយស្បៀងទៅដល់បងប្អូន ប្រជាពលរដ្ឋដែលកំពុងតែមានការខ្វះខាតក្នុងអំឡុងពេល ដែលរាជរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ ។ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយមតិណែនាំ របស់ ឯកឧត្តម កត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តតាកែវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នៅទូទាំងខេត្តតាកែវ កាលពីព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដែលប្រទេស ជាតិកំពុងតែជួបនូវវិបិត្តជម្ងឺកូវីត១៩ នឹងកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩នេះ ធ្វើឲ្យសេដ្ឋកិច្ច រងផលប៉ះពាល់ ហើយក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋ មួយចំនួនប្រាកដមានការខ្វះខាតច្រើន ដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវបន្តចុះជួយដល់ពួកគាត់ក្នុងកាលៈទេសៈបែបនេះ ដោយមិនត្រូវឲ្យ ពលរដ្ឋណាម្នាក់ជួបបញ្ហាឬស្លាប់ដោយសារតែខ្វះអាហារនោះទេ ។ឯកឧត្តម អ៊ូច ភា បន្ថែមទៀតថា ទន្ទឹមនឹងការត្រៀមចុះជួយដល់ពលរដ្ឋដែលខ្វះខាត ដោយចុះចែកស្បៀងអាហារដល់ពួកគាត់នោះ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយ អំពីវិធានការទប់ស្កាត់ និងបង្ការនូវមេរោគរលាកផ្លូវដង្ហើមប្រភេទថ្មី កូវីដ១៩នេះ ដល់ពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវចុះធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលទើបត្រលប់មកពីក្រៅប្រទេសវិញ ត្រូវនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន ពីក្រុមគ្រួសារនឹងមិត្តភ័ក្រ្តបងប្អូន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់ពីការរីករាលដាលនៃការចម្លងនូវមេរោគកូវីដ១៩នេះ នៅសហគមន៍។ ឯកឧត្តមក៏បានធ្វើការជម្រុញ ដល់ក្រុមការងារទាំងអស់ ត្រូវចុះធ្វើការអប់រំដល់ពលរដ្ឋនៅមូលដ្ឋាន ត្រូវបង្កើននឹងទម្លាប់មានអនាម័យផ្ទាល់ខ្លួន ដោយលាងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន ហើយត្រូវពាក់ម៉ាស់ ឬកន្សែង គ្រប់ពេលវេលា ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនូវមេរោគប្រភេទថ្មី កូវីដ ១៩នេះ ដែលកំពុងរាតត្បាតជាសកល ៕សូត្រ សុផុន
Posted by SEATV News 24 Hours on Sunday, 5 April 2020