
ខេត្តតាកែវ៖ស្ថានីយ៍ប្រេងសាំងចំនួន៣នៅក្នុងស្រុកព្រៃកប្បាស់និងស្រុកបាទី ខេត្តតាកែវ ត្រូវបានមន្រ្តីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំសហការជាមួយអាជ្ញាធពាក់ព័ន្ធចុះទៅធ្វើការផាកពិន័យ បន្ទាប់ពីស្ថានីយ៍ទាំង៣ខាងលើលក់ប្រេងក្នុងតម្លៃខ្ពស់ខុសពីគោលការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។
លោក ប៉ោ លាងគង់ ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ« ក ប ប» សាខាខេត្តតាកែវបានថ្លែងឲ្យដឹងថា មន្រ្តីរបស់លោក រួមសហការនឹងមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរស្រុកព្រៃកប្បាស និងអាជ្ញាធរស្រុកបាទី បានចុះត្រួតពិនិត្យមើលពីតម្លៃប្រេងសាំងនៅតាមស្ថានីយ៍មួយចំនួននៅស្រុកទាំង២ខាងលើ ក្នុងនោះបានរកឃើញស្ថានីយ៍ប្រេងសាំងចំនួន៣ ដែលលក់តម្លៃខុសពីគោលការណ៍ណែនាំរបស់ក្រសួងពាណិជ្ជកម្ម ក្រុមការងាររបស់ យើងបានធ្វើកាផាកពិន័យចំនួន២លានរៀលក្នុង១ ស្ថានីយ៍ និងបានឲ្យម្ចាស់ស្ថានីយ៍ទាំង៣ខាងលើធ្វើកិច្ចសន្យាដោយកែ កែតម្រូវ ភ្លាមៗនូវតម្លៃដែលដាក់លក់ ឱ្យត្រឹមត្រូវ ដោយស្របទៅតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ។
លោក ប៉ោ លាងគង់ បានមានប្រសាសន៍បន្តថា មន្រ្តីជំនាញនិងអាជ្ញាធពាក់ព៍ន្ធក៍បានអំពាវនាវឲ្យម្ចាស់ស្ថានីយ៍ ដេប៉ូប្រេងឥន្ទនៈទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវលក់ទៅតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ឲ្យបានត្រឹមត្រូវ និងត្រូវជៀសវាងការលក់និងដាក់តម្លៃលក់ខុសពីក្រសួងដែលបានណែនាំ ដែលនឹងនាំឲ្យមានផលវិបាកដល់ខ្លួននៅពេលដែលមន្រ្តីជំនាញចុះមកត្រួតពិនឹត្យដូចជាករណីយ៍ថ្ងៃនេះ។
លោកប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ« ក ប ប» សាខាខេត្តតាកែវបានថ្លែងបន្តថា មន្រ្តីជំនាញនិងអាជ្ញាធរពាក់ព័ន្ធនិងបន្តត្រុះត្រួតពិនឹត្យជាបន្តទៀតនៅតាមដេប៉ូនិងស្ថានីយ៍ប្រេងឥន្ទនៈ ហើយប្រសិនបើរកឃើញស្ថានីយ៍ដែលយើងបានផាកពិន័យម្ដងហើយនៅតែបន្តលក់ខុសពីសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម យើងនិងបញ្ជូនសំណុំរឿងបញ្ចូនទៅតុលាការដើម្បីបឹតស្ថាននីយ៍ឬដេប៉ូប្រេងឥទន្ទនៈនោះមិនឲ្យលក់តទៅទៀតនោះទេ៕
មន្រ្តីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំចុះផាកពិន័យស្ថានីយ៍ប្រេងឥន្ទនៈចំនួន៣ដែលលក់ខុសពីសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មខេត្តតាកែវ៖ស្ថានីយ៍ប្រេងសាំងចំនួន៣នៅក្នុងស្រុកព្រៃកប្បាស់និងស្រុកបាទី ខេត្តតាកែវ ត្រូវបានមន្រ្តីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំសហការជាមួយអាជ្ញាធពាក់ព័ន្ធចុះទៅធ្វើការផាកពិន័យ បន្ទាប់ពីស្ថានីយ៍ទាំង៣ខាងលើលក់ប្រេងក្នុងតម្លៃខ្ពស់ខុសពីគោលការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។ លោក ប៉ោ លាងគង់ ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ« ក ប ប» សាខាខេត្តតាកែវបានថ្លែងឲ្យដឹងថា មន្រ្តីរបស់លោក រួមសហការនឹងមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរស្រុកព្រៃកប្បាស និងអាជ្ញាធរស្រុកបាទី បានចុះត្រួតពិនិត្យមើលពីតម្លៃប្រេងសាំងនៅតាមស្ថានីយ៍មួយចំនួននៅស្រុកទាំង២ខាងលើ ក្នុងនោះបានរកឃើញស្ថានីយ៍ប្រេងសាំងចំនួន៣ ដែលលក់តម្លៃខុសពីគោលការណ៍ណែនាំរបស់ក្រសួងពាណិជ្ជកម្ម ក្រុមការងាររបស់ យើងបានធ្វើកាផាកពិន័យចំនួន២លានរៀលក្នុង១ ស្ថានីយ៍ និងបានឲ្យម្ចាស់ស្ថានីយ៍ទាំង៣ខាងលើធ្វើកិច្ចសន្យាដោយកែ កែតម្រូវ ភ្លាមៗនូវតម្លៃដែលដាក់លក់ ឱ្យត្រឹមត្រូវ ដោយស្របទៅតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ។ លោក ប៉ោ លាងគង់ បានមានប្រសាសន៍បន្តថា មន្រ្តីជំនាញនិងអាជ្ញាធពាក់ព៍ន្ធក៍បានអំពាវនាវឲ្យម្ចាស់ស្ថានីយ៍ ដេប៉ូប្រេងឥន្ទនៈទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវលក់ទៅតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ឲ្យបានត្រឹមត្រូវ និងត្រូវជៀសវាងការលក់និងដាក់តម្លៃលក់ខុសពីក្រសួងដែលបានណែនាំ ដែលនឹងនាំឲ្យមានផលវិបាកដល់ខ្លួននៅពេលដែលមន្រ្តីជំនាញចុះមកត្រួតពិនឹត្យដូចជាករណីយ៍ថ្ងៃនេះ។ លោកប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ« ក ប ប» សាខាខេត្តតាកែវបានថ្លែងបន្តថា មន្រ្តីជំនាញនិងអាជ្ញាធរពាក់ព័ន្ធនិងបន្តត្រុះត្រួតពិនឹត្យជាបន្តទៀតនៅតាមដេប៉ូនិងស្ថានីយ៍ប្រេងឥន្ទនៈ ហើយប្រសិនបើរកឃើញស្ថានីយ៍ដែលយើងបានផាកពិន័យម្ដងហើយនៅតែបន្តលក់ខុសពីសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម យើងនិងបញ្ជូនសំណុំរឿងបញ្ចូនទៅតុលាការដើម្បីបឹតស្ថាននីយ៍ឬដេប៉ូប្រេងឥទន្ទនៈនោះមិនឲ្យលក់តទៅទៀតនោះទេ៕ដោយ៖សូត្រ សុផុន
Posted by SEATV News 24 Hours on Tuesday, 7 April 2020