
កំពង់ស្ពឺ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗខណះដែលជិះម៉ូតូលឿនទៅបុកគោយន្តកន្ត្រៃដែលកសិករកំពុងតែបើកឆ្លងផ្លូវបណ្តាលអោយរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង០៧និង៣៥នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១០៤ ទៅលេខ១០៥ នៅ ចំណុចផ្លូវបត់ចូលទំនប់ប្រាំបីមុម ភូមិត្បែងប្រជាប់ ឃំុប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
នគរបាលចរាចរណ៍បាននិយាយអោយដឹងថានៅមុនពេលកើតតហេតុ មានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងគោយន្តដឹកនង្គ័លទៅភ្ជួរស្រែ ។
ម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BW 3168 បើកបរពីកើត ទៅលិច អ្នកបើកបរ ឈ្មោះ ឃីម សុខណាង ភេទប្រុស អាយុ 22ឆ្នាំ នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លុះបើកដល់ចំណុចខាងលើ បុកគោយន្តកំពុងបត់ឆ្វេង ចូលទៅទំនប់ប្រាំបីមុម បុកចំម៉ាស៉ីន ពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ធ្ងរ បាក់ស្មងជើងស្តាំនគរបាលនិយាយថាជនរងគ្រោះ (គ្មានពាក់មួកសុវត្ថិភាព) បញ្ជូនទៅមន្ទីរ ពេទ្យបង្អែកស្រុក ឧដុង្គ តាមរថយន្តសង្គ្រោះភ្លាមៗផងដែរ។
ចំពោះអ្នកបើកគោយន្ត ឈ្មោះ ប៊ុត ស៊ីម ភេទប្រុស អាយុ58 ឆ្នាំ រស់ នៅភូមិចំបក់ធំ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។នគរបាលស្រុកបាននិយាយអោយដឹងថាចំពោះម៉ូតូខូចខាតកំរិត ស្រាល វត្ថុតាងទាំ២យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធី ៕ អ៊ុ ណូន